Tuesday, November 5, 2013

ការចុះទៅធ្វើកម្មសិក្សានៅស្ថានីយ៍វិទ្យុ ៩៩.៧០ FM

នៅថ្ងៃទី ខែ វិច្ឆិកា ឆ្នាំ ២០១៣
          មានក្រុមនិសិស្សិតសាលាបច្ចេកទេ ដុន បូស្កូ មួយ ក្រុម ដែលរៀននៅក្នុងផ្នែកទំនាក់ទំនងសង្គមបានចុះ ទៅធ្វើកម្មសិស្សា នៅក្នុងស្ថានីយ៍ វិទ្យុ ៩៩.៧០ ខេត្ត កំពត ដែលមានរយៈពេល ១ម៉ោង ក្នុងការធ្វើបទសម្ភាសន៍ ក៏ដូចជាសាកសួរ ព័ត៏មានដែលទាក់ទងទៅនិងស្ថានីយ៍ វិទ្យុ ផ្ទាល់តែម្ដង។
          លោក អ៊ុក សំណាង ដែលជាប្រធានគ្រប់គ្រង់ស្ថានីយ៍វិទ្យុ ៩៩.៧០ FMគាត់បាននិយាយថា ស្ថានីយ៍វិទ្យុនេះបង្កើតឡើងដំបូងនៅថ្ងៃទី ២០ ខែ មិថុនាឆ្នាំ២០០៨​​ ហើយត្រូវបានសម្ភោធន៍ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២០ ខែ កក្ដដា ឆ្នាំ២០០៩ ក្នុងគោបំណងចែកចាយចំនេះដឹង ការអប់រំ និង ផ្សាយនៅព័ត៏មានជួនដល់ប្រជាពល់រដ្ឋបានដឹងបានលឺពីត៏មានក្នុងស្រុកនិងក្រៅស្រុក ហើយនិងមានគំរោងពង្រីកសាខារបស់ខ្លួនមួយកន្លែងទៀតនៅលើ​​កំពូលភ្នំបូកគោ ។ ស្ថានីយ៍វិទ្យុ ៩៩.៧០ FM ចាប់ផ្ដើចាក់ផ្សាយចាប់ពីម៉ោង ៤:៤០ រហូតដល់ម៉ោង១១:០០ វិទ្យុនេះផងដែរដែលមានសាខារបស់ខ្លួន៤ខេត្ត គឺវិទ្យុជាតិចំការចេកខេត្តបាតដំបង FM  ៩២.៧០ MHZ  វិទ្យុជាតិភ្នំប្រុសភ្នំស្រី ខេត្តកំពង់ចាម FM  ៩២.៥០ MHZ​  វិទ្យុ FMជាតិនគរភ្នំ ខេត្តសៀមរាប FM  ១០២.៩០ MHZ ក្នុងចំណោមវិទ្យុទាំង៤ខេត្ដនេះ គឺមានតែខេត្តកំពតដែលមានប្រិយមិត្តចូលរូមស្ដាប់ច្រើនជាងគេ  
         

Thursday, October 31, 2013

ពិធីការដាក់សម្ភោធអាគារស្នាក់គ្រូ និង​ អាងទឹក

នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៣
        នៅក្នុងសាលាបច្ចេកទេសខេត្ត​ កែប បាន​ធ្វើកម្មវិធីសម្ភោធដាក់ឲ្យប្រើប្រាស់ នូវអាគារ​មួយ​ខ្នង ដែលមានកំពស់៤ជាន់ ។ ជាន់ទីមួយ ទីពីរ និង ទីបី សម្រប់ឲ្យ​អ្នក​គ្រូស្នាក់​នៅ ហើយ​ជាន់​ទីបួន សម្រាប់ដា់អាងទឹក ដែលមាន​ចំនុះ​៨០០០០លីត ហើយមានអាងក្រោមដី ដើម្បី​ផ្ទុកទឹកហើយមានចំនុះដល់តែ៥០០.០០០លីត ។ ដោយមានការចចូលរួមជាគណៈធិបតីភាព លោក ជ្មីតអីស្ន៊ែរ អូលីវីយេ អភិបាល​ព្រះសហគមន៍ភូមិភាគភ្នំពេញ និងមានការចូលរួម ពីលោក​ឪពុក ចនវិស៊រ ប្រចាំសាលាបច្ចេកទេស ដុន បូស្កូ ប្រចាំខេត្ត​ ព្រះសីហនុ ហើយមានម្ចាស់ជំនួយ និង មានជនជាតិ ដែលស្មាក់ចិត្តមក​បង្រៀន​ទៀតផង​ ។ នៅក្នុងការ​បើសម្ភោធនេះ​ក៏មានការ​សំដែង សិល្ប និងរាំឌីស្កូ ពីយវសិស្សសាលា ដុន បូស្កូ ខេត្តកែបផងដែរ ។​ ព្រមទាំង​មានការ​ចែក​នៅអំណោយដល់លោកគ្រូ អ្នកគ្រូ និង សិស្សានុ​សិស្សទៀតផង ។ ​
 -លោកគ្រូ អ្នកគ្រូទទួលបាននូវ កន្សែងពោះគោ១ និងសាប៊ូរដុះខ្លួនទឹក១ដប់ធំ 
 -សិស្សានុសិស្ស ទទួលបាននូវ សៀវភៅ២ក្បាល់ និង​ ប៊ិច២ដើម ព្រមទាំងមានការញ្ញាំនំរួមគ្នា រួម​មាន​ទឹកភេសជ្ជៈ១កញ្ចប់ បន្ទាប់ពីការញ្ញាំនំរួមគ្នាយ៉ាងសប្បាយ​រីករាយរួចហើយនោះ ក៏មាន ការ​ប្រគួតកីឡាបាល់ទាត់ ដោយនៅក្នុងការប្រគួតនោះ មានកីឡាករពីក្រុម គឺរវាង សិស្ស ឆ្នាំទី១ និង ឆ្នាំទី២ នៅក្នុងការប្រគួតនោះឃើញថាកីឡាករទាំសងខាងខិតខំប្រឹងប្រែងមែនទែន ធ្វើឲ្យ​
ប្រិយមិត្ត​​ប្រហោងពោះទៅតាមការប្រគួតនោះផងដែរ ដោយសំណាងមិនល្អសិស្ស  ឆ្នាំទីពីរបានស៊ុទបញ្ចូល​ទី១គ្រាប់នៅនាទី ទី៨៥ ដោយមានលទ្ធផល ១ ទល់និង​ ០ ។

