Monday, July 15, 2013

ក្រុម ស៊ីវ ច័ន្ទធូ និងក្រុម Christinair Tour FC បន្ដនាំ មុខក្នុងពូល


ភ្នំពេញៈ  ក្រុមកីឡាបាល់ទាត់ របស់ក្រុមហ៊ុនដឹកជញ្ជូន ស៊ីវ ច័ន្ទធូ នៅតែបន្ដឈរលេខ១ ក្នុងពូល A ដដែល បន្ទាប់ពីលុតក្រុម Wing FC ក្នុងលទ្ធផល ៦-១ ស្របពេលក្រុម Christinair Tour FC ក៏កំពុងឈរកំពូល តារាងក្នុងពូល B ក្រោយពីយកឈ្នះ ក្រុមការពារតំណែង ជើងឯក រុក្ខាកីឡាដោយលទ្ធផល ២-០ កាលពីចុង សប្ដាហ៍មុននេះ នៅលើទីលាន My Team ។
ការប្រកួតបាល់ទាត់ ដណ្ដើមពានរង្វាន់ Khmer Real Estate-Cup លើកទី២សប្ដាហ៍ទី៤ កាលពីថ្ងៃសៅរ៍ ទី ១៣ ខែកក្កដា ឆ្នាំ២០១៣ ក្រុមស៊ីវ ច័ន្ទធូ បំបាក់ក្រុម Wing FC ៦-១ ដើម្បីយក ៣ពិន្ទុបន្ថែម ក្នុងការបង្រ្គប់ ១២ពិន្ទុពេញតែម្ដងពី ៤ប្រកួតកន្លងមកឈ្នះរហូត ។ ចំណែកឯក្រុម Wing FC វិញទើបតែរកបាន៣ពិន្ទុ ប៉ុណ្ណោះពីប្រកួត៣ របស់ខ្លួនដោយឈ្នះ១ និងចាញ់២ ។
ជាមួយគ្នានោះដែរក្រុម Caltex FC ក៏បានលុតក្រុម Unicorn FC ក្នុងលទ្ធផល ៨-៣ មុននឹងក្រុម URC FC បានយកឈ្នះក្រុម D-Goal FC ២-០ ហើយក្រុម SSCA FC បានត្រឹមស្មើលទ្ធផល ជាមួយក្រុម Black Eagle FC គឺ៤-៤ ។ បន្ទាប់ពីចប់ការប្រកួត លើកនេះក្រុម Black Eagle ទទួលបាន៧ពិន្ទុ ហើយក្រុម FC Caltex FC និងក្រុម URC FC ទទួលបាន ៦ពិន្ទុ ដូចគ្នា ។ ចំណែកក្រុម SSCA FC រកបាន៤ពិន្ទុ លើសក្រុម Wing FC និងក្រុម Un icorn FC ដែលរកបាន ៣ពិន្ទុ ខណៈក្រុម D-Goal FC នៅតែគ្មានពិន្ទុរាប់ដដែល ឈរនៅបាតតារាង ។
រីឯកលទ្ធផល នៃការប្រកួតនា ថ្ងៃអាទិត្យ ទី១៤ ខែកក្កដាម្សិលមិញនេះ អតីតក្រុមជើង ឯករករង Christinair Tour FC បានលុតអតីតក្រុមម្ចាស់ ជើងឯកឆ្នាំទៅរុក្ខា កីឡាក្នុងលទ្ធផល ២-០ ។ លទ្ធផលនេះដែរបានធ្វើឲ្យ ប្រកួតរបស់ក្រុម Christinair Tour FC រកបាន១២ពិន្ទុ លើសគេក្នុងពូល B ស្របពេលដែលក្រុមរុក្ខាកីឡា ទើបតែរកបាន៧ពិន្ទុ ប៉ុណ្ណោះពីការឈ្នះ២ ស្មើ១ និងចាញ់១ ។
យ៉ាងណាមិញក្រុម Khmer United បានលុតក្រុម CAM Capitball ក្នុងលទ្ធលផល ៥-៣ ហើយក្រុមសាមគ្គី ក្រគរបានយកឈ្នះក្រុម Boramey FC ៥-៣ដូចគ្នា ។ នៅពេលនេះក្រុម Khmer United រកបាន៩ពិន្ទុហើយ ខណៈក្រុម Boramey FC និងក្រុម SDO Football និងក្រុមសាមគ្គីក្រគរ ទើបតែរកបានម្នាក់៦ពិន្ទុជាមួយនឹង ក្រុម CAM Capitball និងក្រុម Canadia Bank គ្មានពិន្ទុរាប់នៅឡើយ ៕ ប្រភព:ដើមអំពិល

0 comments:

Post a Comment