Tuesday, November 5, 2013

ការចុះទៅធ្វើកម្មសិក្សានៅស្ថានីយ៍វិទ្យុ ៩៩.៧០ FM

នៅថ្ងៃទី ខែ វិច្ឆិកា ឆ្នាំ ២០១៣
          មានក្រុមនិសិស្សិតសាលាបច្ចេកទេ ដុន បូស្កូ មួយ ក្រុម ដែលរៀននៅក្នុងផ្នែកទំនាក់ទំនងសង្គមបានចុះ ទៅធ្វើកម្មសិស្សា នៅក្នុងស្ថានីយ៍ វិទ្យុ ៩៩.៧០ ខេត្ត កំពត ដែលមានរយៈពេល ១ម៉ោង ក្នុងការធ្វើបទសម្ភាសន៍ ក៏ដូចជាសាកសួរ ព័ត៏មានដែលទាក់ទងទៅនិងស្ថានីយ៍ វិទ្យុ ផ្ទាល់តែម្ដង។
          លោក អ៊ុក សំណាង ដែលជាប្រធានគ្រប់គ្រង់ស្ថានីយ៍វិទ្យុ ៩៩.៧០ FMគាត់បាននិយាយថា ស្ថានីយ៍វិទ្យុនេះបង្កើតឡើងដំបូងនៅថ្ងៃទី ២០ ខែ មិថុនាឆ្នាំ២០០៨​​ ហើយត្រូវបានសម្ភោធន៍ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២០ ខែ កក្ដដា ឆ្នាំ២០០៩ ក្នុងគោបំណងចែកចាយចំនេះដឹង ការអប់រំ និង ផ្សាយនៅព័ត៏មានជួនដល់ប្រជាពល់រដ្ឋបានដឹងបានលឺពីត៏មានក្នុងស្រុកនិងក្រៅស្រុក ហើយនិងមានគំរោងពង្រីកសាខារបស់ខ្លួនមួយកន្លែងទៀតនៅលើ​​កំពូលភ្នំបូកគោ ។ ស្ថានីយ៍វិទ្យុ ៩៩.៧០ FM ចាប់ផ្ដើចាក់ផ្សាយចាប់ពីម៉ោង ៤:៤០ រហូតដល់ម៉ោង១១:០០ វិទ្យុនេះផងដែរដែលមានសាខារបស់ខ្លួន៤ខេត្ត គឺវិទ្យុជាតិចំការចេកខេត្តបាតដំបង FM  ៩២.៧០ MHZ  វិទ្យុជាតិភ្នំប្រុសភ្នំស្រី ខេត្តកំពង់ចាម FM  ៩២.៥០ MHZ​  វិទ្យុ FMជាតិនគរភ្នំ ខេត្តសៀមរាប FM  ១០២.៩០ MHZ ក្នុងចំណោមវិទ្យុទាំង៤ខេត្ដនេះ គឺមានតែខេត្តកំពតដែលមានប្រិយមិត្តចូលរូមស្ដាប់ច្រើនជាងគេ  
         

Thursday, October 31, 2013

ពិធីការដាក់សម្ភោធអាគារស្នាក់គ្រូ និង​ អាងទឹក

នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៣
        នៅក្នុងសាលាបច្ចេកទេសខេត្ត​ កែប បាន​ធ្វើកម្មវិធីសម្ភោធដាក់ឲ្យប្រើប្រាស់ នូវអាគារ​មួយ​ខ្នង ដែលមានកំពស់៤ជាន់ ។ ជាន់ទីមួយ ទីពីរ និង ទីបី សម្រប់ឲ្យ​អ្នក​គ្រូស្នាក់​នៅ ហើយ​ជាន់​ទីបួន សម្រាប់ដា់អាងទឹក ដែលមាន​ចំនុះ​៨០០០០លីត ហើយមានអាងក្រោមដី ដើម្បី​ផ្ទុកទឹកហើយមានចំនុះដល់តែ៥០០.០០០លីត ។ ដោយមានការចចូលរួមជាគណៈធិបតីភាព លោក ជ្មីតអីស្ន៊ែរ អូលីវីយេ អភិបាល​ព្រះសហគមន៍ភូមិភាគភ្នំពេញ និងមានការចូលរួម ពីលោក​ឪពុក ចនវិស៊រ ប្រចាំសាលាបច្ចេកទេស ដុន បូស្កូ ប្រចាំខេត្ត​ ព្រះសីហនុ ហើយមានម្ចាស់ជំនួយ និង មានជនជាតិ ដែលស្មាក់ចិត្តមក​បង្រៀន​ទៀតផង​ ។ នៅក្នុងការ​បើសម្ភោធនេះ​ក៏មានការ​សំដែង សិល្ប និងរាំឌីស្កូ ពីយវសិស្សសាលា ដុន បូស្កូ ខេត្តកែបផងដែរ ។​ ព្រមទាំង​មានការ​ចែក​នៅអំណោយដល់លោកគ្រូ អ្នកគ្រូ និង សិស្សានុ​សិស្សទៀតផង ។ ​
 -លោកគ្រូ អ្នកគ្រូទទួលបាននូវ កន្សែងពោះគោ១ និងសាប៊ូរដុះខ្លួនទឹក១ដប់ធំ 
 -សិស្សានុសិស្ស ទទួលបាននូវ សៀវភៅ២ក្បាល់ និង​ ប៊ិច២ដើម ព្រមទាំងមានការញ្ញាំនំរួមគ្នា រួម​មាន​ទឹកភេសជ្ជៈ១កញ្ចប់ បន្ទាប់ពីការញ្ញាំនំរួមគ្នាយ៉ាងសប្បាយ​រីករាយរួចហើយនោះ ក៏មាន ការ​ប្រគួតកីឡាបាល់ទាត់ ដោយនៅក្នុងការប្រគួតនោះ មានកីឡាករពីក្រុម គឺរវាង សិស្ស ឆ្នាំទី១ និង ឆ្នាំទី២ នៅក្នុងការប្រគួតនោះឃើញថាកីឡាករទាំសងខាងខិតខំប្រឹងប្រែងមែនទែន ធ្វើឲ្យ​
ប្រិយមិត្ត​​ប្រហោងពោះទៅតាមការប្រគួតនោះផងដែរ ដោយសំណាងមិនល្អសិស្ស  ឆ្នាំទីពីរបានស៊ុទបញ្ចូល​ទី១គ្រាប់នៅនាទី ទី៨៥ ដោយមានលទ្ធផល ១ ទល់និង​ ០ ។

Sunday, August 4, 2013

នាទី​វប្បធម៌​ស្តី​ពី ប្រវត្តិសិលាចារឹក​ខ្មែរ

សិលា​ចារឹក​​ប្រទេស​​កម្ពុជា​​មាន​​ចាប់​​តាំង​​ពី​​សតវត្សរ៍​​ទី​​៦​​មក​​​ ម្ល៉េះ ​ដោយ​​គេ​​បាន​​រក​​ឃើញ​​ថា​​នៅ​​ក្នុង​​សិលា​ចារឹក​​ទាំង​​នោះ​​មាន​​ការ​​ និយាយ​​ពី​​សាច់​​រឿង​​នៅ​​សតវត្ស​រ៍​ទី​៥​។ ​លោក សាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា បាន​​ថ្លែង​ថា សិលាចារឹក​​នេះ​ហើយ ​ដែល​បាន​​​បង្ហាញ​ពី​​ភស្តុតាង​​ប្រវត្តិសាស្ត្រ​​នៃ​​ប្រទេស​​កម្ពុជា។​
នៅ​​កម្ពុជា​សិលា​ចារឹក​​ត្រូវ​​បាន​​រក​​ឃើញ​​តាំង​តែ​​ពី​​សម័យ​ ​មុន​​អង្គរ​ ដោយ​​បុព្វបុរស​​ខ្មែរ​​បាន​​ចារ​សិលា​ចារឹក​​នៅ​​លើ​​ផ្ទាំង​​ថ្ម​​បន្សល់​ ​ទុក​​មក​​ដល់​​បច្ចុប្បន្ន​។
លោក​​សាស្ត្រាចារ្យ​វង់ សុធារ៉ា​ អនុប្រធាន​សមាគម​​អ្នក​​ប្រវត្តិ​សាស្ត្រ​​កម្ពុជា​បាន​​ថ្លែង​ថា​​ភាគ​ ច្រើន សិលា​ចារឹក​​ត្រូវ​​បាន​រក​​ឃើញ​​នៅ​​ប្រា​សាទ​​ព្រះ​​គោ​ ប្រាសាទ​លលៃ និង​​ប្រាសាទបាគង​​ជា​ដើម។​
(សំឡេង)
សិលា​ចារឹក​​ ត្រូវ​​បាន​ចារសម្រាប់​ជា​តឹក​តាង​និង​កំណត់​សម្គាល់​ផ្សេងៗ ជាពិសេស​​អង្គក្សត្រ​​គ្រប់​កាល​សម័យ​​បាន​​ចារសិលា​ចារឹក​​បង្ហាញ​ពី​​ កេរ្តិ៍​មរតក​​និង​​អំពើ​​បុណ្យ​ដែល​​​បាន​​ធ្វើ។
(សំឡេង)
សិលា ​ចារឹក​​​មិន​​​មែន​​​មាន​​តែ​​នៅ​​កម្ពុជា​​នោះ​​ទេ នៅ​បណ្តា​​ប្រទេស​​ដែល​​មាន​​ប្រវត្តិ​កកើត​​ដ៏យូរ​​លង់​​និង​បណ្តា​​ប្រទេស ​​ដែល​​មាន​​អារិយ្យ​ធម៌​ចាស់ៗ​​គឺ​សុទ្ធ​​តែ​​​មាន​​សិលា​ចារឹក​​រៀងៗ​ ខ្លួន។​
(សំឡេង)
លោក​បណ្ឌិត​សាស្ត្រាចារ្យ វង់ សុធារ៉ា បាន​បញ្ជាក់​ថា​សិលាចារឹក​​បាន​បង្ហាញ​យ៉ាង​ច្បាស់​​ពី​​ប្រវត្តិ​សាស្ត្រ​ ប្រទេស​កម្ពុជា ជាពិសេស​​បាន​បង្ហាញ​ថា​​ព្រះ​បាទ​សុរិយវរ្ម័នទី១ គឺ​មាន​ដើម​កំណើត​​នៅ​​កម្ពុជា មិន​មែន​ជា​ក្សត្រ​ដែល​បាន​វាត​ទី​ពី​ជ្រោយម៉ាឡេស៊ី​ចូល​មក​​កាន់​​កាប់​ទឹក ​ដី​ខ្មែរ​នោះ​ទេ។
(សំឡេង)
សិលាចារឹក​ដើរ​តួរ​នាទី​​សំខាន់​​ ណាស់​​កាល​​ពី​សម័យ​​ដើម។ ​លោក សាស្ត្រាចារ្យ​​បាន​បញ្ជាក់​ថា​សិលាចារឹក​​ប្រៀប​ប្រ​ដូច​​ជា​​ប្រព័ន្ធ​​ ផ្សព្វ​ផ្សាយ​​នា​សម័យ​​នេះ​​ដែរ។​
(សំឡេង)
លោក​សាស្ត្រាចារ្យ​បាន​បន្ថែម​ថា​​សិលា​ចារឹក​​ត្រូវ​​បាន​​បែង​​ចែក​​ជា​ពីរ​​គឺ​​សិលា​ចារឹក​សហសម័យ​​និង​សិលា​ចារឹក​​មិន​​សហ​សម័យ។
(សំឡេង)
បច្ចុប្បន្ន ​​​នៅ​​កម្ពុជា​​មាន​​អ្នក​​ចេះ​អាន​​និង​​សរសេ​​រ​សិលា​ចារឹក​មិន​​ដល់​១០​ នាក់​​នោះ​ទេ។ ​លោក​សាស្ត្រាចារ្យ​​បាន​​ថ្លែង​ថា​និស្សិត​ភាគ​ច្រើន​​បាន​​លះ​បង់​​ ការសិក្សា​​សិលា​ចារឹក​ដោយ​សារ​​ជា​​មុខ​​វិជ្ជា​ពិបាក​​រៀន​​ហើយ​ពួក​គាត់​ ​អាច​​ស្វែង​យល់​​ថា​ក្រោយ​​រៀន​​ចេះ​​មុខ​វិជ្ជា​នេះ​​មិន​​មាន​​ទីផ្សារ​​ ការ​ងារ​​ធ្វើ​នោះ​ទេ៕ប្រភព:វិទ្យុអូស្រ្តាលី

Thursday, August 1, 2013

ហេតុអ្វីបានជាប្រជាជនខ្មែរតែងតែមានភាពភ័យខ្លាច ក្រោយពេលបោះឆ្នោត

ភាពភ័យខ្លាច ​របស់​ប្រជាជន​កម្ពុជា​នៅក្រោយ​ពេលដែល​មានការ​បោះឆ្នោត​នៅតែ​ជា​ចំណោទបញ្ហា​ មួយ​ដ៏​ស្មុគស្មាញ និង​ក្នុង​អារម្មណ៍​របស់​ប្រជាជន​ខែ្មរ​ភាគច្រើន ជាពិសេស ប្រជាជន​ដែល​ស្ថិ​នៅក្នុង​វ័យ​កណ្ដាល​ដែល ពួកគាត់​បាន​ហែល​ឆ្លង កាត់​ជាច្រើន​សម័យកាល។ តើ​គេ​គួរតែ​រួមគ្នា​ដោះស្រាយ​បញ្ហា​ខាងលើ​ដោយ​របៀប​ណា?
នៅ ល្ងាច​ថ្ងៃ​បោះឆ្នោត​ថ្ងៃទី២៨ កក្កដា កន្លងទៅ ព្រឹត្តិការណ៍ ប៉ះទង្គិច​គ្នា​មួយ បានកើត​ឡើង រវាង​ក្រុមអ្នកតវ៉ា​ក្នុង​រឿង គ្មាន​ឈ្មោះ​ឆ្នោត ជាមួយ​មន្ត្រី​អ្នករៀបចំ​ការបោះឆ្នោត។ ដែល​ហេតុ​ការ​នេះ បាន​រីក​រាលដាល​រហូតដល់​កើតមាន​ហិង្សា នឹង​គ្នា ដោយ​ក្រុមអ្នកតវ៉ា ឈានដល់​ដុត​រថយន្ត​របស់​ប៉ូលីស​ចំនួន​ពីរ​គ្រឿង ហើយ​សម​កិច្ច​ក៏​បាញ់កាំភ្លើង ឡើងលើ​ប្រមាណ​ជាង១០គ្រាប់​ផងដែរ។

ជាក់ស្ដែង​ណាស់ បន្ទាប់ពី​ព្រឹ​ត្ត​ការណ៍​ខាងលើ​ភ្លាម បានធ្វើឱ្យ មានការ​បិទផ្លូវ និង​ការដាក់​ពង្រាយ​កម្លាំង​មួយចំនួន នៅតាម​ដង់​វិថី​នានា និង​កន្លែងសំខាន់ៗនានា ដែល​ក្រុម​អជ្ញាធរ​បាន​អះអាង​យ៉ាងច្បាស់​ថា ជាការ ការពារ​សន្តិសុខ​បន្ទាប់ពី​ការបោះឆ្នោត​ប៉ុណ្ណោះ។ បញ្ហា​ទាំងនេះ វា​កាន់តែ​បង្ករ​ឱ្យ ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច បន្ថែមទៀត ចំពោះ​អ្នក​ដែល​មិនសូវ​យល់ច្បាស់​អំពី​ស្ថានការណ៍​ជាក់ស្ដែង​ថា វា​យ៉ាងណា។

ហេតុការណ៍​នេះ​បានធ្វើឱ្យ​ប្រជាជន​ជាច្រើន​ឆោឡោរ និង​មានការ​ភ័យខ្លាច អំពីរ​សុវត្ថិភាព ដែល​គេ​តែងតែ​គិត​បន្ទាប់ពីរ​មានការ​បោះឆ្នោត​ហើយម្ដង។ តើ​ព្រឹ​ត្ត​ការណ៍​ខាងលើ​បណ្ដាលឱ្យ​ប្រជាជនមាន​ការភ័យខ្លាច​យ៉ាងណាខ្លះ?