Sunday, August 4, 2013

នាទី​វប្បធម៌​ស្តី​ពី ប្រវត្តិសិលាចារឹក​ខ្មែរ

សិលា​ចារឹក​​ប្រទេស​​កម្ពុជា​​មាន​​ចាប់​​តាំង​​ពី​​សតវត្សរ៍​​ទី​​៦​​មក​​​ ម្ល៉េះ ​ដោយ​​គេ​​បាន​​រក​​ឃើញ​​ថា​​នៅ​​ក្នុង​​សិលា​ចារឹក​​ទាំង​​នោះ​​មាន​​ការ​​ និយាយ​​ពី​​សាច់​​រឿង​​នៅ​​សតវត្ស​រ៍​ទី​៥​។ ​លោក សាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា បាន​​ថ្លែង​ថា សិលាចារឹក​​នេះ​ហើយ ​ដែល​បាន​​​បង្ហាញ​ពី​​ភស្តុតាង​​ប្រវត្តិសាស្ត្រ​​នៃ​​ប្រទេស​​កម្ពុជា។​
នៅ​​កម្ពុជា​សិលា​ចារឹក​​ត្រូវ​​បាន​​រក​​ឃើញ​​តាំង​តែ​​ពី​​សម័យ​ ​មុន​​អង្គរ​ ដោយ​​បុព្វបុរស​​ខ្មែរ​​បាន​​ចារ​សិលា​ចារឹក​​នៅ​​លើ​​ផ្ទាំង​​ថ្ម​​បន្សល់​ ​ទុក​​មក​​ដល់​​បច្ចុប្បន្ន​។
លោក​​សាស្ត្រាចារ្យ​វង់ សុធារ៉ា​ អនុប្រធាន​សមាគម​​អ្នក​​ប្រវត្តិ​សាស្ត្រ​​កម្ពុជា​បាន​​ថ្លែង​ថា​​ភាគ​ ច្រើន សិលា​ចារឹក​​ត្រូវ​​បាន​រក​​ឃើញ​​នៅ​​ប្រា​សាទ​​ព្រះ​​គោ​ ប្រាសាទ​លលៃ និង​​ប្រាសាទបាគង​​ជា​ដើម។​
(សំឡេង)
សិលា​ចារឹក​​ ត្រូវ​​បាន​ចារសម្រាប់​ជា​តឹក​តាង​និង​កំណត់​សម្គាល់​ផ្សេងៗ ជាពិសេស​​អង្គក្សត្រ​​គ្រប់​កាល​សម័យ​​បាន​​ចារសិលា​ចារឹក​​បង្ហាញ​ពី​​ កេរ្តិ៍​មរតក​​និង​​អំពើ​​បុណ្យ​ដែល​​​បាន​​ធ្វើ។
(សំឡេង)
សិលា ​ចារឹក​​​មិន​​​មែន​​​មាន​​តែ​​នៅ​​កម្ពុជា​​នោះ​​ទេ នៅ​បណ្តា​​ប្រទេស​​ដែល​​មាន​​ប្រវត្តិ​កកើត​​ដ៏យូរ​​លង់​​និង​បណ្តា​​ប្រទេស ​​ដែល​​មាន​​អារិយ្យ​ធម៌​ចាស់ៗ​​គឺ​សុទ្ធ​​តែ​​​មាន​​សិលា​ចារឹក​​រៀងៗ​ ខ្លួន។​
(សំឡេង)
លោក​បណ្ឌិត​សាស្ត្រាចារ្យ វង់ សុធារ៉ា បាន​បញ្ជាក់​ថា​សិលាចារឹក​​បាន​បង្ហាញ​យ៉ាង​ច្បាស់​​ពី​​ប្រវត្តិ​សាស្ត្រ​ ប្រទេស​កម្ពុជា ជាពិសេស​​បាន​បង្ហាញ​ថា​​ព្រះ​បាទ​សុរិយវរ្ម័នទី១ គឺ​មាន​ដើម​កំណើត​​នៅ​​កម្ពុជា មិន​មែន​ជា​ក្សត្រ​ដែល​បាន​វាត​ទី​ពី​ជ្រោយម៉ាឡេស៊ី​ចូល​មក​​កាន់​​កាប់​ទឹក ​ដី​ខ្មែរ​នោះ​ទេ។
(សំឡេង)
សិលាចារឹក​ដើរ​តួរ​នាទី​​សំខាន់​​ ណាស់​​កាល​​ពី​សម័យ​​ដើម។ ​លោក សាស្ត្រាចារ្យ​​បាន​បញ្ជាក់​ថា​សិលាចារឹក​​ប្រៀប​ប្រ​ដូច​​ជា​​ប្រព័ន្ធ​​ ផ្សព្វ​ផ្សាយ​​នា​សម័យ​​នេះ​​ដែរ។​
(សំឡេង)
លោក​សាស្ត្រាចារ្យ​បាន​បន្ថែម​ថា​​សិលា​ចារឹក​​ត្រូវ​​បាន​​បែង​​ចែក​​ជា​ពីរ​​គឺ​​សិលា​ចារឹក​សហសម័យ​​និង​សិលា​ចារឹក​​មិន​​សហ​សម័យ។
(សំឡេង)
បច្ចុប្បន្ន ​​​នៅ​​កម្ពុជា​​មាន​​អ្នក​​ចេះ​អាន​​និង​​សរសេ​​រ​សិលា​ចារឹក​មិន​​ដល់​១០​ នាក់​​នោះ​ទេ។ ​លោក​សាស្ត្រាចារ្យ​​បាន​​ថ្លែង​ថា​និស្សិត​ភាគ​ច្រើន​​បាន​​លះ​បង់​​ ការសិក្សា​​សិលា​ចារឹក​ដោយ​សារ​​ជា​​មុខ​​វិជ្ជា​ពិបាក​​រៀន​​ហើយ​ពួក​គាត់​ ​អាច​​ស្វែង​យល់​​ថា​ក្រោយ​​រៀន​​ចេះ​​មុខ​វិជ្ជា​នេះ​​មិន​​មាន​​ទីផ្សារ​​ ការ​ងារ​​ធ្វើ​នោះ​ទេ៕ប្រភព:វិទ្យុអូស្រ្តាលី

