Friday, May 24, 2013

រថយន្ត​មួយ​បាំង​កន្លះ​ដឹក​ធុង​ហ្គាស​បោះ​ពួយ​បែក​កង់​មុខ​រអិល​ធ្លាក់​ផ្លូវ​

          ថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០១៣ ម៉ោង ១៣:៥២
          រថយន្ត​មួយ​បាំង​កន្លះ​ផ្ទុក​ធុង​ហ្គាស​ម៉ាក​ LPG ខណៈ​កំពុង​បើក​បរ​ ស្រាប់​តែ​បែក​កង់​ខាង​មុខ​ជ្រុល​ទៅ​បុក​បង្គោល​របាំង​ស្ពាន​ រអិល​ធ្លាក់​ផ្លូវ​ បង្ក​ឱ្យ​ធុង​ហ្គាស​នៅ​លើ​រថយន្ត​ធ្លាក់​រាយ​ប៉ាយ​ពេញ​ផ្លូវ​ ប៉ុន្តែ​សំណាង​ល្អ​ណាស់​ដែល​មិន​ផ្ទុះ​ ឯ​អ្នក​បើក​បរ​រង​របួស​ធ្ងន់​ ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ ។
ប្រភព​ព័ត៌​មាន​ពី​កាសែត​ថៃ​ កាល​ពី​ថ្ងៃ​ទី​២៣ ឧសភា​ ផ្សាយ​ថា​ ក្រោយ​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ខាង​លើ​ ប៉ូលិស​ឆ្ពោះ​ទៅ​ចំណុច​កើត​ហេតុ​ នៅ​បរិវេណ​គីឡូ​ម៉ែត្រ​លេខ​៤៩​ ស្ថិត​ក្នុង​ឃុំ​វាំង​ថ្មី​ ស្រុក​វាំង​សំបូរ​ ខេត្ត​ស្រះ​កែវ​ ប្រទេស​ថៃ​ ហើយ​ប្រទះ​ឃើញ​រថយន្ត​មួយ​បាំង​កន្លះ​ ពណ៌​ស​ ធ្លាក់​ចេញ​ពី​ផ្លូវ​ និង​មាន​ធុង​ហ្គាស​ជា​ច្រើន​ធ្លាក់​រាយ​ប៉ាយ​ពេញ​ផ្លូវ​ ។​
ក្នុង​ស្ថាន​ភាព​គួរ​ឱ្យ​គ្រោះ​ថ្នាក់​ ក្រុម​ជួយ​សង្គ្រោះ​នាំ​គ្នា​ប្រមូល​ធុង​ហ្គាស​បោះ​ចូល​ទៅ​ក្នុង​ទឹក​អូរ​ ដើម្បី​កុំ​ឱ្យ​ភ្លើង​ឆាប​ឆេះ​ និង​ប្រទះ​ឃើញ​អ្នក​បើក​បរ​រង​របួស​ធ្ងន់​ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​វាំង​ណាំ​យេន​ ។តាម​ការ​សាក​សួរ​ពី​អ្នក​ស្រុក​ដែល​ស្ថិត​នៅ​តំបន់​កើត​ហេតុ​ឱ្យ​ដឹង​ថា​ រថយន្ត​មួយ​បាំង​កន្លះ​ខាង​លើ​នេះ​បើក​ក្នុង​ល្បឿន​លឿន​ លុះ​ទៅ​ដល់​ចំណុច​កើត​ហេតុ​បាន​ផ្ទុះ​កង់​ ជ្រុល​ទៅ​បុក​បង្គោល​របាំង​ស្ពាន​ រីឯ​ធុង​ហ្គាស​ក៏​ខ្ទាត​ចេញ​ពី​រថយន្ត​ ស្រប​ពេល​ជា​មួយ​គ្នា​នោះ​ អ្នក​ស្រុក​បាន​ព្យាយាម​ជួយ​សង្គ្រោះ​ និង​ទូរស័ព្ទ​ប្រាប់​ប៉ូលិស​ឱ្យ​បញ្ជូន​កម្លាំង​មក​អន្តរា​គមន៍​ ៕ប្រភព:កោះសន្តិភាព

0 comments:

Post a Comment