ហេតុការណ៍​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ បាន​បណ្ដាលឱ្យមាន​ភាព ជ្រួលច្របល់ ពី​សំណាក់​ប្រជាជន ដែល​រស់ ក្រុងភ្នំពេញ និង​នៅតាម​បណ្ដា​ខេត្ត​នានា។ ហេតុ​ការ​ហិង្សា​ខាងលើ​ធ្វើ​ប្រជាពលរដ្ឋ ឆ្លេឆ្លា ដោយម្នាក់ៗបាន​ទូរស័ព្ទ​ទំនាក់ទំនង ក្រុមគ្រួសារ​ដើម្បី ដឹង​អំពី​ស្ថានភាព​របស់គេម្នាក់។ រថយន្ត​ជាច្រើន​បាន តំរង់​ជាជួរៗ នៅតាម​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ ដើម្បី​ចាក់​សាំង បំពេញ។ ដោយ​គេ​យល់​ថាបើ​មាន​ហេតុភេទ​ណាមួយ​កើតឡើង គេ​បាន​ត្រៀមខ្លួន​រត់​ជាស្រេច។ ពេលនោះ ត​ម្លែ​ប្រេង​ឥន្ទ​នៈ​បាន​ឡើង​ថ្អៃ​យ៉ាងគំហុក។ រហូតដល់​ស្ថានីយ​ន៍​ប្រេង​ឥន្ទ​នៈ​មួយចំនួន បាន​បិទទ្វា​របស់ខ្លួន ដោយ​មិនអាច​ផ្គត់ផ្គង់​ទាន់ និង​ជៀសវាង​ភាព​អ​សណ្ដាប់ធ្នាប់​កើតមានឡើង។

បើ​គេ​ក្រឡេក​ទៅ​មើល នៅតាម​ធនាគារ មួយចំនួនធំ នៅក្នុង​ក្រុង ក៏ដូចជា​ជាយក្រុង មាន​មនុស្ស​ច្រើន​កុះករ បាន​រង់ចាំ​ដក​ប្រាក់​ពី​ធនាគា តាម​ម៉ាស៊ីន ATM។ ចំណែក​មនុស្ស ម្នារ​មួយចំនួន​តូច ដែល​ច្រើន​ជា​អ្នកមាន​វ័យ ចំណាស់​បានរៀបចំ​ឥ​វ៉ា​ន៉ និង​បាន​ទិញ​ជា​ស្បៀង​រួចជាស្រេច​ដើម្បី​ត្រៀម។

តើ​មូល​ហេតុអ្វី​បាន​ប្រជាពលរដ្ឋ​មួយចំនួន តែងតែ​ជ្រួស​ច្របល់​តាម​គ្នា និង​មានការ​ភ័យខ្លាច​យ៉ាងនេះ រាល់​ពេលដែល​បោះឆ្នោត​ហើយ​ម្ដង?

គេ​ដឹង​ហើយ​ថា​ប្រជាជន​កម្ពុជា​បាន​ឆ្លងកាត់ អ​តី​កាល​ដ៏​ខ្មៅ​ងងឹត គឺ​របប​ប៉ុលពត និង​ជាពិសេស​ប្រជាជន​ខ្មែរ ជាច្រើន​តែងតែមាន​អារម្មណ៍​បាក់ស្បាត នឹង​ភ្លើងសង្គ្រាម ដែល​នឹង​អាច​កើតមានឡើង​ជាយថាហេតុ។ ថ្មី​ត្បិតតែ​សម័យ ខ្មៅ​ងងឹត​នេះ​បាន​រំលង​ផុត ទៅ​អស់​រយះពេល​ជាច្រើន​ឆ្នាំ​ក៏ដោយ។

កាលពី​បោះឆ្នោត​ឆ្នាំ១៩៩៣ ភាព​តានតឹង​នយោបាយ បាន​កើតមានឡើង​រវាង​គណបក្សនយោបាយ​ពីរ ដែល​កាលនោះ មាន​គណបក្ស ហ្វ៊ុន​សិន​ប៉ិច និង​គណបក្ស​ប្រជាជន​កម្ពុជា។ ការមិនទទួលស្គាល់​លទ្ធផល ក្នុងការ​បោះឆ្នោត បានធ្វើឱ្យ​ភាគី​ទាំងពីរ ប្រឈមមុខ​ផ្នែក​យោធា រវាង​គ្នា​និង​គ្នា មួយ​រយះ។ ដោយ​កាលនោះ​មានការ​បង្កើតជា​តំបន់អបគមន៍​ជាដើម មុន​នឹងមាន​ដំណោះស្រាយ​មួយ។ ដែល​ទីបំផុត​កម្ពុជា មាន​នាយករដ្ឋមន្ត្រី​ពីរ ដែលជា​ក្បាលម៉ាស៊ីន​ដឹកនាំ​ជាតិ។

នៅពេល​ដល់​ជិត​ផុត​អណ​ត្ត​ទៀតសោត នៅ​ពាក់កណ្ដាល​ឆ្នាំ១៩៩៧ ព្រឹ​ត្ត​ការណ៍​ប្រឈមមុខគ្នា​មួយផ្នែក​យោធា​បាន កើតមានឡើង​រវាង​ភាគី​ទាំងពីរ។ ដែល​ព្រឹ​ត្ត​ការណ៍​នេះ បានធ្វើឱ្យ​ប្រជាជនមាន​ការភ័យខ្លាច​ចំពោះ​ភាពអសន្តិសុខ​ក្នុងសង្គម សារជាថ្មី។

បន្ទាប់មក​រហូតដល់​មានការ​បោះឆ្នោត នា​ឆ្នាំ១៩៩៨ ឆ្នាំ២០០៣ ការជាប់​គាំ​នយោបាយ​ក៏បាន​កើតមានឡើង​ដែរ រវាង​គណបក្សនយោបាយធំ។ គឺ​មិនមាន​ការចុះ​សំ​រ៉ុង​គ្នា រវាង​ភាគី​នយោបាយ​មួយចំនួន ដែល​ទទួលបាន​អ​សនៈ​ភាគច្រើន​នៅក្នុង​សភា។ ក្នុងកំឡុងពេល​នោះ​រាល់​ពេលដែល​បានការ​បោះឆ្នោត​ម្តង ប្រជាជន​ភាគច្រើន​តែង​តែ មានការ​ព្រួយបារម្ភ​អំពី​អស្ថិរភាព​នយោបាយ។

ពីមួយ​អណ​ត្ត​ទៅមួយ​អណ​ត្ត ក្នុងកំឡុងពេល​បោះឆ្នោត ភាពចាស់ទំ​ផ្នែក​នយោបាយ របស់​ថ្នាក់​ដឹ​ន​នាំ​គណបក្សនយោបាយ ក៏​ចាប់ផ្ដើម​កើតឡើង​ផងដែរ។ ការបោះឆ្នោត​នា ២០០៨ ស្ថានភាព​ហាក់ដូច​ជាមាន​ភាព​តានតឹង​បន្តិច តែ​វា​មិន​បណ្តាលឱ្យមាន​ភាព ចលាចល ណាមួយ​គួរឱ្យកត់សំគាល់​ឡើយ។

តើ​គេ​គួរតែ​ធ្វើយ៉ាងណា​ដើម្បី ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ឈប់​មានការ​ភ័យខ្លាច បែបនេះ​ទៀត រាល់​ពេលដែល​មានការ​បោះឆ្នោតម្ដង?

រឿងនេះ​វា​អាស្រ័យ ទៅលើ​ប្រជាជន​ខ្លួនឯង​ផ្ទាល់ គួរតែ​ស្វែងយល់​ឱ្យបាន​ច្បាស់​អំពី​ស្ថានការណ៍ និង​ជាពិសេស ទៀត​ថ្នាក់ដឹកនាំ​នយោបាយ​ទៀតសោត ជា​អ្នក​ដែល​ទទួលខុសត្រូវ​ធំជាងគេ។ ក្នុងនោះ​អ្ន​នយោបាយ​ផ្ទាល់​គួរតែ​ធ្វើយ៉ាងណា​ឱ្យ​ប្រជាជនមាន​ការទុកចិត្ត​ ចំពោះ​ការ​ស្ថានភាព​នយោបាយ​រាល់ពេល​មានការ​បោះឆ្នោត។

ទោះបីជា​យ៉ាងណា រហូតមកដល់​ការបោះឆ្នោត​អណ​ត្ត​ទី៥នេះ គេ​សង្កេតឃើញ​មាន​សញ្ញាណ​វិជ្ជមាន​ជាច្រើន​ជុំវិញ​ការបោះឆ្នោត។ ដូចជា​ការបង្រួបបង្រួម​ជាតិ​មួយ ដោយមាន​ការលើកលែង​ទោស​ដល់​លោក សម រង្ស៊ី ពី​សំណាក់​ព្រះមហា​ក្ស​ត្ស ដើម្បី​អនុ​ញ្ញា​ត្តិ​ឱ្យ លោក​អាច​ត្រឡប់​ចូល​ស្រុក​វិញ​ដោយ​ស្របច្បាប់។

ហើយ​កាលពី​រសៀល​ម្សិលមិញ ក្នុងការ​ចុះទៅពិនិត្យ​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ស្ទឹងមានជ័យ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ទៅកាន់​អ្នកការ​សែត​ជាច្រើន​ថា គណបក្សនយោបាយ​ណា​ឈ្នះឆ្នោត មិន​សំខាន់​នោះទេ តែ​អ្វីដែល​សំខាន់​គឺ​ការបោះឆ្នោត មួយ​ដែល​ជាតិ​ជា​អ្នកឈ្នះ។ ហើយ​ការបោះឆ្នោត ដែល​មិនមាន​ការបែកបាក់​ជាតិ។ បន្ថែម​លើ​នេះដែរ គណបក្ស​ប្រជាជន​កម្ពុជា នឹង​បង្កើត​ក្រុមការងារ​មួយ ដើម្បី​ធ្វើការ​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី ស្វែងរក​ការសម្របសម្រួល​ផ្នែក​នយោបាយ។

សញ្ញាណ​ជា​វិជ្ជមាន​ខាងលើ ចំពោះ​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត គេ​សង្ឃឹមថា លើក​នេះ ថ្នាក់ដឹកនាំ​នយោបាយ​ទាំងអស់​នឹង​កាន់តែ មាន​ភាពចាស់ទំ ដោយ​មិន​បណ្ដែតបណ្ដោយ ឱ្យមាន​ភាពជាប់គាំង​នយោបាយ​ណាមួយ​កើតឡើង​ទៀតឡើយ។ ដោយ​សង្ឃឹមថា​អ្នកនយោបាយ​គ្រប់រូប​គិតពីរ​ស្ថិរភាព​សង្គម​ជាធំ៕ប្រភព: វិទ្យុបារាំង