Thursday, August 1, 2013

ហេតុអ្វីបានជាប្រជាជនខ្មែរតែងតែមានភាពភ័យខ្លាច ក្រោយពេលបោះឆ្នោត

ភាពភ័យខ្លាច ​របស់​ប្រជាជន​កម្ពុជា​នៅក្រោយ​ពេលដែល​មានការ​បោះឆ្នោត​នៅតែ​ជា​ចំណោទបញ្ហា​ មួយ​ដ៏​ស្មុគស្មាញ និង​ក្នុង​អារម្មណ៍​របស់​ប្រជាជន​ខែ្មរ​ភាគច្រើន ជាពិសេស ប្រជាជន​ដែល​ស្ថិ​នៅក្នុង​វ័យ​កណ្ដាល​ដែល ពួកគាត់​បាន​ហែល​ឆ្លង កាត់​ជាច្រើន​សម័យកាល។ តើ​គេ​គួរតែ​រួមគ្នា​ដោះស្រាយ​បញ្ហា​ខាងលើ​ដោយ​របៀប​ណា?
នៅ ល្ងាច​ថ្ងៃ​បោះឆ្នោត​ថ្ងៃទី២៨ កក្កដា កន្លងទៅ ព្រឹត្តិការណ៍ ប៉ះទង្គិច​គ្នា​មួយ បានកើត​ឡើង រវាង​ក្រុមអ្នកតវ៉ា​ក្នុង​រឿង គ្មាន​ឈ្មោះ​ឆ្នោត ជាមួយ​មន្ត្រី​អ្នករៀបចំ​ការបោះឆ្នោត។ ដែល​ហេតុ​ការ​នេះ បាន​រីក​រាលដាល​រហូតដល់​កើតមាន​ហិង្សា នឹង​គ្នា ដោយ​ក្រុមអ្នកតវ៉ា ឈានដល់​ដុត​រថយន្ត​របស់​ប៉ូលីស​ចំនួន​ពីរ​គ្រឿង ហើយ​សម​កិច្ច​ក៏​បាញ់កាំភ្លើង ឡើងលើ​ប្រមាណ​ជាង១០គ្រាប់​ផងដែរ។

ជាក់ស្ដែង​ណាស់ បន្ទាប់ពី​ព្រឹ​ត្ត​ការណ៍​ខាងលើ​ភ្លាម បានធ្វើឱ្យ មានការ​បិទផ្លូវ និង​ការដាក់​ពង្រាយ​កម្លាំង​មួយចំនួន នៅតាម​ដង់​វិថី​នានា និង​កន្លែងសំខាន់ៗនានា ដែល​ក្រុម​អជ្ញាធរ​បាន​អះអាង​យ៉ាងច្បាស់​ថា ជាការ ការពារ​សន្តិសុខ​បន្ទាប់ពី​ការបោះឆ្នោត​ប៉ុណ្ណោះ។ បញ្ហា​ទាំងនេះ វា​កាន់តែ​បង្ករ​ឱ្យ ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច បន្ថែមទៀត ចំពោះ​អ្នក​ដែល​មិនសូវ​យល់ច្បាស់​អំពី​ស្ថានការណ៍​ជាក់ស្ដែង​ថា វា​យ៉ាងណា។

ហេតុការណ៍​នេះ​បានធ្វើឱ្យ​ប្រជាជន​ជាច្រើន​ឆោឡោរ និង​មានការ​ភ័យខ្លាច អំពីរ​សុវត្ថិភាព ដែល​គេ​តែងតែ​គិត​បន្ទាប់ពីរ​មានការ​បោះឆ្នោត​ហើយម្ដង។ តើ​ព្រឹ​ត្ត​ការណ៍​ខាងលើ​បណ្ដាលឱ្យ​ប្រជាជនមាន​ការភ័យខ្លាច​យ៉ាងណាខ្លះ?

