Saturday, May 4, 2013

លោក​បណ្ឌិត ហ៊ុន ម៉ាណែត ​ជួប​ជុំ​បាយ​​សាមគ្គី​​ជា​មួយ​ថ្នាក់​ដឹក​នាំ​សហ​ជីព​មូល​ដ្ឋាន​​ និង​ជ្រើសរើស​​​កញ្ញា​ឯក​អប​អរ​សាទរ​ថ្ងៃទិវា​​ពល​កម្ម​អន្តរ​ជាតិ​១​ឧសភា


ថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០១៣ ម៉ោង ១០:០២

រាជធានីភ្នំពេញ ៖ ​យប់​​ថ្ងៃទី​៤ ឧសភា ២០១៣ ​ក្រសួងការងារ និង​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ​​​សហ​ការគ្នា​ជា​មួយ​ក្រុម​ប្រឹក្សា​​សហ​ជីព​ជាតិ​​បាន​រៀបចំ​ពិធី​ពិសារ​បាយ​សាមគ្គី​ រាំ​លេង​កម្សាន្ត ​ជា​មួយ​ថ្នាក់​ដឹក​នាំ​សហ​ជីព​មូល​ដ្ឋាន​​ដែល​មក​ពី​បណ្តា​រោងចក្រ និងជ្រើសរើស​កញ្ញា​​ឯក​ចំនួន​១០​នាក់​ ដើម្បី​​អប​អរ​សាទរ​​ខួប​លើក​ទី​១២៧ ​នៃទិវា​ពល​កម្ម​អន្តរជាតិ​១ឧសភា ។
​ពិធី​នេះ​បាន​រៀបចំឡើង​​នៅភោជនីយដ្ឋាន​​កាដូ​ ស្ថិត​នៅ​តាមបណ្តោយ​​​ផ្លូវជាតិ​​លេខ​៦ ​ក្នុង​សង្កាត់​​ជ្រោ​ចង្វា ខណ្ឌ​​ឫស្សីកែវ ក្រោម​អធិបតី​ភាព​លោក​បណ្ឌិត ហ៊ុន ម៉ាណែត ​នាយ​រង​​សេនា​ធិការ​​ចម្រុះ​នៃ​កង​​យោធ​ពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជា​ការ​រង​កង​ទ័ពជើង​គោក​ ព្រមទាំង​​មាន​ការ​ចូលរួម​ពីថ្នាក់​ដឹកនាំ​​សហ​ជីព​មូលដ្ឋាន​ប្រមាណ​៩០០​នាក់ និង​ចលនា​យុវជន​ចុះ​ជួយ​ខេត្ត​កំពង់​ចាម យុវជន​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​​ប្រមាណ​ជាង​២០០​នាក់​ទៀត ។
​លោក​បណ្ឌិត​ ហ៊ុន ម៉ាណែត ​ក៏បាន​​ពាំនាំ​​នូវការផ្តាំ​ផ្ញើ​​សួរ​សុខទុក្ខ​​ពី​សំណាក់​សម្តេចអគ្គ​មហា​​សេនាបតីតេជោ ហ៊ុន សែន និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ​ដែល​តែង​តែ​នឹក​រលឹក​ និង​គិត​គូរ​យ៉ាង​ខ្លាំង​ចំពោះ​បង​ប្អូន​កម្ម​ករ កម្ម​ការិនី​​នៅទូទាំង​ប្រទេស ។ ថ្ងៃ​នេះ​សូម​ចូល​រួម​អប​អរ​សាទរ​​នូវការ​​រៀបចំ​​កម្មវិធី​សប្បាយ​នានា ដើម្បី​រំលឹក​ខួប​លើកទី​១២៧ ​នៃទិវា​ពល​កម្ម​​អន្តរជាតិ​​១ឧសភា ​ក៏​ដូចជា​ការ​អប​អរ​សាទរ​ចំពោះ​​ការ​ទទួល​បាន​ប្រាក់​បៀ​វត្ស​អប្ប​បរមា​របស់​បងប្អូន​កម្ម​ករ​ កម្ម​ការិនី​​ក្នុងវិស័យ​​កាត់​ដេរ និង​ដេរ​ស្បែក​ជើង​ដែល​ទទួល​បាន​ក្នុង​១​ខែ​៨០​ដុល្លារ ដោយ​គិត​ចាប់ពីថ្ងៃ​ទី​១ ឧសភា នេះតទៅ ៕ប្រភព:កោះសន្តិភព

0 comments:

Post a Comment