Monday, July 15, 2013

ក្រុម ស៊ីវ ច័ន្ទធូ និងក្រុម Christinair Tour FC បន្ដនាំ មុខក្នុងពូល


ភ្នំពេញៈ  ក្រុមកីឡាបាល់ទាត់ របស់ក្រុមហ៊ុនដឹកជញ្ជូន ស៊ីវ ច័ន្ទធូ នៅតែបន្ដឈរលេខ១ ក្នុងពូល A ដដែល បន្ទាប់ពីលុតក្រុម Wing FC ក្នុងលទ្ធផល ៦-១ ស្របពេលក្រុម Christinair Tour FC ក៏កំពុងឈរកំពូល តារាងក្នុងពូល B ក្រោយពីយកឈ្នះ ក្រុមការពារតំណែង ជើងឯក រុក្ខាកីឡាដោយលទ្ធផល ២-០ កាលពីចុង សប្ដាហ៍មុននេះ នៅលើទីលាន My Team ។
ការប្រកួតបាល់ទាត់ ដណ្ដើមពានរង្វាន់ Khmer Real Estate-Cup លើកទី២សប្ដាហ៍ទី៤ កាលពីថ្ងៃសៅរ៍ ទី ១៣ ខែកក្កដា ឆ្នាំ២០១៣ ក្រុមស៊ីវ ច័ន្ទធូ បំបាក់ក្រុម Wing FC ៦-១ ដើម្បីយក ៣ពិន្ទុបន្ថែម ក្នុងការបង្រ្គប់ ១២ពិន្ទុពេញតែម្ដងពី ៤ប្រកួតកន្លងមកឈ្នះរហូត ។ ចំណែកឯក្រុម Wing FC វិញទើបតែរកបាន៣ពិន្ទុ ប៉ុណ្ណោះពីប្រកួត៣ របស់ខ្លួនដោយឈ្នះ១ និងចាញ់២ ។
ជាមួយគ្នានោះដែរក្រុម Caltex FC ក៏បានលុតក្រុម Unicorn FC ក្នុងលទ្ធផល ៨-៣ មុននឹងក្រុម URC FC បានយកឈ្នះក្រុម D-Goal FC ២-០ ហើយក្រុម SSCA FC បានត្រឹមស្មើលទ្ធផល ជាមួយក្រុម Black Eagle FC គឺ៤-៤ ។ បន្ទាប់ពីចប់ការប្រកួត លើកនេះក្រុម Black Eagle ទទួលបាន៧ពិន្ទុ ហើយក្រុម FC Caltex FC និងក្រុម URC FC ទទួលបាន ៦ពិន្ទុ ដូចគ្នា ។ ចំណែកក្រុម SSCA FC រកបាន៤ពិន្ទុ លើសក្រុម Wing FC និងក្រុម Un icorn FC ដែលរកបាន ៣ពិន្ទុ ខណៈក្រុម D-Goal FC នៅតែគ្មានពិន្ទុរាប់ដដែល ឈរនៅបាតតារាង ។
រីឯកលទ្ធផល នៃការប្រកួតនា ថ្ងៃអាទិត្យ ទី១៤ ខែកក្កដាម្សិលមិញនេះ អតីតក្រុមជើង ឯករករង Christinair Tour FC បានលុតអតីតក្រុមម្ចាស់ ជើងឯកឆ្នាំទៅរុក្ខា កីឡាក្នុងលទ្ធផល ២-០ ។ លទ្ធផលនេះដែរបានធ្វើឲ្យ ប្រកួតរបស់ក្រុម Christinair Tour FC រកបាន១២ពិន្ទុ លើសគេក្នុងពូល B ស្របពេលដែលក្រុមរុក្ខាកីឡា ទើបតែរកបាន៧ពិន្ទុ ប៉ុណ្ណោះពីការឈ្នះ២ ស្មើ១ និងចាញ់១ ។
យ៉ាងណាមិញក្រុម Khmer United បានលុតក្រុម CAM Capitball ក្នុងលទ្ធលផល ៥-៣ ហើយក្រុមសាមគ្គី ក្រគរបានយកឈ្នះក្រុម Boramey FC ៥-៣ដូចគ្នា ។ នៅពេលនេះក្រុម Khmer United រកបាន៩ពិន្ទុហើយ ខណៈក្រុម Boramey FC និងក្រុម SDO Football និងក្រុមសាមគ្គីក្រគរ ទើបតែរកបានម្នាក់៦ពិន្ទុជាមួយនឹង ក្រុម CAM Capitball និងក្រុម Canadia Bank គ្មានពិន្ទុរាប់នៅឡើយ ៕ ប្រភព:ដើមអំពិល

Wednesday, July 3, 2013

 ក្រុមអ្នកគាំទ្រមិនលើកលែង ទោសឱ្យ Rooney ប្រសិនបើ ចាកចេញពី Man Utd មែននោះ (Video Inside)

ក្រុងមែនឆេស្ទើៈ ក្រុមអ្នកគាំទ្រក្លឹប ម្ចាស់ជើងឯកបិសាចក្រហម Manchester United បានចេញមក សម្ដែងអារម្មណ៍ ខឹងសម្បារ និងថ្កោលទោស ចំពោះខ្សែប្រយុទ្ធឆ្នើម Wayne Rooney ដែលព្យាយាមចាកចេញ ពីក្លឹបជើងខ្លាំង មួយនេះ ក្នុងរដូវក្តៅ ឆ្នាំ២០១៣-២០១៤ ទៅកាន់ក្លឹបកាំភ្លើងធំ Arsenal ឬតោខៀវ Chelsea ។
ប្រភពព័ត៌មាន ពីគេហទំព័រ The Sun បានឱ្យដឹងថា តាមពិត Rooney បានស្នើសុំចេញពី Man Utd ម្តងរួចមកហើយ កាលពីខែតុលា ឆ្នាំ២០១០ ក្រោយពេលមិនសូវ បានបង្ហាញវត្តមាន នៅលើទីលានប្រកួត តែមិនបានសម្រេចឡើយ ដោយមាន លោក Sir-Alex Ferguson ព្យាយាមបញ្ចុះបញ្ចូល ឱ្យនៅបន្តរយៈពេល ២ទៅ៣ឆ្នាំទៀត ។
យ៉ាងណាមិញលោក Phelan ជំនួយការ គ្រូបង្វឹក Ferguson ដែលបានចាកចេញពី Man Utd ហើយនោះ បានឱ្យដឹងថា "លើកទី១អ្នកទទួលបាន ជោគជ័យ ពីការបញ្ចុះបញ្ចូល Rooney ឱ្យនៅបន្ត ដោយមានលោក Ferguson តែនៅពេលនេះ គ្មានគ្រូបង្វឹកឆ្នើម ម្នាក់នេះទេ អ្នកប្រហែលជា គ្មានផ្លូវនោះឡើយ" ។
អតីតជំនួយការ គ្រូបង្វឹករូបនេះ បានបន្ថែមថា "គ្រូបង្វឹកថ្មីលោក David Moyes និង Rooney គួរតែមានការជួបគ្នា ស្ងាត់ៗ តែ២នាក់ ដើម្បីនិយាយរឿងនេះ និងបញ្ចុះបញ្ចូល គាត់ផងដែរ បើទោះបីជាធ្លាប់ បះទង្គិចគ្នាបន្តិចបន្ទួច ក៏ដោយ កាលនៅ Everton ជាមួយគ្នានោះ" ។
ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំ ជនជាតិអង់គ្លេស Rooney បានសាងកេរិ៍្តឈ្មោះ ល្បីល្បាញ នាអំឡុងលេង ឱ្យ Man Utd ក្រោយពី បានចេញពី Everton ក្នុងខែសីហា ឆ្នាំ២០០៤ និងប្រជាប្រិយភាពនេះ បានធ្លាក់ម្តងបន្តិចៗ ក្រោយពីមានវត្តមាន កីឡាករ អន្តរ ជាតិហូឡង់ Robin van Persie មកកាន់ទឹកដី Old Trafford នាឆ្នាំទៅ រួមជាមួយនឹងខ្សែ បម្រើប្រយុទ្ធ Shinji Kagawa របស់ជប៉ុនផងដែរនោះ ។
សូមបញ្ជាក់ថា ការនៅជាមួយ Man Utd រយៈពេល៩ឆ្នាំមកនេះ Wayne Rooney បានជួយឱ្យ បិសាចក្រហម លើកពាន Premier League បាន៥ដង ពាន FA Cup បាន៣ដង ពានរង្វាន់ធំ UEFA Champions League បានម្តង ឆ្នាំ២០០៨ និង FIFA Club World Cup បានម្តង នាឆ្នាំ២០០៨ដែរ ក្រោយពីបង្ហាញខ្លួនបាន ៤៧៧ប្រកួត និងរកបានគ្រាប់បាល់ ស៊ុតបញ្ចូលទី ចំនួន ២១៤គ្រាប់ ៕ប្រភព:ព័ត៏មាន‍‍-----​​ Khmer News 

Monday, July 1, 2013

គណបក្ស​ប្រជាជន​បើក​យុទ្ធនាការ​ឃោសនា​ដោយ​ក្តី​សង្ឃឹម​ឈ្នះ​ភ្លូក​ទឹក​ភ្លូក​ដី

ភ្នំពេញ៖ នៅ​ពេល​ដែល​ក្បួន​រថយន្ត​និង​ម៉ូតូ​ដែល​មាន​ដោត​ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​ កម្ពុជា​និង​ទង់​គណបក្ស​រូប​ទេវតា​បាច​ផ្កា​នៅ​ចំ​កណ្តាល​ផ្ទាំង​ក្រណាត់​ ពណ៌​ផ្ទៃមេឃ​កំពុង​ត្រៀម​ចេញ​ដំណើរ​ឃោសនា​បោះឆ្នោត​ លោក​ហេង សំរិន ​ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​បានប្រកាស​គោលនយោបាយ​ចំនួន១១ ​ចំណុច​ដើម្បី​ស្វែងរក​ការគាំទ្រ​ពី​អ្នកបោះឆ្នោត។

គោលការណ៍​ទាំងនោះ​រួម​មាន​សាមគ្គីភាព​និង​ការបង្រួប​បង្រួម​ជាតិ ​ការការពារ​ជាតិ​និង​សុវត្ថិភាព​សង្គម​ ការពារ​របប​រាជានិយម​និង​លទ្ធិ​ប្រជាធិបតេយ្យ ​និង​រារាំង​និទណ្ឌភាព ​លើកស្ទួយ​សេរីភាព​ប្រជា​ពលរដ្ឋ ​រាប់បញ្ចូល​ទាំង​ការផ្តល់​សេវាកម្ម​សាធារណៈ ​បន្ត​ការកែទម្រង់​ទូលំទូលាយ​និង​ស៊ីជម្រៅ​សម្រាប់​អភិបាលកិច្ច​ល្អ។

នៅក្នុង​គោលការណ៍​នយោបាយ​១១​ចំណុច​នោះ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ សង្កត់​លើ​ចំណុច​ដែល​ទាក់ទង​នឹង​ការកែទម្រង់​នានា​ដូចជា​ការកែទម្រង់​កង​ កម្លាំង​ប្រដាប់​អាវុធ ​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ​ដីធ្លី ​ជលផល ​ព្រៃឈើ ​និង​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ​ជាដើម។

ជាមួយគ្នា​នេះ​ដែរ​គណបក្ស​កាន់អំណាច​បានបង្ហាញ​គោលការណ៍​ជំរុញ​កំណើន​ សេដ្ឋកិច្ច​ឲ្យ​បាន​៧​ភាគរយ​ក្នុង​មួយ​ឆ្នាំ ​ជំរុញ​អភិឌ្ឍន៍​វិស័យ​សុខាភិបាល ​វប្បធម៌ ​ការងារ​និង​សង្គមកិច្ច​រួមទាំង​ការលើក​កម្ពស់​នយោបាយ​ការបរទេស​និង​គាំទ្រ​ បេក្ខភាព​លោក​ហ៊ុន សែន​ជា​នាយក​រដ្ឋមន្ត្រី។យោងតាម​តួលេខ​ផ្លូវការ​ឲ្យ​ដឹងថា​ សកម្មជន​ប្រមាណ​មួយ​ម៉ឺន​នាក់​បាន​ចូលរួម​ការបើក​ឆាកឃោសនា​ថ្ងៃ​ដំបូង​របស់​ គណបក្ស​ប្រជាជន​កម្ពុជា​នេះ។

លោក ហេង សំរិន ​ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​នៅ​ចំពោះ​មុខ​ អ្នកគាំទ្រ​ដែល​រៀបចំ​ក្បួន​ចេញ​ដំណើរ​ពី​មណ្ឌល​កោះ​ពេជ្រ​ហើយ​សេចក្តី​ ថ្លែងការណ៍​នេះ​ធ្វើឡើង​ដើម្បី​ឧទ្ទិស​ដល់​ខួប​លើក​ទី៦២ឆ្នាំ​នៃ​កំណើត​ គណបក្ស​នេះ​ផងដែរ។

«គណបក្ស​ប្រជាជន​កម្ពុជា​សូម​សន្យា​យ៉ាង​ឧឡារិក​ថា​ក្រោយពេល​គណបក្ស​ ឈ្នះឆ្នោត​ គណបក្ស​នឹង​បន្ត​ជ្រោង​ខ្ពស់​ទង់​មហា​សាមគ្គី​ជាតិ ​ក្រោម​ដំបូល​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ​ត្រៀមខ្លួន​ ទទួលយក​លទ្ធផល​នៃ​ការបោះឆ្នោត​ដែល​កើតចេញពី​ការបោះឆ្នោត​ដោយ​សេរី ​យុត្តិធម៌​ និង​ត្រឹមត្រូវ​ពិតប្រាកដ»។ក្រោយពី ​ពិធី​រំលឹក​ខួប​និង​បើក​យុទ្ធនាការ​ក្បួន​រថយន្ត​និង​ម៉ូតូ​របស់​ក្រុម​ សកម្មជន​បានចេញ​ដំណើរ​ជា​ជួរ​ឆ្ពោះទៅកាន់​វិថី​សុធារស​រួច​បន្ត​ទៅកាន់​ ស្ពាន​ជ្រោយចង្វា​មុន​នឹង​បំបែក​ទៅកាន់​ផ្លូវ​ជាយ​ទីក្រុង​ភ្នំពេញ​និង​ ទៅតាម​បណ្តា​ខណ្ឌ​នានា។

ក្រុម​សិល្បករ​ល្បីៗ​ដូចជា​នាយ​ក្រឹម​និង​តារា​ចម្រៀង​មួយ​ចំនួន​ទៀត​ត្រូវបាន​យក​មក​ប្រើ​ក្នុង​ការបើក​ឆាក​ឃោសនា​នេះ។

មន្ត្រី​ជាន់ខ្ពស់​របស់​គ​ណបក្ស​ប្រជាជន​កម្ពុជា​ដូចជា​លោក​គាត ឈន់ ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​លោក អ៊ិត សំហេង​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​បាន​ឈរ​ជូន​ដំណើរ​ក្បួន​ដង្ហែរ​ ការឃោសនា​នេះ។

លោក អ៊ិត សំហេង បាន​និយាយ​ទៅកាន់​អ្នកកាសែត​ថា៖

«យើង​ពិតជា​មាន​ការរំភើបចិត្ត​ណាស់​ដោយសារ​ឃើញ​ប្រជាពលរដ្ឋ​និង​សមាជិក​ សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​យើង​បាន​ចូលរួម​នៅក្នុង​យុទ្ធនាការ​នេះ​ យ៉ាង​ផុលផុស​ទាំងអស់។ នេះ​បង្ហាញ​នូវ​ការគាំទ្រ​យ៉ាង​ក្លៀវក្លា​បំផុត​ចំពោះ​គណបក្ស​ប្រជាជន​ កម្ពុជា​ហើយ​យើង​សង្ឃឹមថា​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ទទួលបាន​ជ័យជម្នះ​ ភ្លូកទឹកភ្លូកដី​ក្នុងការ​បោះឆ្នោត​លើក​នេះ»។

ក្រុម​អ្នក​ហែរ​ក្បួន​បាន​ចាក់​សារ​អំពាវនាវ​ឲ្យ​បោះឆ្នោត​គាំទ្រ​គណបក្ស​ របស់ខ្លួន​នៅតាម​ដងផ្លូវ រួមទាំង​ចាក់​សារ​នយោបាយ​ដែល​រៀបរាប់​ពី​ចំណុច​ពិស្តារ​ជាច្រើន​មុននឹង​ ពួកគេ​ឈប់​សំចត​នៅតាម​កន្លែង​រៀងខ្លួន​តាម​ខណ្ឌ​និមួយៗ​ក្នុង​រាជធានី​ ភ្នំពេញ​ដើម្បី​ធ្វើការ​ប្រមូលផ្តុំ​នៅនឹង​កន្លែង៕​ប្រពភ:​ VOA