ហេតុការណ៍​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ បាន​បណ្ដាលឱ្យមាន​ភាព ជ្រួលច្របល់ ពី​សំណាក់​ប្រជាជន ដែល​រស់ ក្រុងភ្នំពេញ និង​នៅតាម​បណ្ដា​ខេត្ត​នានា។ ហេតុ​ការ​ហិង្សា​ខាងលើ​ធ្វើ​ប្រជាពលរដ្ឋ ឆ្លេឆ្លា ដោយម្នាក់ៗបាន​ទូរស័ព្ទ​ទំនាក់ទំនង ក្រុមគ្រួសារ​ដើម្បី ដឹង​អំពី​ស្ថានភាព​របស់គេម្នាក់។ រថយន្ត​ជាច្រើន​បាន តំរង់​ជាជួរៗ នៅតាម​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ ដើម្បី​ចាក់​សាំង បំពេញ។ ដោយ​គេ​យល់​ថាបើ​មាន​ហេតុភេទ​ណាមួយ​កើតឡើង គេ​បាន​ត្រៀមខ្លួន​រត់​ជាស្រេច។ ពេលនោះ ត​ម្លែ​ប្រេង​ឥន្ទ​នៈ​បាន​ឡើង​ថ្អៃ​យ៉ាងគំហុក។ រហូតដល់​ស្ថានីយ​ន៍​ប្រេង​ឥន្ទ​នៈ​មួយចំនួន បាន​បិទទ្វា​របស់ខ្លួន ដោយ​មិនអាច​ផ្គត់ផ្គង់​ទាន់ និង​ជៀសវាង​ភាព​អ​សណ្ដាប់ធ្នាប់​កើតមានឡើង។

បើ​គេ​ក្រឡេក​ទៅ​មើល នៅតាម​ធនាគារ មួយចំនួនធំ នៅក្នុង​ក្រុង ក៏ដូចជា​ជាយក្រុង មាន​មនុស្ស​ច្រើន​កុះករ បាន​រង់ចាំ​ដក​ប្រាក់​ពី​ធនាគា តាម​ម៉ាស៊ីន ATM។ ចំណែក​មនុស្ស ម្នារ​មួយចំនួន​តូច ដែល​ច្រើន​ជា​អ្នកមាន​វ័យ ចំណាស់​បានរៀបចំ​ឥ​វ៉ា​ន៉ និង​បាន​ទិញ​ជា​ស្បៀង​រួចជាស្រេច​ដើម្បី​ត្រៀម។

តើ​មូល​ហេតុអ្វី​បាន​ប្រជាពលរដ្ឋ​មួយចំនួន តែងតែ​ជ្រួស​ច្របល់​តាម​គ្នា និង​មានការ​ភ័យខ្លាច​យ៉ាងនេះ រាល់​ពេលដែល​បោះឆ្នោត​ហើយ​ម្ដង?

គេ​ដឹង​ហើយ​ថា​ប្រជាជន​កម្ពុជា​បាន​ឆ្លងកាត់ អ​តី​កាល​ដ៏​ខ្មៅ​ងងឹត គឺ​របប​ប៉ុលពត និង​ជាពិសេស​ប្រជាជន​ខ្មែរ ជាច្រើន​តែងតែមាន​អារម្មណ៍​បាក់ស្បាត នឹង​ភ្លើងសង្គ្រាម ដែល​នឹង​អាច​កើតមានឡើង​ជាយថាហេតុ។ ថ្មី​ត្បិតតែ​សម័យ ខ្មៅ​ងងឹត​នេះ​បាន​រំលង​ផុត ទៅ​អស់​រយះពេល​ជាច្រើន​ឆ្នាំ​ក៏ដោយ។

កាលពី​បោះឆ្នោត​ឆ្នាំ១៩៩៣ ភាព​តានតឹង​នយោបាយ បាន​កើតមានឡើង​រវាង​គណបក្សនយោបាយ​ពីរ ដែល​កាលនោះ មាន​គណបក្ស ហ្វ៊ុន​សិន​ប៉ិច និង​គណបក្ស​ប្រជាជន​កម្ពុជា។ ការមិនទទួលស្គាល់​លទ្ធផល ក្នុងការ​បោះឆ្នោត បានធ្វើឱ្យ​ភាគី​ទាំងពីរ ប្រឈមមុខ​ផ្នែក​យោធា រវាង​គ្នា​និង​គ្នា មួយ​រយះ។ ដោយ​កាលនោះ​មានការ​បង្កើតជា​តំបន់អបគមន៍​ជាដើម មុន​នឹងមាន​ដំណោះស្រាយ​មួយ។ ដែល​ទីបំផុត​កម្ពុជា មាន​នាយករដ្ឋមន្ត្រី​ពីរ ដែលជា​ក្បាលម៉ាស៊ីន​ដឹកនាំ​ជាតិ។

នៅពេល​ដល់​ជិត​ផុត​អណ​ត្ត​ទៀតសោត នៅ​ពាក់កណ្ដាល​ឆ្នាំ១៩៩៧ ព្រឹ​ត្ត​ការណ៍​ប្រឈមមុខគ្នា​មួយផ្នែក​យោធា​បាន កើតមានឡើង​រវាង​ភាគី​ទាំងពីរ។ ដែល​ព្រឹ​ត្ត​ការណ៍​នេះ បានធ្វើឱ្យ​ប្រជាជនមាន​ការភ័យខ្លាច​ចំពោះ​ភាពអសន្តិសុខ​ក្នុងសង្គម សារជាថ្មី។

