Sunday, August 4, 2013

នាទី​វប្បធម៌​ស្តី​ពី ប្រវត្តិសិលាចារឹក​ខ្មែរ

សិលា​ចារឹក​​ប្រទេស​​កម្ពុជា​​មាន​​ចាប់​​តាំង​​ពី​​សតវត្សរ៍​​ទី​​៦​​មក​​​ ម្ល៉េះ ​ដោយ​​គេ​​បាន​​រក​​ឃើញ​​ថា​​នៅ​​ក្នុង​​សិលា​ចារឹក​​ទាំង​​នោះ​​មាន​​ការ​​ និយាយ​​ពី​​សាច់​​រឿង​​នៅ​​សតវត្ស​រ៍​ទី​៥​។ ​លោក សាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា បាន​​ថ្លែង​ថា សិលាចារឹក​​នេះ​ហើយ ​ដែល​បាន​​​បង្ហាញ​ពី​​ភស្តុតាង​​ប្រវត្តិសាស្ត្រ​​នៃ​​ប្រទេស​​កម្ពុជា។​

នៅ​​កម្ពុជា​សិលា​ចារឹក​​ត្រូវ​​បាន​​រក​​ឃើញ​​តាំង​តែ​​ពី​​សម័យ​ ​មុន​​អង្គរ​ ដោយ​​បុព្វបុរស​​ខ្មែរ​​បាន​​ចារ​សិលា​ចារឹក​​នៅ​​លើ​​ផ្ទាំង​​ថ្ម​​បន្សល់​ ​ទុក​​មក​​ដល់​​បច្ចុប្បន្ន​។
លោក​​សាស្ត្រាចារ្យ​វង់ សុធារ៉ា​ អនុប្រធាន​សមាគម​​អ្នក​​ប្រវត្តិ​សាស្ត្រ​​កម្ពុជា​បាន​​ថ្លែង​ថា​​ភាគ​ ច្រើន សិលា​ចារឹក​​ត្រូវ​​បាន​រក​​ឃើញ​​នៅ​​ប្រា​សាទ​​ព្រះ​​គោ​ ប្រាសាទ​លលៃ និង​​ប្រាសាទបាគង​​ជា​ដើម។​
(សំឡេង)
សិលា​ចារឹក​​ ត្រូវ​​បាន​ចារសម្រាប់​ជា​តឹក​តាង​និង​កំណត់​សម្គាល់​ផ្សេងៗ ជាពិសេស​​អង្គក្សត្រ​​គ្រប់​កាល​សម័យ​​បាន​​ចារសិលា​ចារឹក​​បង្ហាញ​ពី​​ កេរ្តិ៍​មរតក​​និង​​អំពើ​​បុណ្យ​ដែល​​​បាន​​ធ្វើ។
(សំឡេង)
សិលា ​ចារឹក​​​មិន​​​មែន​​​មាន​​តែ​​នៅ​​កម្ពុជា​​នោះ​​ទេ នៅ​បណ្តា​​ប្រទេស​​ដែល​​មាន​​ប្រវត្តិ​កកើត​​ដ៏យូរ​​លង់​​និង​បណ្តា​​ប្រទេស ​​ដែល​​មាន​​អារិយ្យ​ធម៌​ចាស់ៗ​​គឺ​សុទ្ធ​​តែ​​​មាន​​សិលា​ចារឹក​​រៀងៗ​ ខ្លួន។​
(សំឡេង)
លោក​បណ្ឌិត​សាស្ត្រាចារ្យ វង់ សុធារ៉ា បាន​បញ្ជាក់​ថា​សិលាចារឹក​​បាន​បង្ហាញ​យ៉ាង​ច្បាស់​​ពី​​ប្រវត្តិ​សាស្ត្រ​ ប្រទេស​កម្ពុជា ជាពិសេស​​បាន​បង្ហាញ​ថា​​ព្រះ​បាទ​សុរិយវរ្ម័នទី១ គឺ​មាន​ដើម​កំណើត​​នៅ​​កម្ពុជា មិន​មែន​ជា​ក្សត្រ​ដែល​បាន​វាត​ទី​ពី​ជ្រោយម៉ាឡេស៊ី​ចូល​មក​​កាន់​​កាប់​ទឹក ​ដី​ខ្មែរ​នោះ​ទេ។
(សំឡេង)
សិលាចារឹក​ដើរ​តួរ​នាទី​​សំខាន់​​ ណាស់​​កាល​​ពី​សម័យ​​ដើម។ ​លោក សាស្ត្រាចារ្យ​​បាន​បញ្ជាក់​ថា​សិលាចារឹក​​ប្រៀប​ប្រ​ដូច​​ជា​​ប្រព័ន្ធ​​ ផ្សព្វ​ផ្សាយ​​នា​សម័យ​​នេះ​​ដែរ។​
(សំឡេង)
លោក​សាស្ត្រាចារ្យ​បាន​បន្ថែម​ថា​​សិលា​ចារឹក​​ត្រូវ​​បាន​​បែង​​ចែក​​ជា​ពីរ​​គឺ​​សិលា​ចារឹក​សហសម័យ​​និង​សិលា​ចារឹក​​មិន​​សហ​សម័យ។
(សំឡេង)
បច្ចុប្បន្ន ​​​នៅ​​កម្ពុជា​​មាន​​អ្នក​​ចេះ​អាន​​និង​​សរសេ​​រ​សិលា​ចារឹក​មិន​​ដល់​១០​ នាក់​​នោះ​ទេ។ ​លោក​សាស្ត្រាចារ្យ​​បាន​​ថ្លែង​ថា​និស្សិត​ភាគ​ច្រើន​​បាន​​លះ​បង់​​ ការសិក្សា​​សិលា​ចារឹក​ដោយ​សារ​​ជា​​មុខ​​វិជ្ជា​ពិបាក​​រៀន​​ហើយ​ពួក​គាត់​ ​អាច​​ស្វែង​យល់​​ថា​ក្រោយ​​រៀន​​ចេះ​​មុខ​វិជ្ជា​នេះ​​មិន​​មាន​​ទីផ្សារ​​ ការ​ងារ​​ធ្វើ​នោះ​ទេ៕ប្រភព:វិទ្យុអូស្រ្តាលី

0 comments:

Post a Comment