Tuesday, June 11, 2013

សេដ្ឋកិច្ចជប៉ុនកើនឡើងលើសពី​ការ​រំពឹង​ទុក​នៅក្នុងត្រីមាសទី​១

ថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ១៦:០១


យោង​តាម​ទិន្ន​ន័យ​មួយ​ដែល​ចេញ​ផ្សាយ​​នៅ​ថ្ងៃ​អង្គារ​ទី​១១​​មិថុនាបានបង្ហាញថា​ សេដ្ឋ​កិច្ច​របស់​ប្រទេស​ជប៉ុន​បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​​ជាង​ការ​ព្យាករនៅក្នុងត្រីមាសទី​១ ​។​ការិយាល័យគណៈ​រដ្ឋមន្ត្រីបាន​និយាយ​ថា កំណើន​សេដ្ឋ​កិច្ច​បានឈានដល់​៤,១%​នៅ​ក្នុង​ត្រី​មាស​ទី​១​ពីខែ​មករា​ដល់​​មីនា ពោល​គឺ​លើស​ពី​ការ​ព្យាករ​កាល​ពី​មុន​ដែល​ថា​បាន​៣,៥%​ ។ ​តួ​លេខ​​នេះ​គឺ​ខ្ពស់​ជាង​បណ្តា​ប្រទេស​ឧស្សាហ​កម្ម​នានា​​នៅ​លើ​ពិភព​លោក​ដែល​កំពុង​ប្រឹង​ប្រែង​ជំរុញ​​កំណើន​សេដ្ឋកិច្ចរបស់ខ្លួន​ ។​
តួលេខ​ខាង​លើ​ត្រូវ​បាន​បង្ហាញ​ប៉ុន្មាន​ថ្ងៃ បន្ទាប់ពី​លោកនាយករដ្ឋមន្ត្រី​សិុន​ហ្សូ អាបេ​ដាក់​ចេញ​​ផែនការដែលហៅថា​ ព្រួញទី៣​សម្រាប់​សេដ្ឋកិច្ច​ដែល​រួម​មាន​ការ​ចំណាយ​ច្រើន​របស់​រដ្ឋា​​ភិបាល និងការបន្ធូរ​បន្ថយ​​រូបិយ​វត្ថុ​របស់​ធនា​​គារ​កណ្តាល​ ។​កម្មវិធី​ខាងលើ​របស់​លោក​បាន​ធ្វើ​ឲ្យ​ប្រាក់​យ៉េន​ធ្លាក់​ថ្លៃ​ប្រហែល​២០%​ចាប់តាំងពី​ខែ​វិច្ឆិកា​មក​ ហើយត្រឡប់មកវិញបាន​រុញច្រាន​ឲ្យ​ភាគ​ហ៊ុននៅទីក្រុងតូក្យូ​ឡើងខ្ពស់ ​ព្រមទាំងផ្តល់​ប្រយោជន៍​ដល់ក្រុមហ៊ុននាំចេញ​ ។​
មូលនិធិរូបិយវត្ថុអន្តរជាតិ​​ IMF​ រំពឹង​ថា សេដ្ឋ​​កិច្ចជប៉ុននឹងកើន១,៦%​នៅក្នុងឆ្នាំ​២០១៣។ ​​​ភាព​ល្អ​ប្រសើរ​នេះ​កើត​ចេញ​ពី​ការ​ផ្លាស់​ប្តូរ​​ខ្ពស់​នៅ​ក្នុង​ការ​ចំណាយ​មូល​ធន​ ​ដែល​ជា​​វិធាន​ការ​ទំនុកចិត្តគន្លឹះ​ក្នុងចំណោម​ក្រុម​ហ៊ុន​ផលិត​​នៅ​​ក្នុងប្រទេសនេះ​ ។ ​អតិរេក​គណនីចរន្ត​​​ដែល​ជាការ​វាស់​វែង ពាណិជ្ជ​កម្ម​របស់​ជប៉ុន​​​ជាមួយ​បណ្តា​ប្រទេស នានា​លើ​ពិភព​លោក​បាន​កើន​​ឡើងទ្វេ​ដង​រហូត​ដល់​៧,៦​ពាន់​លាន​ដុល្លារ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នាកាល​ពី​ឆ្នាំ​មុន​ ៕​

បញ្ជូន​ខ្លួន​កូន​ប្រុស​លោក​ឧត្តម​សេនីយ៍​ប៉ូលិស​ក្រសួង​មហា​ផ្ទៃ​ម្នាក់​ ដែល​ជិះ​រថ​យន្ត​ទំនើប​បុក​ស្រ្តី​ម្នាក់​ស្លាប់​ទៅ​តុលាការ​


ថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ១៩:៣៥

រាជ​ធានី​ភ្នំ​ពេញ​ ៖ សមត្ថ​កិច្ច​នគរ​បាល​ចរាចរណ៍​ជើង​គោក​រាជ​ធានី​ភ្នំ​ពេញ​ ​បាន​នាំ​ខ្លួន​ លោក​ ជុំ​ គីម​ឈុន​ អាយុ​ ៣២​ឆ្នាំ​ ជា​កូន​ប្រុស​លោក​ឧត្តម​សេនីយ៍​ប៉ូលិស​ក្រសួង​មហា​ផ្ទៃ​ម្នាក់​ ដែល​ជិះ​រ​ថ​យន្ត​ទំនើប​បុក​ស្រ្តី​ម្នាក់​ស្លាប់​ ទៅ​កាន់​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ កាល​ពី​វេលា​ម៉ោង​ ៥ល្ងាច​ ថ្ងៃទី​១១​ មិថុនា​ ២០១៣​ នេះ​ហើយ​ ប្រយោជន៍​ដើម្បី​ឱ្យ​តំណាង​អយ្យការ​ធ្វើ​ការ​សាក​សួរ​ និង​ចោទ​ប្រកាន់​ទៅ​តាម​ផ្លូវ​ច្បាប់​ ។
ប៉ុន្តែ​ ពេល​បញ្ជូន​ទៅ​ដល់​ គឺ​ផុត​ម៉ោង​ធ្វើ​ការ​របស់​មន្រ្តី​រាជ​ការ​ តំណាង​អយ្យការ​បាន​ផ្ញើកូន​ប្រុស​លោក​ឧត្តម​សេនីយ៍​ប៉ូលិស​ក្រសួង​មហា​ផ្ទៃ​រូប​នោះ​ នៅ​សមត្ថ​កិច្ច​ការិយា​ល័យ​ចរាចរណ៍​ជើង​គោក​បណ្តោះ​អាសន្ន​សិន​ លុះ​ព្រឹក​ស្អែក​ ថ្ងៃទី​១២​ មិថុនា​ ២០១៣​ នឹង​នាំ​ខ្លួន​ទៅ​សាក​សួរ​ម្តង​ទៀត​ ៕ប្រភព:កោះសន្តិភាព

Friday, June 7, 2013

មេខ្លោងចោរឆក់និងលួចនៅស្ទឹងត្រែងជាកូនមន្ត្រីប៉ូលិសអន្តរាគមន៍


ខេត្ត​ស្ទឹង​ត្រែង​ ៖ ​ជនស​ង្ស័យ​ចំនួន​​៩នាក់​​បាន​ត្រូវ​​​​​​នគរ​បាល​ព្រហ្មទណ្ឌ​​កម្រិត​ស្រាល​នៃ​ស្នងការ​​ដ្ឋានខេត្ត​​​ចាប់​ឃាត់​ខ្លួន​​​​ជាបន្ត​បន្ទាប់​​​​ និង​ស្វែង​រក​​​ចាប់​​​​បក្ស​ពួក​​​ដែល​សេស​សល់​​ជា​បន្ត​ទៀត​​​​​​ដោយ​សារ​​ជាប់​​​​​ពាក់​​ព័ន្ធ​ក្នុង​ករណី​ឆក់​​​ និង​លួច​​ទ្រព្យ​សម្បត្តិ​​​ប្រជា​ពលរដ្ឋ​ជា​​​​ច្រើន​លើក​​ និង​​​បង្កឱ្យ​កង​កម្លាំង​សមត្ថកិច្ច​ខេត្ត​ឈឺ​ក្បាល​​​យ៉ាង​ខ្លាំង​នា​ពេល​​កន្លង​មក​​ ។
​ជន​សង្ស័យ​​ម្នាក់​ឈ្មោះ​​ចាន់ សុភ័ក្រ ភេទ​ប្រុស អាយុ​​​១៨ឆ្នាំ ​​ដែល​គេ​ដឹង​ថា ជា​កូន​ប្រុស​បង្កើត​​​របស់​លោក​ចាន់ សុផា ​នាយការិយាល័យ​​នគរ​បាល​​ការ​ពារ​អន្ត​រាគមន៍​​​​​ខេត្ត​ ​គឺ​​ជា​មេ​​ខ្លោង​ក្នុង​ការ​ប្រព្រឹត្តបទល្មើស​​​​ឆក់ និង​លួច​ក្នុង​ខេត្ត​​​ ​ប៉ុន្តែ​​​តែ​ងតែគេច​​ខ្លួន​បាន​គ្រប់​​ពេល​​ក្រោយ​​​ពី​ធ្វើសកម្មភាព​​រួច​ទើប​សមត្ថ​កិច្ច​​​​ចាប់​កំហុសមិន​បាន​ ។​ ​​ទោះបី​​បែប​ណា​ក្ដី​​​ ពេល​​នេះ​​​ជន​​​នេះ​រួម​នឹងបក្ស​ពួក​​​​៨នាក់​​​ទៀត​ត្រូវ​​នគរបាល​​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​​​​ចាប់​ខ្លួន​​ជា​​​​បន្ត​បន្ទាប់​​មក​ផ្ដន្ទា​ទោស​​តាម​ផ្លូវ​ច្បាប់ហើយ​​ ។ ពិតណាស់​​​​ ជន​សាង​​​​បទ​​ល្មើស​​​​មិន​អាច​​​ជួប​​វាសនា​ល្អ​​​រហូត​នោះ​​ទេ​ ថ្ងៃណាមួយ​​​នឹង​ត្រូវក្របួច ។​
​លោកវរសេនីយ៍ទោ ហោ វុទ្ធី ​​នាយការិយា​ល័យ​នគរ​បាល​​​​ព្រហ្ម​ទណ្ឌកម្រិត​ស្រាល​​​​ខេត្ត​​​​បាន​ឱ្យ​ដឹង​ថា​​ ​ជនសង្ស័យ​​មួយក្រុម​នេះ​​​មានបក្ស​ពួក​ចំនួន​​​​​៩​នាក់​ ត្រូវ​​​​ចាប់​ខ្លួន​​បាន​​​​​ចំនួន​​៦នាក់​​ ហើយ​និង​​​​នៅ​សល់​​​៣នាក់ទៀត​កំពុង​​ស្វែង​រក​ចាប់​​ខ្លួន​បន្ត ​​ ។ ​ ជន​សង្ស័យ​ដែល​​​​​ចាប់​​ខ្លួន​​​បាន​នេះ​មាន​​១-ឈ្មោះ ​​ចាន់ សុភ័ក្រ ​ភេទប្រុស អាយុ​​១៨ឆ្នាំ ​រស់នៅ​​ភូមិ​​​ព្រែក​​​ សង្កាត់​ស្ទឹងត្រែង ​​ក្រុង​ស្ទឹង​ត្រែង​​ ​២-​ឈ្មោះ​​ចាន់ ផល្លី ​​ភេទប្រុស អាយុ​​​​១៩​ឆ្នាំ ​​(មាន​ដីកាចាប់​ខ្លួន​ពី​បទ​​ប្លន់​​​ )​រស់នៅ​​ភូមិ​ថ្ម​លាត​ សង្កាត់​​ស្រះឫស្សី​ ក្រុង​ស្ទឹង​ត្រែង ​​៣-​ឈ្មោះ​​​​ខេន ​​សុខហួ ​ភេទប្រុស អាយុ​​​​១៩ឆ្នាំ​ ​ជា​សិស្ស​​រស់​នៅ​​​​ភូមិ​កណ្ដាល​​​ ង្កាត់ស្ទឹងត្រែង ក្រុង​ស្ទឹង​​ត្រែង​ ៤-​​ង៉ែត ​សាំសុភ័ក្រ ភេទប្រុស  អាយុ​​១៦ឆ្នាំ ​​រស់នៅ​ភូមិ​ព្រែក សង្កាត់​​​ក្រុង​ស្ទឹង​ត្រែង​  ៥-​ឈ្មោះ​​​​សៃ សុភា ​​ហៅញ៉ូង ភេទប្រុស អាយុ​​​​១៤ឆ្នាំ  និង​​៦មិន​ស្គាល់​​ឈ្មោះ​​ព្រោះ​កំពុង​​បញ្ជូន​មក​​ពី​ខេត្តក្រចេះ​​ ។
​លោក​​នាយ​ការិយាល័យ​​​​បញ្ជាក់ថា ក្រុម​​​​នេះបានធ្វើ​សកម្ម​ភាព​ក្នុងក្រុង​ស្ទឹង​ត្រែង​​​​ជិត​​​​២០ករណី​​​​​​មក​ហើយ​​ដោយ​ការ​​ឆក់ និង​លួច​​​​​​  ។ ​ជាក់ស្ដែង​​​មុន​ពេល​ឃាត់​ខ្លួន​​​​ ក្រុម​ជនសង្ស័យ​​​​បាន​ជិះម៉ូតូម៉ាក​ហុង​ដា​ឌ្រីម​​​​​​សេ​​​​១២៥ ​​ពណ៌​​ខ្មៅ​ សេ៊រី​​​​​២០១០​​មួយ​គ្រឿង​ ឆក់​កាបូប​​​​ជន​រង​គ្រោះ​​​ឈ្មោះ​ធិត ​សារ៉ន ​ភេទស្រី ​អាយុ​​៤៥ឆ្នាំ ជា​គ្រូ​បង្រៀន ​​រស់នៅ​ភូមិ​​ស្ពាន​ថ្ម​​​ សង្កាត់ស្រះ​​ឫស្សី ​ក្រុង​ស្ទឹង​ត្រែង ​ខណៈ​ធ្វើ​ដំណើរ​​​​​តាម​ផ្លូវ​ក្រោយ​សាលា​បឋម​សិក្សា​​​ស្ទឹង​ត្រែង​​ ។ ​នៅ​ក្នុង​ការបូប​​​ដែល​​​ត្រូវ​​​​បាន​ឆក់​​យក​ទៅ​នោះ​​មាន លុយ​​ចំនួន​ជាង​​​១​​លាន​​​រៀល ​ខ្សែ​ក​ប្លាទីន​​​ទម្ងន់​​៣ជី​​ និង​មាស​​​​៨ហ៊ុន​ ព្រមទាំង​​​ឯក​សារ​​​​​មួយ​ចំនួន​ទៀត​ ។ ក្រោយ​ពេល​ក្រុមជន​សង្ស័យ​​​ធ្វើសកម្មភាព​​​រួច​ទើប​​កម្លាំង​​​សមត្ថកិច្ច​​​ចុះ​កំណត់​​មុខសញ្ញា​ និង​ចាប់​ខ្លួន​បាន​​ជា​បន្ត​បន្ទាប់​​​​ព្រម​ទាំង​នាំ​​ជន​សង្ស័យ​​ទាំងនេះ​ទៅ​ចង្អុល​បង្ហាញ​​​ទី​តាំងលាក់​​ទុក​សម្ភារ​ដែល​​ធ្វើ​សកម្មភាព​​​នៅ​ក្នុង​ព្រៃ​ចាស់​​​ម៉ុង​ចិន ​​ក្នុង​ភូមិ​ថ្ម​លាត សង្កាត់​​ស្រះ​ឫស្សី​​ ។
​ប្រភព​ព័ត៌មាន​​ពីមន្ត្រី​​​នគរបាល​​ស្នងការដ្ឋាន​​​ខេត្ត​​​​ឱ្យ​ដឹង​ថា ​​កូនប្រុស​​​​របស់​លោក​ចាន់ ​សុផា ​​មាន​ចំនួន​២នាក់ ​​​ម្នាក់ជាកូន​ច្បង​ត្រូវ​សមត្ថ​កិច្ច​​​ចាប់​ខ្លួន​បាន និង​ម្នាក់​ទៀត​កំពុង​​រត់គេច​ពី​​ការ​ចាប់​​ខ្លួន​​របស់​សមត្ថកិច្ច​​​ ។ បច្ចុប្បន្ន​​​ កម្លាំង​ជំនាញ​​​កំពុង​មមាញឹក​​​ក្នុង​ការ​បោស​សម្អាត​​​​ក្រុម​បក្ស​​ពួក​​​សង្ស័យ​​​ទាំង​អស់​​ ហើយ​នឹង​​ត្រៀម​​​​ធ្វើស​ន្និសីទ​​​កាសែត​មួយ​​​​នៅ​ស្នងការ​​​ដ្ឋាន​នគរបាល​​​ខេត្ត​​​ពី​​ការបង្ក្រាប​​​ក្រុម​ជន​សង្ស័យ​នេះ​​ ៕​ប្រភព:  កោះសន្តិភាព