បន្ទាប់មក​រហូតដល់​មានការ​បោះឆ្នោត នា​ឆ្នាំ១៩៩៨ ឆ្នាំ២០០៣ ការជាប់​គាំ​នយោបាយ​ក៏បាន​កើតមានឡើង​ដែរ រវាង​គណបក្សនយោបាយធំ។ គឺ​មិនមាន​ការចុះ​សំ​រ៉ុង​គ្នា រវាង​ភាគី​នយោបាយ​មួយចំនួន ដែល​ទទួលបាន​អ​សនៈ​ភាគច្រើន​នៅក្នុង​សភា។ ក្នុងកំឡុងពេល​នោះ​រាល់​ពេលដែល​បានការ​បោះឆ្នោត​ម្តង ប្រជាជន​ភាគច្រើន​តែង​តែ មានការ​ព្រួយបារម្ភ​អំពី​អស្ថិរភាព​នយោបាយ។

ពីមួយ​អណ​ត្ត​ទៅមួយ​អណ​ត្ត ក្នុងកំឡុងពេល​បោះឆ្នោត ភាពចាស់ទំ​ផ្នែក​នយោបាយ របស់​ថ្នាក់​ដឹ​ន​នាំ​គណបក្សនយោបាយ ក៏​ចាប់ផ្ដើម​កើតឡើង​ផងដែរ។ ការបោះឆ្នោត​នា ២០០៨ ស្ថានភាព​ហាក់ដូច​ជាមាន​ភាព​តានតឹង​បន្តិច តែ​វា​មិន​បណ្តាលឱ្យមាន​ភាព ចលាចល ណាមួយ​គួរឱ្យកត់សំគាល់​ឡើយ។

តើ​គេ​គួរតែ​ធ្វើយ៉ាងណា​ដើម្បី ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ឈប់​មានការ​ភ័យខ្លាច បែបនេះ​ទៀត រាល់​ពេលដែល​មានការ​បោះឆ្នោតម្ដង?

រឿងនេះ​វា​អាស្រ័យ ទៅលើ​ប្រជាជន​ខ្លួនឯង​ផ្ទាល់ គួរតែ​ស្វែងយល់​ឱ្យបាន​ច្បាស់​អំពី​ស្ថានការណ៍ និង​ជាពិសេស ទៀត​ថ្នាក់ដឹកនាំ​នយោបាយ​ទៀតសោត ជា​អ្នក​ដែល​ទទួលខុសត្រូវ​ធំជាងគេ។ ក្នុងនោះ​អ្ន​នយោបាយ​ផ្ទាល់​គួរតែ​ធ្វើយ៉ាងណា​ឱ្យ​ប្រជាជនមាន​ការទុកចិត្ត​ ចំពោះ​ការ​ស្ថានភាព​នយោបាយ​រាល់ពេល​មានការ​បោះឆ្នោត។

ទោះបីជា​យ៉ាងណា រហូតមកដល់​ការបោះឆ្នោត​អណ​ត្ត​ទី៥នេះ គេ​សង្កេតឃើញ​មាន​សញ្ញាណ​វិជ្ជមាន​ជាច្រើន​ជុំវិញ​ការបោះឆ្នោត។ ដូចជា​ការបង្រួបបង្រួម​ជាតិ​មួយ ដោយមាន​ការលើកលែង​ទោស​ដល់​លោក សម រង្ស៊ី ពី​សំណាក់​ព្រះមហា​ក្ស​ត្ស ដើម្បី​អនុ​ញ្ញា​ត្តិ​ឱ្យ លោក​អាច​ត្រឡប់​ចូល​ស្រុក​វិញ​ដោយ​ស្របច្បាប់។

ហើយ​កាលពី​រសៀល​ម្សិលមិញ ក្នុងការ​ចុះទៅពិនិត្យ​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ស្ទឹងមានជ័យ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ទៅកាន់​អ្នកការ​សែត​ជាច្រើន​ថា គណបក្សនយោបាយ​ណា​ឈ្នះឆ្នោត មិន​សំខាន់​នោះទេ តែ​អ្វីដែល​សំខាន់​គឺ​ការបោះឆ្នោត មួយ​ដែល​ជាតិ​ជា​អ្នកឈ្នះ។ ហើយ​ការបោះឆ្នោត ដែល​មិនមាន​ការបែកបាក់​ជាតិ។ បន្ថែម​លើ​នេះដែរ គណបក្ស​ប្រជាជន​កម្ពុជា នឹង​បង្កើត​ក្រុមការងារ​មួយ ដើម្បី​ធ្វើការ​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី ស្វែងរក​ការសម្របសម្រួល​ផ្នែក​នយោបាយ។

សញ្ញាណ​ជា​វិជ្ជមាន​ខាងលើ ចំពោះ​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត គេ​សង្ឃឹមថា លើក​នេះ ថ្នាក់ដឹកនាំ​នយោបាយ​ទាំងអស់​នឹង​កាន់តែ មាន​ភាពចាស់ទំ ដោយ​មិន​បណ្ដែតបណ្ដោយ ឱ្យមាន​ភាពជាប់គាំង​នយោបាយ​ណាមួយ​កើតឡើង​ទៀតឡើយ។ ដោយ​សង្ឃឹមថា​អ្នកនយោបាយ​គ្រប់រូប​គិតពីរ​ស្ថិរភាព​សង្គម​ជាធំ៕ប្រភព: វិទ្យុបារាំង

