Friday, May 3, 2013

អតីត​អនុ​ប្រធាន​ការិយា​ល័យ​​ប្រឆាំង​ការ​ជួញដូរមនុស្ស​ត្រូវរថយន្ត​បុក​ស្លាប់

ថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០១៣ ម៉ោង ១៣:៤៦ 1 2 កោះសន្តិភាព ជនរងគ្រោះដែលរងគ្រោះដោយ​រថយន្ត​បុក ​ខេត្ត​បន្ទាយមានជ័យ ៖ មន្ត្រី​នគរបាល​ម្នាក់​ដែល​ទើប​ចូល​និវត្តន៍​​​បាន​​ជួបឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ស្លាប់​ភ្លាមៗ​នៅ​នឹងកន្លែង ខណៈ​ពេល​ត្រឡប់​មកពីលេង​ផ្ទះ​មិត្តភក្តិ​នៅភូមិ​សឹង្ហា ​ឃុំ​សឹង្ហ ស្រុក​អូរជ្រៅ ត្រូវរថយន្ត​ម៉ាក​កាមរី​បុក​ កាលពីវេលាម៉ោង​​៧​និង​៣០​នាទី​យប់​ថ្ងៃទី​២ ឧសភា ២០១៣ នៅ​លើ​កំណាត់​ផ្លូវ​​ជាតិ​លេខ​៥ ត្រង់​ចំណុច​ជិត​សាលា​បឋម​សិក្សា​ទឹកថ្លា ស្ថិត​ក្នុងភូមិ​ទឹក​ថ្លា សង្កាត់​ទឹកថ្លា ​ក្រុង​សិរីសោភ័ណ ​​។ ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ដែល​បង្ក​ដោយ​​អ្នក​បើក​បរ​រថយន្តស្រវឹង​ ស្រប​ពេល​​ដែល​​កម្លាំង​នគរបាល​ចរា​ចរខេត្ត​បន្ទាយ​មានជ័យ រឹត​បន្តឹង​ច្បាប់​ចរា​ចរណ៍​ត្រួត​ពិនិត្យ​​អ្នក​បើក​​បរ​យាន​យន្ត​​គ្រប់​ប្រភេទ​​មាន​ជាតិ​ស្រវឹង និង​មិន​ពាក់​មួក​សុវត្ថិ​ភាព​ពេល​យប់​នៅលើ​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុងភូមិ​៤​ សង្កាត់​ព្រះពន្លា ក្រុងសិរីសោភ័ណ ផង​ដែរ ។ សពជន​រងគ្រោះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​ពិន វ៉ា ​ភេទប្រុស អាយុ​​៥៦​ឆ្នាំ នៅភូមិ​គោរដ្ឋាន សង្កាត់​អូរអំបិល​​ ស្រុក​សិរីសោភ័ណ ​ខេត្ត​បន្ទាយ​មាន​ជ័យ អតីត​ជា​អនុ​ប្រធាន​​ការិយា​ល័យ​ប្រឆាំង​ការ​ជួញដូរ​​​មនុស្ស និង​ការពារ​អនីតិ​ជន​មាន​ឋានន្តរ​ស័ក្តិ​​​វរ​សេនីយ៍​ត្រី ទើប​តែ​ចូល​និវត្តន៍​​បាន​ប្រហែល​​ជា​៤​ខែ​ប៉ុណ្ណោះ ៕
ប្រភព:កោះសន្តិភាព

0 comments:

Post a Comment