Sunday, May 26, 2013

ឃាត​កម្ម​​អាថ៌​​កំបាំង​ សព​​ជន​ជាតិ​​ចិន​​២​​នាក់​​ត្រូវ​​គេ​​ដឹក​​ទៅ​ទ​ម្លាក់​ចោល​​នៅ​​មាត់​​ច្រាំង​​ទន្លេ​សាប


រាជធានីភ្នំពេញ​ ៖​ សព​បុរស​២នាក់​ដែល​គេ​អះ​អាង​ថា​ ជា​ជន​ជាតិ​ចិន​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​វាយ​សម្លាប់​ ហើយ​ដឹង​តាម​រថយន្ត​យក​ទៅ​ទម្លាក់​ចោល​នៅ​មាត់​ច្រាំង​ទន្លេ​សាប​ ខាង​ជើង​ស្ពាន​ជ្រោយ​ចង្វា​ចម្ងាយ​ប្រមាណ​២​គីឡូ​ម៉ែត្រ​ ស្ថិត​ក្នុង​ភូមិ​ដើម​គ​ សង្កាត់​ព្រែក​តា​សេក​ ខណ្ឌ​ឫស្សី​កែវ​ និង​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ ហើយ​មាន​ការ​ភ្ញាក់​ផ្អើល​ កាល​ពី​វេលា​ម៉ោង​៩​ព្រឹក​ ថ្ងៃ​ទី​២៦​ ឧសភា​ ។
សព​បុរស​ទាំង​២​នាក់​ពុំ​ត្រូវ​បាន​គេ​ស្គាល់​អត្ត​សញ្ញាណ​នៅ​ឡើយ​ទេ​ ដោយ​ម្នាក់​អាយុ​ប្រមាណ​ជាង​៣០​ឆ្នាំ​ សក់​ខ្លី​ ស្លៀក​ខោ​ខូវ​ប៊យ​ជើង​វែង​ និង​ពាក់​អាវ​ដៃ​ខ្លី​ក្រឡា​ឆ្នូត​ បង្កង់​ចម្រុះ​ពណ៌​ និង​ម្នាក់​ទៀត​មាន​អាយុ​ប្រមាណ​ជាង​៥០​ឆ្នាំ​ សក់​ល្បាយ​អាចម៍​ខ្លា​ ស្លៀក​ខោ​ជើង​វែង​ ពណ៌​ខ្មៅ​ ពាក់​អាវ​ដៃ​ខ្លី​ក្រឡា​ការ៉ូ​ ។ តាម​ភិន​ភាគ​សព​បុរស​ទាំង​២​នាក់​ត្រូវ​គេ​ទម្លាក់​ពី​លើ​ច្រាំង​ទន្លេ​ជម្រៅ​ប្រមាណ​ជាង​១០​ម៉ែត្រ​ ហើយ​បាន​រមៀល​ធ្លាក់​ចុះ​ទៅ​ក្រោម​ទើរ​នៅ​ក្បែរ​មាត់​ទឹក​ ដោយ​សារ​មាត់​ច្រាំង​ចោត​ខ្លាំង​ ។
តាម​មន្ត្រី​នគរ​បាល​មូល​ដ្ឋាន​ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​មាន​ការ​ភ្ញាក់​ផ្អើល​នេះ​ នៅ​ពេល​ព្រឹក​ មាន​ក្មេង​ឃ្វាល​គោ​នៅ​ក្នុង​ភូមិ​បាន​ប្រទះ​ឃើញ​សព​បុរស​២នាក់​ ដេក​ស្តូក​ស្តឹង​ក្បែរ​គ្នា​ជាប់​មាត់​ទឹក​ទន្លេ​សាប​ ហើយ​ក៏​រត់​ទៅ​ប្រាប់​ប្រជា​ពល​រដ្ឋ​ដែល​ដាំ​បន្លែ​ក្បែរ​នោះ​ ឱ្យ​ជួយ​មើល​ហើយ​ខ្លះ​នាំ​គ្នា​មក​រាយ​ការណ៍​ប្រាប់​នគរ​បាល​មូល​ដ្ឋាន​ ។ ទោះ​បី​ជា​យ៉ាង​ណា​ គេ​ពុំ​ដឹង​ថា​ សព​ជន​ជាតិ​ចិន​ទាំង​២​នាក់​នោះ​ ត្រូវ​ឃាត​ករ​សម្លាប់​នៅ​កន្លែង​ណា​ ហើយ​ដឹក​យក​មក​ទម្លាក់​ចោល​តាំង​ពី​ពេល​ណា​នោះ​ទេ​ ។
ប៉ុន្តែ​តាម​អ្នក​ភូមិ​ម្នាក់​ និយាយ​ប្រាប់​សមត្ថ​កិច្ច​ថា​ នៅ​វេលា​ម៉ោង​ប្រមាណ​២​ និង​៣០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២៦​ ឧសភា​ ពេល​ដែល​គាត់​ជិះ​កង់​ត្រឡប់​មក​ពី​ធ្វើ​ការ​​ បាន​ឃើញ​រថយន្ត​ប្រភេទ​ទេស​ចរណ៍​ ពណ៌​ស​ មួយ​គ្រឿង​ និង​មាន​មនុស្ស​៤​នាក់​​ សុទ្ធ​តែ​ពាក់​ម៉ាស់​បាន​ថយ​រថយន្ត​នៅ​មាត់​ច្រាំង​កន្លែង​ឃើញ​សាក​សព​នេះ​ តែ​គាត់​ពុំ​ចាប់​អារម្មណ៍​ថា​មាន​អ្វី​ខ្លះ​គួរ​ឱ្យ​សង្ស័យ​ទេ​ ។ ល​ុះ​ស្រាប់​តែ​ព្រឹក​ឡើង​មាន​ការ​ភ្ញាក់​ផ្អើល​ប្រទះ​ឃើញ​សាក​សព​ គឺ​មាន​ន័យ​ថា​ ជន​បិទ​មុខ​ទាំង​៤​នាក់​នោះ​ បាន​យក​សាក​សព​ជន​ជាតិ​ចិន​ទាំង​២នាក់​នេះ​ មក​ប្លុង​ចោល​នៅ​ទីនេះ​។ នៅ​ព្រឹក​នោះ​ដែរ​ ប៉ូលិស​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើត​ហេតុ​ ដើម្បី​ត្រួត​ពិនិត្យ​លើ​សព​ទាំង​២​ តែ​រក​ពុំ​ឃើញ​មាន​អត្តសញ្ញាណ​សម្គាល់​ខ្លួន​ឡើយ​ ។​
សព​ត្រូវ​បាន​គេ​វាយ​ដំ​ជាំ​ពេញ​ខ្លួន​ និង​លើ​ផ្ទៃ​មុខ​ ដែល​សមត្ថ​កិច្ច​សន្និដ្ឋាន​ថា​ ជា​ជន​ជាតិ​ចិន​ ។ សព​ទាំង​២​ ត្រូវ​ប៉ូលិស​ចាត់​ចែង​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​ឈាបន​ដ្ឋាន​វត្ត​ស្ទឹង​មាន​ជ័យ​ ដើម្បី​ត្រួត​ពិនិត្យ​បន្ត​ទៀត​ ។ តាម​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​ឱ្យ​ដឹង​ថា​ សព​ត្រូវ​ឃាត​ករ​ដែល​ជា​អ្នក​ស្គាល់​គ្នា​វាយ​សម្លាប់​នៅ​កន្លែង​ណា​មួយ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ហើយ​ដឹក​យក​មក​ទម្លាក់​ចោល​តែ​ម្តង​ ។ ទាក់​ទិន​ទៅ​នឹង​ការ​សម្លាប់​នេះ​ គេ​ពុំ​ដឹង​មាន​គំនុំ​អ្វី​ឡើយ​ តែ​បើ​តាម​ព័ត៌​មាន​ខ្លះ​ គេ​មាន​ការ​សង្ស័យ​ថា​ ជា​ពាល​ស៊ី​ពាល​ ដែល​អាច​ទាក់​ទង​ទៅ​នឹង​ពួក​ម៉ា​ហ្វ៊ីយ៉ា​ ដែល​កាល​ពី​កន្លង​មក​ ក្រុម​ម៉ា​ហ្វ៊ីយ៉ា​ចិន​រាប់​សិប​នាក់​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជូន​ទៅ​ប្រទេស​ចិន​វិញ​ ។
ក្រុម​ជន​ជាតិ​ចិន​ទាំង​នោះ​កន្លង​មក​ ត្រូវ​សមត្ថ​កិច្ច​សង្ស័យ​ថា​ បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ឆ្លង​ដែន​ ដោយ​ការ​ចាប់​ជំរិត​ទារ​  ប្រាក់ ។ 
ទោះ​បី​ជា​បែប​ណា​ គេ​មិន​ទាន់​ដឹង​ឱ្យ​ប្រាកដ​ថា​ ការ​ស្លាប់​នេះ​អាច​ពាក់​ព័ន្ធ​នឹង​ពួក​ម៉ា​ហ្វ៊ី​យ៉ា​ទាំង​នោះ​ ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ​ ៕ប្រភព:កោះសន្តិភាព

ស្រ្តី​វ័យ​ក្មេងម្នាក់​ចាញ់​ល្បិច​គេ​រឿង​កក់ថ្លៃ​ដី​អស់​ ២.៥០០​ដុល្លារ​ រត់​ឱ្យ​លោក​អភិ​បាល​ខេត្ត​ជួយ​អន្តរាគមន៍​