Monday, July 15, 2013

ក្រុម ស៊ីវ ច័ន្ទធូ និងក្រុម Christinair Tour FC បន្ដនាំ មុខក្នុងពូល


ភ្នំពេញៈ  ក្រុមកីឡាបាល់ទាត់ របស់ក្រុមហ៊ុនដឹកជញ្ជូន ស៊ីវ ច័ន្ទធូ នៅតែបន្ដឈរលេខ១ ក្នុងពូល A ដដែល បន្ទាប់ពីលុតក្រុម Wing FC ក្នុងលទ្ធផល ៦-១ ស្របពេលក្រុម Christinair Tour FC ក៏កំពុងឈរកំពូល តារាងក្នុងពូល B ក្រោយពីយកឈ្នះ ក្រុមការពារតំណែង ជើងឯក រុក្ខាកីឡាដោយលទ្ធផល ២-០ កាលពីចុង សប្ដាហ៍មុននេះ នៅលើទីលាន My Team ។
ការប្រកួតបាល់ទាត់ ដណ្ដើមពានរង្វាន់ Khmer Real Estate-Cup លើកទី២សប្ដាហ៍ទី៤ កាលពីថ្ងៃសៅរ៍ ទី ១៣ ខែកក្កដា ឆ្នាំ២០១៣ ក្រុមស៊ីវ ច័ន្ទធូ បំបាក់ក្រុម Wing FC ៦-១ ដើម្បីយក ៣ពិន្ទុបន្ថែម ក្នុងការបង្រ្គប់ ១២ពិន្ទុពេញតែម្ដងពី ៤ប្រកួតកន្លងមកឈ្នះរហូត ។ ចំណែកឯក្រុម Wing FC វិញទើបតែរកបាន៣ពិន្ទុ ប៉ុណ្ណោះពីប្រកួត៣ របស់ខ្លួនដោយឈ្នះ១ និងចាញ់២ ។
ជាមួយគ្នានោះដែរក្រុម Caltex FC ក៏បានលុតក្រុម Unicorn FC ក្នុងលទ្ធផល ៨-៣ មុននឹងក្រុម URC FC បានយកឈ្នះក្រុម D-Goal FC ២-០ ហើយក្រុម SSCA FC បានត្រឹមស្មើលទ្ធផល ជាមួយក្រុម Black Eagle FC គឺ៤-៤ ។ បន្ទាប់ពីចប់ការប្រកួត លើកនេះក្រុម Black Eagle ទទួលបាន៧ពិន្ទុ ហើយក្រុម FC Caltex FC និងក្រុម URC FC ទទួលបាន ៦ពិន្ទុ ដូចគ្នា ។ ចំណែកក្រុម SSCA FC រកបាន៤ពិន្ទុ លើសក្រុម Wing FC និងក្រុម Un icorn FC ដែលរកបាន ៣ពិន្ទុ ខណៈក្រុម D-Goal FC នៅតែគ្មានពិន្ទុរាប់ដដែល ឈរនៅបាតតារាង ។
រីឯកលទ្ធផល នៃការប្រកួតនា ថ្ងៃអាទិត្យ ទី១៤ ខែកក្កដាម្សិលមិញនេះ អតីតក្រុមជើង ឯករករង Christinair Tour FC បានលុតអតីតក្រុមម្ចាស់ ជើងឯកឆ្នាំទៅរុក្ខា កីឡាក្នុងលទ្ធផល ២-០ ។ លទ្ធផលនេះដែរបានធ្វើឲ្យ ប្រកួតរបស់ក្រុម Christinair Tour FC រកបាន១២ពិន្ទុ លើសគេក្នុងពូល B ស្របពេលដែលក្រុមរុក្ខាកីឡា ទើបតែរកបាន៧ពិន្ទុ ប៉ុណ្ណោះពីការឈ្នះ២ ស្មើ១ និងចាញ់១ ។
យ៉ាងណាមិញក្រុម Khmer United បានលុតក្រុម CAM Capitball ក្នុងលទ្ធលផល ៥-៣ ហើយក្រុមសាមគ្គី ក្រគរបានយកឈ្នះក្រុម Boramey FC ៥-៣ដូចគ្នា ។ នៅពេលនេះក្រុម Khmer United រកបាន៩ពិន្ទុហើយ ខណៈក្រុម Boramey FC និងក្រុម SDO Football និងក្រុមសាមគ្គីក្រគរ ទើបតែរកបានម្នាក់៦ពិន្ទុជាមួយនឹង ក្រុម CAM Capitball និងក្រុម Canadia Bank គ្មានពិន្ទុរាប់នៅឡើយ ៕ ប្រភព:ដើមអំពិល

Wednesday, July 3, 2013

 ក្រុមអ្នកគាំទ្រមិនលើកលែង ទោសឱ្យ Rooney ប្រសិនបើ ចាកចេញពី Man Utd មែននោះ (Video Inside)

