Saturday, January 19, 2013

ផ្ទះ​ឈើ​ដំបូល​ប្រក់​ស័ង្កសី


ព្រះសីហនុ ៖ ផ្ទះ​ឈើ​ដំបូល​ប្រក់​ស័ង្កសី​ទំហំ6ម៉ែត្រ​គុណ9ម៉ែត្រ​មួយ​ខ្នង​ត្រូវ​បាន​ ភ្លើង​ឆាប​ឆេះ​បំផ្លាញ​អស់​គ្មាន​សល់​ រួម​ទាំង​ទ្រព្យសម្បត្តិ​ផង​នោះ​ ក្នុង​ខណៈ​ពេល​ដែល​​ម្ចាស់ផ្ទះ​ដាំ​ទឹក​​​ហើយ​បាន​នាំគ្នា​ចេញទៅ​ក្រៅ​អស់​ ដោយ​ចាក់​សោ​​ផ្ទះ​​ទុក​ចោល​។ហេតុ​ការណ៍​បង្ក​​ឲ្យ​​ភ្ញាក់ផ្អើល​នេះ​បាន​ កើតមានឡើង​កាលពី​ព្រឹក​ថ្ងៃទី19ខែ​មករា​ឆ្នាំ​2013​ស្ថិតនៅ
​ភូមិ​វាល​មាស ​ឃុំ​វាលរេញ ​ស្រុក​ព្រៃនប់ ​ខេត្ត​ព្រះសីហនុ។ គ្រោះ​អគ្គិភ័យ​ខាង​លើ​នេះ​មិន​បណ្តាល​ឲ្យ​​មនុស្ស​ណា​ម្នាក់​រង​របួស​ឬក៏​ ស្លាប់​បាត់​បង់ជីវិត​នោះ​ទេ។ ​ទំហំ​នៃ​ការ​ខូច​ខាត​​គេ​មិនទាន់​គណនា​បាន​អំពី​តំលៃ​សរុប​​ដែល​ត្រូវ​ ភ្លើង​ឆេះ​អស់នោះ​មាន​ចំនួន​ទឹកប្រាក់​ប៉ុន្មាន​នោះ​ទេ។ ប៉ូលិស​មូលដ្ឋាន​បាន​ប្រាប់​ថា ​ម្ចាស់ផ្ទះ​រងគ្រោះ​មានឈ្មោះ​អូន​ វី ​ភេទ​ប្រុស ​អាយុ55ឆ្នាំ មាន​មុខរបរ​រត់​ម៉ូតូ​ឌុប ​និង​ប្រពន្ធ​ឈ្មោះ​​អន ​ចាន់ ​អាយុ​​ជាង​50ឆ្នាំ​ មាន​មុខរបរ​លក់​នំ។

ប៉ូលិស​និយាយ​ទៀត​ថា ​អគ្គិភ័យ​នេះ​អាច​បង្ក​​ឡើង​ដោយ​ភ្លើង​ចង្ក្រាន​ព្រោះ​បើ​តាម​​ការ​អះអាង​ របស់​ម្ចាស់ផ្ទះ​បាន​ប្រាប់​ថា​ ​មុន​ពេល​កើតហេតុ​គាត់​បាន​បង្កាត់ភ្លើង​ដាំ​ទឹក​ទុកចោល។
សូម​បញ្ជាក់​ថា​ ក្រោយពេល​កើតហេតុ​ប្រមាណ2ម៉ោង​អំណោយ​មនុស្សធម៌​របស់​អគ្គ​ស្នង​ការ​​នគរបាល​ ​ជាតិ​តាមរយៈ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ ត្រូវ​បាន​​ដឹក​យក​ទៅ​ប្រគល់​ឲ្យ​ដល់ដៃ​ជនរងគ្រោះ​​មាន​ដូចជា​​ អង្ករ, មី, ទឹកស៊ីអ៊ីវ​ ទឹកត្រី, ត្រីខ, ភួយ​កន្ទេល​​ មុង,ដែក​​ស័ង្កសី ព្រមទាំង​ថវិកា​មួយ​ចំនួន​​ផង​ដែរ៕19-01-2013-f-full

0 comments:

Post a Comment