ខេត្ត​ប៉ៃលិន​ ៖ ស្រ្តី​វ័យ​ក្មេង​ម្នាក់ដោយ​សារ​ចាញ់​បោក​ឈ្មួញ​កណ្តាល​ និង​ម្ចាស់​ដី​ពីរឿង​ទិញ​លក់​ដី​មួយ​កន្លែង​ កាល​ពី​ជាង​ ៤​ខែ​ កន្លង​ទៅ​នេះ​ តែ​ដោយ​មិន​អាច​ទៅ​ពឹង​អ្នក​ណា​ឱ្យ​ជួយ​បាន​ ក៏​ដាច់​ចិត្ត​រត់​ទៅ​ឱ្យ​លោក​អភិ​បាល​​ខេត្ត​ជួយ​អន្តរាគមន៍​ កាល​ពី​វេលា​ម៉ោង​ ១១​ និង​៣០​នាទី ព្រឹក​ថ្ងៃទី​២៥​ ឧសភា​ ២០១៣​ ដោយ​នាង​មិន​ចង់​បានអ្វី​ក្រៅ​ពី​លុយ​ថ្ងៃ​កក់​ដី​ចំនួន ២.៥០០​ដុល្លារ​ នោះ​មក​វិញ​ ដើម្បី​យក​ទៅ​សង​ថ្លៃ​ចង​ការ​លុយ​គេ​ ។
ស្រ្តី​ដែល​ចាញ់បោក​គេ​មាន​ឈ្មោះ​ មន​ រតនា​ អាយុ​ ២៤​ឆ្នាំ​ មាន​ប្តី​ឈ្មោះ​ វ៉ា​ រិទ្ធ​ អាយុ​ ២៥​ឆ្នាំ​ មាន​កូន​ស្រី​ ២​នាក់​ រស់​នៅ​ភូមិ​ក្បាល​ព្រលាន​ សង្កាត់​អូរតា​វ៉ៅ​ ក្រុង​ប៉ៃលិន​ ។ ចំណែក​ម្ចាស់​ដី​ឈ្មោះ  វ៉ាន់ ផុន​ អាយុ​ ៣៧​ឆ្នាំ​ ជា​មន្រ្តី​យោធា​ មាន​ប្រពន្ធ​ឈ្មោះ​ សាយ​ ស្រីនាត​ អាយុ​ ២២​ឆ្នាំ​ រស់​នៅ​ភូមិ​ភ្នំ​ដំបង​ សង្កាត់​អូរតាវ៉ៅ​ ក្រុង​ប៉ៃ​លិន​ ។
តាម​ស្រ្តី​ម្នាក់​ឈ្មោះ ពៅ មុំ​ អាយុ​ ៥១​ឆ្នាំ ត្រូវ​ជា​ម្តាយ​ធំ​ស្រ្តីរង​គ្រោះ​ បាន​ឱ្យ​ដឹង​ថា​ កាល​ពី​ថ្ងៃ​ទី​០៤​ មករា​​ ២០១៣​ ​កន្លង​ទៅ​នេះ មាន​បុរស​ជា​ឈ្មួញ​កណ្តាល​ម្នាក់​ឈ្មោះ​ ទូច​ ប្រុស​ អាយុ​ប្រហែល​ ៤៥​ឆ្នាំ​ រស់​នៅ​ភូមិ​ថ្មី​ សង្កាត់​ប៉ៃ​លិន​ ក្រុង​ប៉ៃ​លិន​ បាន​ស្គាល់​គ្នា​ និង​បាន​លួង​លោម​ក្មួយ​ស្រី​ថា​ មាន​បុរស​ម្នាក់​ឈ្មោះ វ៉ាន់​ ផុន​ ជា​ទាហាន​ចង់​លក់​ដី​ចម្ការ​ទាំង​អស់​តម្លៃ​ ៦.៨០០​ដុល្លារ​ (មិន​បាន​ថា​លក់​ចំនួន​ ៦​ហិកតា​ តម្លៃ​ ៦.៨០០ ដុល្លារ​ ឬលក់​ក្នុង​ ១ហិកតា​ តម្លៃ ៦.៨០០​ដុល្លារ​ នោះ​ទេ​)។
ក្រោយ​មក​ដោយ​ឭថា​គេលក់​ទាំង​អស់​មាន​តម្លៃ​ប៉ុណ្ណឹង​ ក៏​ទៅជួប​ម្ចាស់ដី​និយាយ​សុំ​ត​ថ្លៃ​ចុះ​ត្រឹម​ ៦.៥០០​ដុល្លារ​ តែ​ម្ចាស់​ដីថា​ដាច់​ត្រឹម​ ៦.៨០០​ដុល្លារ​ ទើប​នាង​យល់​ព្រម ​រួច​រត់​ទៅ​ចង​ការ​លុយ​គេ​ចំនួន​ ២.៥០០​ដុល្លារ​ យក​ទៅ​កក់​ឱ្យ​ម្ចាស់ដី​ កាលពី​ថ្ងៃទី​០៧​ មករា​ ២០១៣​ ។ ស្រាប់​តែ​នៅ​ថ្ងៃ​ទី​១៣​ មករា​ ក្រោយ​ពេល​ប្រគល់​​លុយ​បង្រ្គប់​រួច​ ម្ចាស់ដី​ឈ្មោះ​ វ៉ាន់​ ផុន​ បាន​និយាយ​ក្រឡាស់​ថា គាត់​មិន​មែន​លក់​ដី​ទាំង​អស់​ចំនួន​ ៦.៨០០​ដុល្លារ​ ទេ​គឺ​លក់​ក្នុង​ ១ហិកតា​ តម្លៃ​ ៦.៨០០​ដុល្លារ​ ។
គ្រាន់​តែឭ​ម្ចាស់​ដី​និយាយ​យ៉ាង​នេះ នាងក៏ស្រងាក​ចិត្ត​រួច​សុំ​លុយ​ម្ចាស់ដី​មកវិញ​ ព្រោះ​គ្មាន​លទ្ធ​ភាពទិញ​ទាំង​អស់​ តែ​ម្ចាស់​ដី​សង​ត្រឹម​តែ​លុយ​បង្រ្គប់​ប៉ុណ្ណោះ​ ចំណែក​លុយ​កក់​នោះ​ ម្ចាស់ដី​អត់​ឱ្យ​មក​វិញ​ទេ​ ដោយ​និយាយ​ថា​ចង់​ទៅ​ប្តឹង​ឯណា​ក៏​ប្តឹង​ទៅ​ ទើប​នាង​រត់​ឱ្យ​លោកអភិ​បាល​ខេត្ត​ជួយ​អន្តរា​គមន៍​ ៕ប្រភព:កោះសន្តិភាព

Friday, May 24, 2013

រថយន្ត​មួយ​បាំង​កន្លះ​ដឹក​ធុង​ហ្គាស​បោះ​ពួយ​បែក​កង់​មុខ​រអិល​ធ្លាក់​ផ្លូវ​

          ថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០១៣ ម៉ោង ១៣:៥២
          រថយន្ត​មួយ​បាំង​កន្លះ​ផ្ទុក​ធុង​ហ្គាស​ម៉ាក​ LPG ខណៈ​កំពុង​បើក​បរ​ ស្រាប់​តែ​បែក​កង់​ខាង​មុខ​ជ្រុល​ទៅ​បុក​បង្គោល​របាំង​ស្ពាន​ រអិល​ធ្លាក់​ផ្លូវ​ បង្ក​ឱ្យ​ធុង​ហ្គាស​នៅ​លើ​រថយន្ត​ធ្លាក់​រាយ​ប៉ាយ​ពេញ​ផ្លូវ​ ប៉ុន្តែ​សំណាង​ល្អ​ណាស់​ដែល​មិន​ផ្ទុះ​ ឯ​អ្នក​បើក​បរ​រង​របួស​ធ្ងន់​ ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ ។
ប្រភព​ព័ត៌​មាន​ពី​កាសែត​ថៃ​ កាល​ពី​ថ្ងៃ​ទី​២៣ ឧសភា​ ផ្សាយ​ថា​ ក្រោយ​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ខាង​លើ​ ប៉ូលិស​ឆ្ពោះ​ទៅ​ចំណុច​កើត​ហេតុ​ នៅ​បរិវេណ​គីឡូ​ម៉ែត្រ​លេខ​៤៩​ ស្ថិត​ក្នុង​ឃុំ​វាំង​ថ្មី​ ស្រុក​វាំង​សំបូរ​ ខេត្ត​ស្រះ​កែវ​ ប្រទេស​ថៃ​ ហើយ​ប្រទះ​ឃើញ​រថយន្ត​មួយ​បាំង​កន្លះ​ ពណ៌​ស​ ធ្លាក់​ចេញ​ពី​ផ្លូវ​ និង​មាន​ធុង​ហ្គាស​ជា​ច្រើន​ធ្លាក់​រាយ​ប៉ាយ​ពេញ​ផ្លូវ​ ។​
ក្នុង​ស្ថាន​ភាព​គួរ​ឱ្យ​គ្រោះ​ថ្នាក់​ ក្រុម​ជួយ​សង្គ្រោះ​នាំ​គ្នា​ប្រមូល​ធុង​ហ្គាស​បោះ​ចូល​ទៅ​ក្នុង​ទឹក​អូរ​ ដើម្បី​កុំ​ឱ្យ​ភ្លើង​ឆាប​ឆេះ​ និង​ប្រទះ​ឃើញ​អ្នក​បើក​បរ​រង​របួស​ធ្ងន់​ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​វាំង​ណាំ​យេន​ ។តាម​ការ​សាក​សួរ​ពី​អ្នក​ស្រុក​ដែល​ស្ថិត​នៅ​តំបន់​កើត​ហេតុ​ឱ្យ​ដឹង​ថា​ រថយន្ត​មួយ​បាំង​កន្លះ​ខាង​លើ​នេះ​បើក​ក្នុង​ល្បឿន​លឿន​ លុះ​ទៅ​ដល់​ចំណុច​កើត​ហេតុ​បាន​ផ្ទុះ​កង់​ ជ្រុល​ទៅ​បុក​បង្គោល​របាំង​ស្ពាន​ រីឯ​ធុង​ហ្គាស​ក៏​ខ្ទាត​ចេញ​ពី​រថយន្ត​ ស្រប​ពេល​ជា​មួយ​គ្នា​នោះ​ អ្នក​ស្រុក​បាន​ព្យាយាម​ជួយ​សង្គ្រោះ​ និង​ទូរស័ព្ទ​ប្រាប់​ប៉ូលិស​ឱ្យ​បញ្ជូន​កម្លាំង​មក​អន្តរា​គមន៍​ ៕ប្រភព:កោះសន្តិភាព

Thursday, May 23, 2013

music jingle

music

Saturday, May 4, 2013

លោក​បណ្ឌិត ហ៊ុន ម៉ាណែត ​ជួប​ជុំ​បាយ​​សាមគ្គី​​ជា​មួយ​ថ្នាក់​ដឹក​នាំ​សហ​ជីព​មូល​ដ្ឋាន​​ និង​ជ្រើសរើស​​​កញ្ញា​ឯក​អប​អរ​សាទរ​ថ្ងៃទិវា​​ពល​កម្ម​អន្តរ​ជាតិ​១​ឧសភា


ថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០១៣ ម៉ោង ១០:០២

រាជធានីភ្នំពេញ ៖ ​យប់​​ថ្ងៃទី​៤ ឧសភា ២០១៣ ​ក្រសួងការងារ និង​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ​​​សហ​ការគ្នា​ជា​មួយ​ក្រុម​ប្រឹក្សា​​សហ​ជីព​ជាតិ​​បាន​រៀបចំ​ពិធី​ពិសារ​បាយ​សាមគ្គី​ រាំ​លេង​កម្សាន្ត ​ជា​មួយ​ថ្នាក់​ដឹក​នាំ​សហ​ជីព​មូល​ដ្ឋាន​​ដែល​មក​ពី​បណ្តា​រោងចក្រ និងជ្រើសរើស​កញ្ញា​​ឯក​ចំនួន​១០​នាក់​ ដើម្បី​​អប​អរ​សាទរ​​ខួប​លើក​ទី​១២៧ ​នៃទិវា​ពល​កម្ម​អន្តរជាតិ​១ឧសភា ។
​ពិធី​នេះ​បាន​រៀបចំឡើង​​នៅភោជនីយដ្ឋាន​​កាដូ​ ស្ថិត​នៅ​តាមបណ្តោយ​​​ផ្លូវជាតិ​​លេខ​៦ ​ក្នុង​សង្កាត់​​ជ្រោ​ចង្វា ខណ្ឌ​​ឫស្សីកែវ ក្រោម​អធិបតី​ភាព​លោក​បណ្ឌិត ហ៊ុន ម៉ាណែត ​នាយ​រង​​សេនា​ធិការ​​ចម្រុះ​នៃ​កង​​យោធ​ពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជា​ការ​រង​កង​ទ័ពជើង​គោក​ ព្រមទាំង​​មាន​ការ​ចូលរួម​ពីថ្នាក់​ដឹកនាំ​​សហ​ជីព​មូលដ្ឋាន​ប្រមាណ​៩០០​នាក់ និង​ចលនា​យុវជន​ចុះ​ជួយ​ខេត្ត​កំពង់​ចាម យុវជន​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​​ប្រមាណ​ជាង​២០០​នាក់​ទៀត ។
​លោក​បណ្ឌិត​ ហ៊ុន ម៉ាណែត ​ក៏បាន​​ពាំនាំ​​នូវការផ្តាំ​ផ្ញើ​​សួរ​សុខទុក្ខ​​ពី​សំណាក់​សម្តេចអគ្គ​មហា​​សេនាបតីតេជោ ហ៊ុន សែន និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ​ដែល​តែង​តែ​នឹក​រលឹក​ និង​គិត​គូរ​យ៉ាង​ខ្លាំង​ចំពោះ​បង​ប្អូន​កម្ម​ករ កម្ម​ការិនី​​នៅទូទាំង​ប្រទេស ។ ថ្ងៃ​នេះ​សូម​ចូល​រួម​អប​អរ​សាទរ​​នូវការ​​រៀបចំ​​កម្មវិធី​សប្បាយ​នានា ដើម្បី​រំលឹក​ខួប​លើកទី​១២៧ ​នៃទិវា​ពល​កម្ម​​អន្តរជាតិ​​១ឧសភា ​ក៏​ដូចជា​ការ​អប​អរ​សាទរ​ចំពោះ​​ការ​ទទួល​បាន​ប្រាក់​បៀ​វត្ស​អប្ប​បរមា​របស់​បងប្អូន​កម្ម​ករ​ កម្ម​ការិនី​​ក្នុងវិស័យ​​កាត់​ដេរ និង​ដេរ​ស្បែក​ជើង​ដែល​ទទួល​បាន​ក្នុង​១​ខែ​៨០​ដុល្លារ ដោយ​គិត​ចាប់ពីថ្ងៃ​ទី​១ ឧសភា នេះតទៅ ៕ប្រភព:កោះសន្តិភព