ក្រុងមែនឆេស្ទើៈ ក្រុមអ្នកគាំទ្រក្លឹប ម្ចាស់ជើងឯកបិសាចក្រហម Manchester United បានចេញមក សម្ដែងអារម្មណ៍ ខឹងសម្បារ និងថ្កោលទោស ចំពោះខ្សែប្រយុទ្ធឆ្នើម Wayne Rooney ដែលព្យាយាមចាកចេញ ពីក្លឹបជើងខ្លាំង មួយនេះ ក្នុងរដូវក្តៅ ឆ្នាំ២០១៣-២០១៤ ទៅកាន់ក្លឹបកាំភ្លើងធំ Arsenal ឬតោខៀវ Chelsea ។
ប្រភពព័ត៌មាន ពីគេហទំព័រ The Sun បានឱ្យដឹងថា តាមពិត Rooney បានស្នើសុំចេញពី Man Utd ម្តងរួចមកហើយ កាលពីខែតុលា ឆ្នាំ២០១០ ក្រោយពេលមិនសូវ បានបង្ហាញវត្តមាន នៅលើទីលានប្រកួត តែមិនបានសម្រេចឡើយ ដោយមាន លោក Sir-Alex Ferguson ព្យាយាមបញ្ចុះបញ្ចូល ឱ្យនៅបន្តរយៈពេល ២ទៅ៣ឆ្នាំទៀត ។
យ៉ាងណាមិញលោក Phelan ជំនួយការ គ្រូបង្វឹក Ferguson ដែលបានចាកចេញពី Man Utd ហើយនោះ បានឱ្យដឹងថា "លើកទី១អ្នកទទួលបាន ជោគជ័យ ពីការបញ្ចុះបញ្ចូល Rooney ឱ្យនៅបន្ត ដោយមានលោក Ferguson តែនៅពេលនេះ គ្មានគ្រូបង្វឹកឆ្នើម ម្នាក់នេះទេ អ្នកប្រហែលជា គ្មានផ្លូវនោះឡើយ" ។
អតីតជំនួយការ គ្រូបង្វឹករូបនេះ បានបន្ថែមថា "គ្រូបង្វឹកថ្មីលោក David Moyes និង Rooney គួរតែមានការជួបគ្នា ស្ងាត់ៗ តែ២នាក់ ដើម្បីនិយាយរឿងនេះ និងបញ្ចុះបញ្ចូល គាត់ផងដែរ បើទោះបីជាធ្លាប់ បះទង្គិចគ្នាបន្តិចបន្ទួច ក៏ដោយ កាលនៅ Everton ជាមួយគ្នានោះ" ។
ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំ ជនជាតិអង់គ្លេស Rooney បានសាងកេរិ៍្តឈ្មោះ ល្បីល្បាញ នាអំឡុងលេង ឱ្យ Man Utd ក្រោយពី បានចេញពី Everton ក្នុងខែសីហា ឆ្នាំ២០០៤ និងប្រជាប្រិយភាពនេះ បានធ្លាក់ម្តងបន្តិចៗ ក្រោយពីមានវត្តមាន កីឡាករ អន្តរ ជាតិហូឡង់ Robin van Persie មកកាន់ទឹកដី Old Trafford នាឆ្នាំទៅ រួមជាមួយនឹងខ្សែ បម្រើប្រយុទ្ធ Shinji Kagawa របស់ជប៉ុនផងដែរនោះ ។
សូមបញ្ជាក់ថា ការនៅជាមួយ Man Utd រយៈពេល៩ឆ្នាំមកនេះ Wayne Rooney បានជួយឱ្យ បិសាចក្រហម លើកពាន Premier League បាន៥ដង ពាន FA Cup បាន៣ដង ពានរង្វាន់ធំ UEFA Champions League បានម្តង ឆ្នាំ២០០៨ និង FIFA Club World Cup បានម្តង នាឆ្នាំ២០០៨ដែរ ក្រោយពីបង្ហាញខ្លួនបាន ៤៧៧ប្រកួត និងរកបានគ្រាប់បាល់ ស៊ុតបញ្ចូលទី ចំនួន ២១៤គ្រាប់ ៕ប្រភព:ព័ត៏មាន‍‍-----​​ Khmer News 

Monday, July 1, 2013

គណបក្ស​ប្រជាជន​បើក​យុទ្ធនាការ​ឃោសនា​ដោយ​ក្តី​សង្ឃឹម​ឈ្នះ​ភ្លូក​ទឹក​ភ្លូក​ដី

ភ្នំពេញ៖ នៅ​ពេល​ដែល​ក្បួន​រថយន្ត​និង​ម៉ូតូ​ដែល​មាន​ដោត​ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​ កម្ពុជា​និង​ទង់​គណបក្ស​រូប​ទេវតា​បាច​ផ្កា​នៅ​ចំ​កណ្តាល​ផ្ទាំង​ក្រណាត់​ ពណ៌​ផ្ទៃមេឃ​កំពុង​ត្រៀម​ចេញ​ដំណើរ​ឃោសនា​បោះឆ្នោត​ លោក​ហេង សំរិន ​ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​បានប្រកាស​គោលនយោបាយ​ចំនួន១១ ​ចំណុច​ដើម្បី​ស្វែងរក​ការគាំទ្រ​ពី​អ្នកបោះឆ្នោត។

គោលការណ៍​ទាំងនោះ​រួម​មាន​សាមគ្គីភាព​និង​ការបង្រួប​បង្រួម​ជាតិ ​ការការពារ​ជាតិ​និង​សុវត្ថិភាព​សង្គម​ ការពារ​របប​រាជានិយម​និង​លទ្ធិ​ប្រជាធិបតេយ្យ ​និង​រារាំង​និទណ្ឌភាព ​លើកស្ទួយ​សេរីភាព​ប្រជា​ពលរដ្ឋ ​រាប់បញ្ចូល​ទាំង​ការផ្តល់​សេវាកម្ម​សាធារណៈ ​បន្ត​ការកែទម្រង់​ទូលំទូលាយ​និង​ស៊ីជម្រៅ​សម្រាប់​អភិបាលកិច្ច​ល្អ។

នៅក្នុង​គោលការណ៍​នយោបាយ​១១​ចំណុច​នោះ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ សង្កត់​លើ​ចំណុច​ដែល​ទាក់ទង​នឹង​ការកែទម្រង់​នានា​ដូចជា​ការកែទម្រង់​កង​ កម្លាំង​ប្រដាប់​អាវុធ ​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ​ដីធ្លី ​ជលផល ​ព្រៃឈើ ​និង​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ​ជាដើម។