Friday, May 3, 2013

កាមរី​បែក​កង់​ហោះ​បោក​ផ្ទប់​ជញ្ជាំង​ស្ពាន​អូរតា​ប្រាង្គ​ស្លាប់​និង​របួស​4​នាក់


ថ្ងៃសៅរ៏ ទី៤ ខែឧសភា ឆ្នាំ២០១៣ ម៉ោង ០៧:០០


ខេត្ត​ប៉ៃលិន ៖ ​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ដ៏គួរ​​​ឱ្យ​រន្ធត់​​មួយ​​​​ បណ្តាល​​ឱ្យ​ស្លាប់​​មនុស្ស​​​២នាក់​​​ និង​របួស​​ធ្ងន់​​​​២នាក់​​ ដោ​យសារ​​រថយន្តកំពុង​តែ​បើក​ស្រាប់​តែ​​​​​បែក​កង់​​​មុខ​ផ្នែក​ខាង​​​ឆ្វេងចំ​ផ្លូវ​​​ចុះ​ចំណោត​​​​​រេ​ចង្កូត​​​ធ្លាក់ចុះ​ទៅ​ក្នុង​អូរ​​ស្ពាន​ដែល​​​​គ្មាន​​ទឹក ​បណ្តាល​ឱ្យ​​រថយន្ត​​​ផ្នែក​​ខាង​ក្រោយ​​ហោះ​ទៅ​​បុក​​​ផ្ទុប​​​​ជញ្ជាំង​​​ស្ពាន​​ ​កាលពី​​​វេលា​ម៉ោង​​​៣​និង​១៥​នាទី​​រសៀល​​ថ្ងៃទី​២ ឧសភា​ នៅ​លើ​​ផ្លូវ​​ជាតិ​លេខ​​៥៧ ស្ថិត​​​ក្នុង​​ភូមិ​​​អូរ​តា​ប្រាង្គ ​សង្កាត់​​ប៉ៃលិន​​ ​ក្រុង​ប៉ៃ​លិន ។​​
​ជន​​រ​ងគ្រោះ​​​១-ឈ្មោះ​ ជុំ ​គឹម​ឈិង ភេទ​ស្រី ​អាយុ​២០​ឆ្នាំ​ ស្លាប់​​នៅនឹង​កន្លែង​ ។ ២-​ឈ្មោះ ជុំ ​ប៊ុនធា ​ភេទស្រី អាយុ​​​៣១​ឆ្នាំ​ រ​ង​របួស​​ធ្ងន់ ​​ទាំង​ពីរ​​នាក់​​រស់នៅ​​​​សង្កាត់​​មិត្តភាព​​ ខណ្ឌ​៧មករា ​រាជ​ធានី​ភ្នំពេញ ​​។ ​៣-ឈ្មោះ ​ជួប ​វិសាល ​ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ ​រស់នៅ​​ភូមិ​​កណ្តាល​ ​ឃុំ​ព្រៃ​ខ្លា ​ស្រុក​​កោះ​អណ្តែត​ ​ខេត្ត​តាកែវ ​​​ជាមន្ត្រីយោធា​ ​រង​របួស​​​ធ្ងន់ ​​ជា​អ្នក​បើក​បរ​រថយន្ត​​ និង​​៤-​ឈ្មោះ ម៉ាក​ ប្រុស​ ភេទ​​ប្រុស ​​​អាយុ​​​៣៥​ឆ្នាំ​ ​ជា​គ្រូ​បង្រៀន​​​​​រស់នៅ​​ភូមិ​​​កំពង់​​ជ្រៃ ​ឃុំ​​ស្មោង​ ​ស្រុក​​ទ្រាំង ​ខេត្ត​តាកែវ​ ​​ស្លាប់​​​នៅ​​​​​​នឹង​កន្លែង​​​​​​ ។​​
តាម​ប្រភព​​ព័ត៌​មាន​​ពី​​សាក្សី​​នៅ​កន្លែង​​​កើត​ហេតុ​​​បាន​រៀប​​​រាប់​​​​​ឱ្យ​ដឹង​​ថា ​​មុន​ពេល​កើត​ហេតុ​​ គេ​​ឃើញ​​​រថយន្ត​​​មួយ​គ្រឿង​​​ ម៉ាក​កាមរី​​ឆ្លាម​​​ ពណ៌​ទឹក​ប្រាក់​ ​ពាក់​ស្លាក​លេខ​​​ភ្នំពេញ​​ 2M-6360 ជិះ​គ្នា​​៤នាក់​​ បើ​ក​បរ​ក្នុង​ទិស​ដៅ​​​​ពីកើត​ទៅ​​​លិច​លើ​​ផ្លូវ​ជាតិ​​លេខ​​៥៧ ​លុះ​​​​មកដល់​កន្លែង​កើត​ហេតុ​​​ ស្រាប់​តែ​រថយន្ត​​មួយគ្រឿង​​នេះ​ បាន​​​បើក​វ៉ា​​​រថយន្ត​​​មួយ​គ្រឿង​ទៀត ​ដែល​នៅ​ពី​មុខ​ និង​​ស្ថិត​​​លើ​​ចំណុច​​​​ផ្លូវ​ចុះ​​ចំណោត​​ ។ គ្រាន់​តែ​​​​​វ៉ា​ផុត​​​​បាន​បន្តិច​​​​ ស្រាប់​តែ​​រថយន្ត​​​មួយ​គ្រឿង​​នេះ​​បាន​ផ្ទុះ​​​កង់​មុខ​​​ផ្នែក​​​ខាង​ឆ្វេង​ បណ្តាល​​ឱ្យ​​រេ​ចង្កូត​​​ធ្លាក់​​​​ចុះ​ទៅ​ក្នុង​ជម្រៅ​អូរ​ខាង​​​ឆ្វេង​​​ដៃ ​​​​មុខ​ស្ពាន​​​​អូរ​តា​ប្រាង្គ​​​​​ដែល​​​បាត​ស្ពាន​​​​គ្មាន​ទឹក​​​ទេ ។​​
ពេល​​ដែល​​​​​ធ្លាក់​​ទៅ​​ក្នុង​អូរមុខ​ស្ពាន​​​​នោះ ​​​រថយន្ត​ក៏​​បាន​​ក្រឡាប់​ជា​​​​ច្រើន​​​ត្រឡប់​បោក​ខ្លួន​​​​​ផ្ទុប​​នឹង​​ជញ្ជាំង​​ក្រោម​​ស្ពាន​​​បែរ​គូទ​​ទៅ​​ទល់​នឹង​ជញ្ជាំង​​​ស្ទឹង​ ។​ ចំពោះ​ជន​រង​គ្រោះ​​​​​​​២នាក់​​ដែល​ស្លាប់​​​​​ គឺ​ជា​អ្នក​ជិះ​​នៅ​បាំង​​ក្រោយ​​​​​ ។​ ឯ​​២នាក់​​​ដែល​ជិះ​​​ខាងមុខ​​របួស​​ធ្ងន់​ធ្ងរ​ ។​​ប្រភព​​ដ​ដែល​​ប​ន្ត​​ទៀ​ត​ថា​ ​​អ្នកជិះ​ខាង​​​មុខ​និង​​អ្នក​​​​បើក​​បរ​បាន​​រង​​របួស​ធ្ងន់​​​ ត្រូវ​បាន​​​​​រថយន្ត​​​ដឹក​ទៅ​​សង្គ្រោះ​​នៅ​មន្ទីរ​​​​ពេទ្យ​​បង្អែក​​​ខេត្ត​ ។​​
លោក ហ៊ីង ​យ៉ាន់ ​នាយ​ការិយាល័យ​​​ចរា​ចរណ៍​​ផ្លូវ​គោក​​ខេត្ត​ប៉ៃលិន ​បាន​ឱ្យ​​ដឹង​ថា​​​​ ជន​​រង​គ្រោះ​​​​​​​​ដែល​នៅ​ក្នុង​​រថយន្ត​ទាំង​​អស់​បាន​​ធ្វើ​ដំណើរ​ពី​រាជ​ធានី​ភ្នំពេញ​​​​​​​មក​ខេត្ត​ប៉ៃលិន​ ក្នុង​គោល​បំណង​​​មក​ចូលរួម​​​ក្នុង​ពិធី​​រៀប​អា​ពាហ៍​ពិពាហ៍​​របស់​មិត្ត​ភក្តិ​​ ។ ​
លោក​​ ហ៊ីង ​យ៉ាន់​ បាន​បន្ត​​ទៀត​ថា ​​ក្រោយ​​ពេល​កើត​ហេតុ​​ ជន​រងគ្រោះ​​​ដែល​​ស្លាប់​​ទាំង​ពីរ​នាក់​​​​ត្រូវ​​បាន​សមត្ថ​កិច្ច​​​​ខេត្ត​​​​ទាក់​ទង​​​​ទៅ​ក្រុម​គ្រួសារ​សាច់​ញាតិ​​​​​​​ដឹក​​​​សព​​​​ត្រឡប់​​​ទៅ​រាជ​ធានី​ភ្នំពេញ​វិញ ដើម្បី​​ធ្វើ​បុណ្យ​​​​តាម​ប្រពៃ​ណី​​​ ។ រី​ឯ​​​អ្នក​រង​របួស​​សម្រាក​ព្យា​បាល​​នៅ​មន្ទីរ​​​ពេទ្យ​​​ខេត្ត ​នៅ​ឡើយ ។ ​ចំណែក​​​រថយន្ត​​បាន​ខូច​​​​ទាំង​​​ស្រុង​ ព្រម​ទាំង​បែក​​កង់​​​ទាំង​បួន​គ្រាប់​ ហើយ​​ត្រូវ​​បាន​សមត្ថកិច្ច​​​ចរាចរ​ខេត្ត​​ស្ទូច​​យក​ទៅ​រក្សា​ទុក​​នៅ​ស្នង​ការ​​​ដ្ឋាន​​​​នគរ​បាល​ខេត្ត​ ជា​បណ្តោះ​អាសន្ន​​​ រង់​​ចាំ​​ម្ចាស់​​មក​ទទួល​​យក​ទៅ​​​ផ្ទះវិញ ៕ប្រភព: កោះសន្តិភាព

អតីត​អនុ​ប្រធាន​ការិយា​ល័យ​​ប្រឆាំង​ការ​ជួញដូរមនុស្ស​ត្រូវរថយន្ត​បុក​ស្លាប់

ថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០១៣ ម៉ោង ១៣:៤៦ 1 2 កោះសន្តិភាព ជនរងគ្រោះដែលរងគ្រោះដោយ​រថយន្ត​បុក ​ខេត្ត​បន្ទាយមានជ័យ ៖ មន្ត្រី​នគរបាល​ម្នាក់​ដែល​ទើប​ចូល​និវត្តន៍​​​បាន​​ជួបឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ស្លាប់​ភ្លាមៗ​នៅ​នឹងកន្លែង ខណៈ​ពេល​ត្រឡប់​មកពីលេង​ផ្ទះ​មិត្តភក្តិ​នៅភូមិ​សឹង្ហា ​ឃុំ​សឹង្ហ ស្រុក​អូរជ្រៅ ត្រូវរថយន្ត​ម៉ាក​កាមរី​បុក​ កាលពីវេលាម៉ោង​​៧​និង​៣០​នាទី​យប់​ថ្ងៃទី​២ ឧសភា ២០១៣ នៅ​លើ​កំណាត់​ផ្លូវ​​ជាតិ​លេខ​៥ ត្រង់​ចំណុច​ជិត​សាលា​បឋម​សិក្សា​ទឹកថ្លា ស្ថិត​ក្នុងភូមិ​ទឹក​ថ្លា សង្កាត់​ទឹកថ្លា ​ក្រុង​សិរីសោភ័ណ ​​។ ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ដែល​បង្ក​ដោយ​​អ្នក​បើក​បរ​រថយន្តស្រវឹង​ ស្រប​ពេល​​ដែល​​កម្លាំង​នគរបាល​ចរា​ចរខេត្ត​បន្ទាយ​មានជ័យ រឹត​បន្តឹង​ច្បាប់​ចរា​ចរណ៍​ត្រួត​ពិនិត្យ​​អ្នក​បើក​​បរ​យាន​យន្ត​​គ្រប់​ប្រភេទ​​មាន​ជាតិ​ស្រវឹង និង​មិន​ពាក់​មួក​សុវត្ថិ​ភាព​ពេល​យប់​នៅលើ​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុងភូមិ​៤​ សង្កាត់​ព្រះពន្លា ក្រុងសិរីសោភ័ណ ផង​ដែរ ។ សពជន​រងគ្រោះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​ពិន វ៉ា ​ភេទប្រុស អាយុ​​៥៦​ឆ្នាំ នៅភូមិ​គោរដ្ឋាន សង្កាត់​អូរអំបិល​​ ស្រុក​សិរីសោភ័ណ ​ខេត្ត​បន្ទាយ​មាន​ជ័យ អតីត​ជា​អនុ​ប្រធាន​​ការិយា​ល័យ​ប្រឆាំង​ការ​ជួញដូរ​​​មនុស្ស និង​ការពារ​អនីតិ​ជន​មាន​ឋានន្តរ​ស័ក្តិ​​​វរ​សេនីយ៍​ត្រី ទើប​តែ​ចូល​និវត្តន៍​​បាន​ប្រហែល​​ជា​៤​ខែ​ប៉ុណ្ណោះ ៕
ប្រភព:កោះសន្តិភាព

Tuesday, April 30, 2013

វិជ្ជាជាឃ្លាំងទ្រព្យ

ចំនេះវិជា្ជជាឃ្លាំងទ្រព្យ ថ្លៃប្រសើរគាប់ទ្រព្យនានា អ្នកមានតម្រិះមានវិជ្ជា គ្មានអ្វីពាធាយាយីបាន ។ ដូចនេះអ្នកផងទាំងពួងអើយ គួរកុំកន្តើយគ្រប់ៗប្រណ ស្វែងរកវិជ្ជាតាមលំអាន ដែលចាស់បុរាណបានប្រដៅ ។ បើមិនបានរៀននៅទំនេរ ធំឡើងគ្មានទេព្រោះខ្លួនខ្លៅ ត្រូវគេមើលងាយតពង្សផៅ ពាក្យចាស់ប្រដៅមិនត្រងត្រាប់ ។ ទាន់នៅវ័យក្មេងទាំងប្រុសស្រី ចូរប្រុងស្មារតីផ្ទៀងចាំស្តាប់ ព្យាឃាមសិក្សាក្លាហានក្ដាប់ អ្នកប្រាជ្ញបានប្រាប់ស្ដាប់ឲ្យបាន ។ កុំល្ងង់ទល់ងាប់ធ្វើមិនដឹង បើចេះហើយប្រឹងកុំរំខាន សិក្សារៀនសូត្យគ្រប់ៗប្រាណ ដណ្ដើមឲ្យបានវិជ្ជាខ្ពស់ ។ ជួយកសាងជតិនិងសាសនា លើកស្ទួយខេមរាមានកិត្តិយស នៅលើលោកិយល្បីឥតមោះ កេរ្តិ៍ឈ្មោះពិរោះខ្មែររអង្គរ ។ អត្ថបទដកស្រងនិងកែសម្រួលចេញពីទស្សនាវដីគ្រូបង្រៀនស្ដីពីសិទ្ធិមុនុស្សនិងអហិង្សាលេខ ០៩-១០ឆ្នាំ១៩៩៦ ។

Tuesday, March 5, 2013

video

Tuesday, February 5, 2013

គ្រោះថ្នាក់ចរាចរណ៍

នៅពេលព្រឹកថ្ងៃទី០៥​មានម៉ូតូមួយគ្រឿងជិះគ្នាបីនាក់បានជិះទៅបុកឆ្កែបណ្កាល់មានរបួសជាទំងន់ហើយក្រុមក្រួសារយកទៅមន្ទីពេទ្យជាបន្ទាន់។​ជន់រង់គ្រោះបានយកមកផ្ទះវិញដោយមានអាការះគ្រាំគ្រាយ៉ាងខ្លាំហើយមិនអាចដើររួចទេ។