ជាមួយគ្នា​នេះ​ដែរ​គណបក្ស​កាន់អំណាច​បានបង្ហាញ​គោលការណ៍​ជំរុញ​កំណើន​ សេដ្ឋកិច្ច​ឲ្យ​បាន​៧​ភាគរយ​ក្នុង​មួយ​ឆ្នាំ ​ជំរុញ​អភិឌ្ឍន៍​វិស័យ​សុខាភិបាល ​វប្បធម៌ ​ការងារ​និង​សង្គមកិច្ច​រួមទាំង​ការលើក​កម្ពស់​នយោបាយ​ការបរទេស​និង​គាំទ្រ​ បេក្ខភាព​លោក​ហ៊ុន សែន​ជា​នាយក​រដ្ឋមន្ត្រី។យោងតាម​តួលេខ​ផ្លូវការ​ឲ្យ​ដឹងថា​ សកម្មជន​ប្រមាណ​មួយ​ម៉ឺន​នាក់​បាន​ចូលរួម​ការបើក​ឆាកឃោសនា​ថ្ងៃ​ដំបូង​របស់​ គណបក្ស​ប្រជាជន​កម្ពុជា​នេះ។

លោក ហេង សំរិន ​ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​នៅ​ចំពោះ​មុខ​ អ្នកគាំទ្រ​ដែល​រៀបចំ​ក្បួន​ចេញ​ដំណើរ​ពី​មណ្ឌល​កោះ​ពេជ្រ​ហើយ​សេចក្តី​ ថ្លែងការណ៍​នេះ​ធ្វើឡើង​ដើម្បី​ឧទ្ទិស​ដល់​ខួប​លើក​ទី៦២ឆ្នាំ​នៃ​កំណើត​ គណបក្ស​នេះ​ផងដែរ។

«គណបក្ស​ប្រជាជន​កម្ពុជា​សូម​សន្យា​យ៉ាង​ឧឡារិក​ថា​ក្រោយពេល​គណបក្ស​ ឈ្នះឆ្នោត​ គណបក្ស​នឹង​បន្ត​ជ្រោង​ខ្ពស់​ទង់​មហា​សាមគ្គី​ជាតិ ​ក្រោម​ដំបូល​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ​ត្រៀមខ្លួន​ ទទួលយក​លទ្ធផល​នៃ​ការបោះឆ្នោត​ដែល​កើតចេញពី​ការបោះឆ្នោត​ដោយ​សេរី ​យុត្តិធម៌​ និង​ត្រឹមត្រូវ​ពិតប្រាកដ»។ក្រោយពី ​ពិធី​រំលឹក​ខួប​និង​បើក​យុទ្ធនាការ​ក្បួន​រថយន្ត​និង​ម៉ូតូ​របស់​ក្រុម​ សកម្មជន​បានចេញ​ដំណើរ​ជា​ជួរ​ឆ្ពោះទៅកាន់​វិថី​សុធារស​រួច​បន្ត​ទៅកាន់​ ស្ពាន​ជ្រោយចង្វា​មុន​នឹង​បំបែក​ទៅកាន់​ផ្លូវ​ជាយ​ទីក្រុង​ភ្នំពេញ​និង​ ទៅតាម​បណ្តា​ខណ្ឌ​នានា។

ក្រុម​សិល្បករ​ល្បីៗ​ដូចជា​នាយ​ក្រឹម​និង​តារា​ចម្រៀង​មួយ​ចំនួន​ទៀត​ត្រូវបាន​យក​មក​ប្រើ​ក្នុង​ការបើក​ឆាក​ឃោសនា​នេះ។

មន្ត្រី​ជាន់ខ្ពស់​របស់​គ​ណបក្ស​ប្រជាជន​កម្ពុជា​ដូចជា​លោក​គាត ឈន់ ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​លោក អ៊ិត សំហេង​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​បាន​ឈរ​ជូន​ដំណើរ​ក្បួន​ដង្ហែរ​ ការឃោសនា​នេះ។

លោក អ៊ិត សំហេង បាន​និយាយ​ទៅកាន់​អ្នកកាសែត​ថា៖

«យើង​ពិតជា​មាន​ការរំភើបចិត្ត​ណាស់​ដោយសារ​ឃើញ​ប្រជាពលរដ្ឋ​និង​សមាជិក​ សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​យើង​បាន​ចូលរួម​នៅក្នុង​យុទ្ធនាការ​នេះ​ យ៉ាង​ផុលផុស​ទាំងអស់។ នេះ​បង្ហាញ​នូវ​ការគាំទ្រ​យ៉ាង​ក្លៀវក្លា​បំផុត​ចំពោះ​គណបក្ស​ប្រជាជន​ កម្ពុជា​ហើយ​យើង​សង្ឃឹមថា​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ទទួលបាន​ជ័យជម្នះ​ ភ្លូកទឹកភ្លូកដី​ក្នុងការ​បោះឆ្នោត​លើក​នេះ»។

ក្រុម​អ្នក​ហែរ​ក្បួន​បាន​ចាក់​សារ​អំពាវនាវ​ឲ្យ​បោះឆ្នោត​គាំទ្រ​គណបក្ស​ របស់ខ្លួន​នៅតាម​ដងផ្លូវ រួមទាំង​ចាក់​សារ​នយោបាយ​ដែល​រៀបរាប់​ពី​ចំណុច​ពិស្តារ​ជាច្រើន​មុននឹង​ ពួកគេ​ឈប់​សំចត​នៅតាម​កន្លែង​រៀងខ្លួន​តាម​ខណ្ឌ​និមួយៗ​ក្នុង​រាជធានី​ ភ្នំពេញ​ដើម្បី​ធ្វើការ​ប្រមូលផ្តុំ​នៅនឹង​កន្លែង៕​ប្រពភ:​ VOA