Saturday, January 26, 2013

ប្រវត្តិសាស្រ្ដឧកញ៉ា​ឃ្លាំងមឿង​


រមណីយដ្ឋាន​ឧកញ៉ា​ឃ្លាំមឿង​ គឺ​ជា​រមណីយដ្ឋាន​មួយ​ដែល​មាន​ការ​ទាក់​ទាញ​ និង​ មាន​ការ​ចូលចិត្ត​ ហើយ​រមណីយដ្ឋាន​នេះ​ផង​ដែរ​ គឺ​មាន​ទី​តាំង​នៅ​ក្នុង​ស្រុក​បាកាន ឃុំ​ស្នាម​ព្រះ ភូមិ​កំពែងស្វាយ​ ខេត្តពោធិ៏សាត់​ ។​ រមណីយដ្ឋាន​ឧកញ៉ាឃ្លាំមឿង​ គឺ​ជា​កន្លែង​បូជា​មួយ​ដ៏​សក្ខ័សិទ្ធ​ ហើយ​ប្រ​ជាជន​នៅ​ក្នុង​ខេត្តពោធិសាត់ តែង​តែ​មាន​ជំនឿ ទៅ​លើ​លោក​តាឃ្លាំងមឿង ហើយ​បាន​យក​ដង្វាយ​ទៅ​ថ្វាយ​ដើម្បី​សុំ​សេចក្ដី​សុខ សេចក្ដី​ចំរើន​ពី​​លោក​តាទៀត​ផង​នោះ​ ។
Add caption here
ដោយ​សារ​មាន​ប្រវត្តិ​សាស្រ្ត​បាន​និយាយ​ថា លោក​តា​ឃ្លាំង​មឿង​ជា​មេទ័ព​មួយ​រូប​ដ៏​ល្បីល្បាញ​នៅ​ក្នុង​សម័យ​លង្វែក អ្នក​ណា​ក៏​តែង​តែ​ក្រែង​ញញើត​ពី​​អនុភាព​របស់​លោក​​តា​ឃ្លាំងមឿង​ដែរ​ ។ លោក​តាឃ្លាំងមឿង​បាន​ធ្វើ​សង្រ្គាម​នៅ​ក្នុង​សម៉រ​ភូមិ​មិន​ដែល​ទទួល​បរាជ័យ​សោម្បី​តែ​មួយ​លើក ព្រម​ទាំង​មាន​បន្ទាយ​រឹង​មាំ​ផង​នោះ​​កេត្យានុ​ភាព​របស់​លោក​​ឧកញ៉ា​ឃ្លាំង​មឿង​កាន់​តែ​ល្បីល្បាញ​ឡើង​ៗ​ ធ្វើ​ឲ្យ​ព្រះបាទ​ច័ន្ទ​រាជា ទ្រង់​បាន​សព្ទ​ព្រះរាជ​ហត័យ ក៏​បាន​ត្រាស​បង្គាប់​ឲ្យ​ឧកញ៉ាឃ្លាំងមឿង​ជា​មេទ័ព​សេនា​ដៃ​ស្ដាំ​របស់​ព្រះអង្គ​រហូត​មក​ ។​ ថ្ងៃ​មួយ​​ព្រះបាទ​ច័ន្ទ​រាជ​ក៏​បាន​ត្រាស់​បង្គាប់ ឧកញ៉ាឃ្លាំងមឿង​ចេញ​ទៅធ្វើ​ សង្គ្រាម​ការ​ពារ​ខេត្ត​ដែល​នៅ​ជាប់​ព្រំ​ប្រទល់​សៀម​ ដោយ​សារ​តែ​ពួក​សៀម​វាយ​សំរ៉ុក​ចូល​ មក​លឿន​ពេក​ហើយ​​ក៏​បាន​​ដណ្ដើម​យក​ខេត្ត​បាត​ដំបង​បាត​ទៅ​ ហើយ​ពួក​សៀម​បំរ៉ុង​និង​ វ៉ាយ​យក​ខេត្តពោសាត់​មួយ​ខេត្តទៀត​ ទើប​ធ្វើ​ឲ្យ​ឧកញ៉ា​ឃ្លាំង​មឿង​បោះ​ជំ​រុំ​នៅ​ក្នុង ខេត្តពោធិ៍សាត់ ​។ហើយ​មេ​ទ័ព​សៀម​​ក៏​បាន​ដឹក​នាំ​កងទ័ព​មួយ​ក្រុម​ធំមក​វាយ​លុក​ ក៏​ដូច​ជា ការ​ឡោម​ព័ត​ដែរ​ ។ ​អស់​រយៈ​ប៉ុនា្មន​ថ្ងៃកន្លង​ផុត​ទៅ​សៀម​ក៏​បាន​បើក​ការ​វាយ​លុក​មួយ​ ម្ដង​ទៀត​តែ​ការ​វ៉ាយ​លុក​នេះ​មិន​ត្រូវ​បាន​សម្រេច​ទេ មេទ័ពសៀម​ខឹង​យ៉ាង​ក៏​ដក់​កង​ទ័ព​ទៅ​ បន្ទាយ​វិញ​ដើម្បី​រៀប​ចំ​យុទ្ធិសាស្រ្ដ​ម្ដង​ទៀត​សារ​ជា​ថ្មី​ ។ ​ការ​វ៉ាយ​លុក​ និង​ការ​ឡោម​ព័ត​ របស់​មេទ័ព​សៀម​អស់​រយៈ​ពេលជា​យ៉ូរ​ខែ​យ៉ូរ​ថ្ងៃ​ក៏​នៅ​តែ​មិន​បាន​សម្រេច​ដែរ។​ ធ្វើ​ឲ្យ​ឧកញ៉ាឃ្លាំង​មឿង​បាត​បង់​កងទ័ព​អស់​ជា​ច្រើន​នាក់​ ការសុំក​ងទ័ព​ជំនួយ​ក៏​មិន​ទាន់​មក​ដល់​ ហើយ​ឧកញ៉ាឃ្លាំងមឿង​ក៏​បាន​សម្រេច​ចិត្ត​សរសេរ​សាលិខិត​ទៅ​ថ្វាយ​ព្រះ​បាទ​ច័ន្ទ​រាជា​ម្ដង​ទៀត​ដោយ​មាន​អត្ថន័យ​ថា​ ​(បពិត​ព្រះ​អង្គ​ម្ចាស់​ជីវិត​ដម្កល់​លើ​ត្បូង​​ ទូល​ព្រះ​បង្គំ​សោម​​ថ្វាយ​​ជីវិត​ ដើម្បី​ទៅ​កេណ្ឌទ័ព​ខ្មោច​មក​ធ្វើ​ចំបាំង​ដណ្ដើម​យក​ទឹក​ដី​ដែល​បាន​បាត់​បង​មក​វិញ​ ) ។​ ឧកញ៉ា​ឃ្លាំង​មឿង​សរសេរ​សារ​ថ្វាយ​រួច​ហើយ ក៏​បាន​បញ្ជា​កូន​ទាហាន​ទៅ​ជីក​រណ្ដៅ​ដែល​មាន​ជម្រៅ​រហូត​ដល់ ៣ ម៉ែត​ហើយ​នៅ​ក្នុង​រណ្ដៅ​នោះ​ត្រូវ​ដាំ​សុទ្ធ​តែ​កាំ​បិត ​និង​ ចម្រោង​ឬ​ស្សី​យ៉ាង​មុត​ស្រួច​ ។
ឧកញ៉ាឃ្លាំង​មឿង​បាន​លោត​ចូល​ទៅ​ក្នុង​រណ្ដៅ​ភ្លាម​មួយ​រំពេច ស្រាប់​តែ​ពេល​នោះ​មាន​ភរិយា ព្រម​ទាំ​កូន​ប្រុស​របស់​គត់​ក៏​បាន​លោត​ចូល​ទៅ​ក្នុង​នោះ​ផង​ដែរ​ ហើយ​ក៏​មាន​មេទ័ព ជំនិត​២​នាក់​ក៏​ហ៊ាន​លះ​បង់​ជីវិត​ទៅ​តាម​បំរើ​ឧកញ៉ាឃ្លាំងមឿង​ ។​ ឧកញ៉ាឃ្លាំងមឿង​បាន​លះ​បង់​ជីវិត​ទាំង​គ្រួសារ​ដើម្បី​ការពារ​ទឹក​ដី​ខ្មែរ​ ។លុះ​ដល់​ពេល ៣ ថ្ងៃ​ក្រោយ​​មក​នា​ពេល​យប់​ខែ​ភ្លឺ​មួយ​ ស្រាប់​តែ​មាន​សំលេង​ពិណ្យពាទណ៏​ និង​ មាន​សំលេង​ស្រែក​ហូរ​កញ្រ្ចាវ​របស់​កង​ទ័ព​ខ្មោច​ដែល​ឧកញ៉ាឃ្លាំងមឿង​បាន​ទៅ​កេណ្ឌ​ក៏​បាន​មក​ដល់ ហើយ​ធ្វើ​ឲ្យ​កង​ទ័ព​សៀម​ចុច​ពោះ​ រ៉ាក​រួស​គ្មាន​កម្លាំង​កម្ហែង​ក្រោក​ឈរ​ទៅ​ណា​ក៏​មិន​រួច​ លុះ​ដល់​ពេល​ព្រឹក​ឡើង​កង​ទ័ព​របស់​ឧកញ៉ាឃ្លាំងមឿង​ដែល​នៅ​រស់​​ទាំអស់​ក៏​បាន​ចូន​ទៅ​ចាប់​ចង់​​កងទ័ព​សៀម​ទាំងអស់​ដែល​បាន​ឡោម​ទ័ត​កងទ័ព​ឧកញ៉ាឃ្លាំងមឿង ។​ ព្រះបាទ​ច័ន្ទ​រាជ​ទ្រង​បាន​សោក​ស្តាយ​យ៉ាង​ខ្លាំង​ដែល​បាន​បាត​បង់​មេទ័ព​ដ៏​ឆ្នើម​ម្នាក់​ និងមាន​ការ​ព្រួយ​បារម្មណ៍​ក្លាច​ក្រែង​មាន​ការ​វាយ​លុក​លុយ​ពីបណ្ដា​ប្រទេស​នានា ស្រប​ពេល​នោះ​ផង​ដែរ​ព្រះអង្គ​ក៏​បាន​សប្បាយ ព្រះអង្គ​ហទ័យ​វិញ​​ដោយ​សារ​តែ​ការ​ដណ្ដើម​បាន​​ទឹក​ដី​បាន​បាត​បង់​ពីសៀមត្រឡប់​​​មក​វិញ​ ។
ចាប់​តាំង​ពី​ពេល​នោះ​មក​ស្នា​ដៃ​របស់​ឧកញ៉ាឃ្លាំងមឿង​ក៏​បាន​ចារ​ទុក​ជា​នៅ​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្រ្ត​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន ហើយ​ក៏​មាន​ប្រជា​ពរដ្ឋជា​​ច្រើន​មក​គោរព​បូ​ជា​​​ចំពោះ​ឧកញ៉ា​ឃ្លាំងមឿង​មក​ដល់​សព្ទ​ថ្ងៃ​ ។

Saturday, January 19, 2013

ផ្ទះ​ឈើ​ដំបូល​ប្រក់​ស័ង្កសី


ព្រះសីហនុ ៖ ផ្ទះ​ឈើ​ដំបូល​ប្រក់​ស័ង្កសី​ទំហំ6ម៉ែត្រ​គុណ9ម៉ែត្រ​មួយ​ខ្នង​ត្រូវ​បាន​ ភ្លើង​ឆាប​ឆេះ​បំផ្លាញ​អស់​គ្មាន​សល់​ រួម​ទាំង​ទ្រព្យសម្បត្តិ​ផង​នោះ​ ក្នុង​ខណៈ​ពេល​ដែល​​ម្ចាស់ផ្ទះ​ដាំ​ទឹក​​​ហើយ​បាន​នាំគ្នា​ចេញទៅ​ក្រៅ​អស់​ ដោយ​ចាក់​សោ​​ផ្ទះ​​ទុក​ចោល​។ហេតុ​ការណ៍​បង្ក​​ឲ្យ​​ភ្ញាក់ផ្អើល​នេះ​បាន​ កើតមានឡើង​កាលពី​ព្រឹក​ថ្ងៃទី19ខែ​មករា​ឆ្នាំ​2013​ស្ថិតនៅ
​ភូមិ​វាល​មាស ​ឃុំ​វាលរេញ ​ស្រុក​ព្រៃនប់ ​ខេត្ត​ព្រះសីហនុ។ គ្រោះ​អគ្គិភ័យ​ខាង​លើ​នេះ​មិន​បណ្តាល​ឲ្យ​​មនុស្ស​ណា​ម្នាក់​រង​របួស​ឬក៏​ ស្លាប់​បាត់​បង់ជីវិត​នោះ​ទេ។ ​ទំហំ​នៃ​ការ​ខូច​ខាត​​គេ​មិនទាន់​គណនា​បាន​អំពី​តំលៃ​សរុប​​ដែល​ត្រូវ​ ភ្លើង​ឆេះ​អស់នោះ​មាន​ចំនួន​ទឹកប្រាក់​ប៉ុន្មាន​នោះ​ទេ។ ប៉ូលិស​មូលដ្ឋាន​បាន​ប្រាប់​ថា ​ម្ចាស់ផ្ទះ​រងគ្រោះ​មានឈ្មោះ​អូន​ វី ​ភេទ​ប្រុស ​អាយុ55ឆ្នាំ មាន​មុខរបរ​រត់​ម៉ូតូ​ឌុប ​និង​ប្រពន្ធ​ឈ្មោះ​​អន ​ចាន់ ​អាយុ​​ជាង​50ឆ្នាំ​ មាន​មុខរបរ​លក់​នំ។
ប៉ូលិស​និយាយ​ទៀត​ថា ​អគ្គិភ័យ​នេះ​អាច​បង្ក​​ឡើង​ដោយ​ភ្លើង​ចង្ក្រាន​ព្រោះ​បើ​តាម​​ការ​អះអាង​ របស់​ម្ចាស់ផ្ទះ​បាន​ប្រាប់​ថា​ ​មុន​ពេល​កើតហេតុ​គាត់​បាន​បង្កាត់ភ្លើង​ដាំ​ទឹក​ទុកចោល។
សូម​បញ្ជាក់​ថា​ ក្រោយពេល​កើតហេតុ​ប្រមាណ2ម៉ោង​អំណោយ​មនុស្សធម៌​របស់​អគ្គ​ស្នង​ការ​​នគរបាល​ ​ជាតិ​តាមរយៈ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ ត្រូវ​បាន​​ដឹក​យក​ទៅ​ប្រគល់​ឲ្យ​ដល់ដៃ​ជនរងគ្រោះ​​មាន​ដូចជា​​ អង្ករ, មី, ទឹកស៊ីអ៊ីវ​ ទឹកត្រី, ត្រីខ, ភួយ​កន្ទេល​​ មុង,ដែក​​ស័ង្កសី ព្រមទាំង​ថវិកា​មួយ​ចំនួន​​ផង​ដែរ៕19-01-2013-f-full

Tuesday, January 15, 2013

ព័ណមានកីឡា

នៅថ្ងៃទី១៤ខែនេះមានកីឡាព័ណលឿងបានប្រគួតឈ្នះក្រុមកីឡាព័ណហមបានចាញ់យ៉ាងអស់ចិត្តដោយសារគ្មាន
 សាមគ្គីភាភបានល្អ ចំណែកព័ណលឿងវិញសហគ្នាបានល្អណាស់និងមានភាពស៊ីចង្វាក់គ្នាទៀតផង។