Sunday, August 4, 2013

នាទី​វប្បធម៌​ស្តី​ពី ប្រវត្តិសិលាចារឹក​ខ្មែរ

សិលា​ចារឹក​​ប្រទេស​​កម្ពុជា​​មាន​​ចាប់​​តាំង​​ពី​​សតវត្សរ៍​​ទី​​៦​​មក​​​ ម្ល៉េះ ​ដោយ​​គេ​​បាន​​រក​​ឃើញ​​ថា​​នៅ​​ក្នុង​​សិលា​ចារឹក​​ទាំង​​នោះ​​មាន​​ការ​​ និយាយ​​ពី​​សាច់​​រឿង​​នៅ​​សតវត្ស​រ៍​ទី​៥​។ ​លោក សាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា បាន​​ថ្លែង​ថា សិលាចារឹក​​នេះ​ហើយ ​ដែល​បាន​​​បង្ហាញ​ពី​​ភស្តុតាង​​ប្រវត្តិសាស្ត្រ​​នៃ​​ប្រទេស​​កម្ពុជា។​
នៅ​​កម្ពុជា​សិលា​ចារឹក​​ត្រូវ​​បាន​​រក​​ឃើញ​​តាំង​តែ​​ពី​​សម័យ​ ​មុន​​អង្គរ​ ដោយ​​បុព្វបុរស​​ខ្មែរ​​បាន​​ចារ​សិលា​ចារឹក​​នៅ​​លើ​​ផ្ទាំង​​ថ្ម​​បន្សល់​ ​ទុក​​មក​​ដល់​​បច្ចុប្បន្ន​។
លោក​​សាស្ត្រាចារ្យ​វង់ សុធារ៉ា​ អនុប្រធាន​សមាគម​​អ្នក​​ប្រវត្តិ​សាស្ត្រ​​កម្ពុជា​បាន​​ថ្លែង​ថា​​ភាគ​ ច្រើន សិលា​ចារឹក​​ត្រូវ​​បាន​រក​​ឃើញ​​នៅ​​ប្រា​សាទ​​ព្រះ​​គោ​ ប្រាសាទ​លលៃ និង​​ប្រាសាទបាគង​​ជា​ដើម។​
(សំឡេង)
សិលា​ចារឹក​​ ត្រូវ​​បាន​ចារសម្រាប់​ជា​តឹក​តាង​និង​កំណត់​សម្គាល់​ផ្សេងៗ ជាពិសេស​​អង្គក្សត្រ​​គ្រប់​កាល​សម័យ​​បាន​​ចារសិលា​ចារឹក​​បង្ហាញ​ពី​​ កេរ្តិ៍​មរតក​​និង​​អំពើ​​បុណ្យ​ដែល​​​បាន​​ធ្វើ។
(សំឡេង)
សិលា ​ចារឹក​​​មិន​​​មែន​​​មាន​​តែ​​នៅ​​កម្ពុជា​​នោះ​​ទេ នៅ​បណ្តា​​ប្រទេស​​ដែល​​មាន​​ប្រវត្តិ​កកើត​​ដ៏យូរ​​លង់​​និង​បណ្តា​​ប្រទេស ​​ដែល​​មាន​​អារិយ្យ​ធម៌​ចាស់ៗ​​គឺ​សុទ្ធ​​តែ​​​មាន​​សិលា​ចារឹក​​រៀងៗ​ ខ្លួន។​
(សំឡេង)
លោក​បណ្ឌិត​សាស្ត្រាចារ្យ វង់ សុធារ៉ា បាន​បញ្ជាក់​ថា​សិលាចារឹក​​បាន​បង្ហាញ​យ៉ាង​ច្បាស់​​ពី​​ប្រវត្តិ​សាស្ត្រ​ ប្រទេស​កម្ពុជា ជាពិសេស​​បាន​បង្ហាញ​ថា​​ព្រះ​បាទ​សុរិយវរ្ម័នទី១ គឺ​មាន​ដើម​កំណើត​​នៅ​​កម្ពុជា មិន​មែន​ជា​ក្សត្រ​ដែល​បាន​វាត​ទី​ពី​ជ្រោយម៉ាឡេស៊ី​ចូល​មក​​កាន់​​កាប់​ទឹក ​ដី​ខ្មែរ​នោះ​ទេ។
(សំឡេង)
សិលាចារឹក​ដើរ​តួរ​នាទី​​សំខាន់​​ ណាស់​​កាល​​ពី​សម័យ​​ដើម។ ​លោក សាស្ត្រាចារ្យ​​បាន​បញ្ជាក់​ថា​សិលាចារឹក​​ប្រៀប​ប្រ​ដូច​​ជា​​ប្រព័ន្ធ​​ ផ្សព្វ​ផ្សាយ​​នា​សម័យ​​នេះ​​ដែរ។​
(សំឡេង)
លោក​សាស្ត្រាចារ្យ​បាន​បន្ថែម​ថា​​សិលា​ចារឹក​​ត្រូវ​​បាន​​បែង​​ចែក​​ជា​ពីរ​​គឺ​​សិលា​ចារឹក​សហសម័យ​​និង​សិលា​ចារឹក​​មិន​​សហ​សម័យ។
(សំឡេង)
បច្ចុប្បន្ន ​​​នៅ​​កម្ពុជា​​មាន​​អ្នក​​ចេះ​អាន​​និង​​សរសេ​​រ​សិលា​ចារឹក​មិន​​ដល់​១០​ នាក់​​នោះ​ទេ។ ​លោក​សាស្ត្រាចារ្យ​​បាន​​ថ្លែង​ថា​និស្សិត​ភាគ​ច្រើន​​បាន​​លះ​បង់​​ ការសិក្សា​​សិលា​ចារឹក​ដោយ​សារ​​ជា​​មុខ​​វិជ្ជា​ពិបាក​​រៀន​​ហើយ​ពួក​គាត់​ ​អាច​​ស្វែង​យល់​​ថា​ក្រោយ​​រៀន​​ចេះ​​មុខ​វិជ្ជា​នេះ​​មិន​​មាន​​ទីផ្សារ​​ ការ​ងារ​​ធ្វើ​នោះ​ទេ៕ប្រភព:វិទ្យុអូស្រ្តាលី

Thursday, August 1, 2013

ហេតុអ្វីបានជាប្រជាជនខ្មែរតែងតែមានភាពភ័យខ្លាច ក្រោយពេលបោះឆ្នោត

ភាពភ័យខ្លាច ​របស់​ប្រជាជន​កម្ពុជា​នៅក្រោយ​ពេលដែល​មានការ​បោះឆ្នោត​នៅតែ​ជា​ចំណោទបញ្ហា​ មួយ​ដ៏​ស្មុគស្មាញ និង​ក្នុង​អារម្មណ៍​របស់​ប្រជាជន​ខែ្មរ​ភាគច្រើន ជាពិសេស ប្រជាជន​ដែល​ស្ថិ​នៅក្នុង​វ័យ​កណ្ដាល​ដែល ពួកគាត់​បាន​ហែល​ឆ្លង កាត់​ជាច្រើន​សម័យកាល។ តើ​គេ​គួរតែ​រួមគ្នា​ដោះស្រាយ​បញ្ហា​ខាងលើ​ដោយ​របៀប​ណា?
នៅ ល្ងាច​ថ្ងៃ​បោះឆ្នោត​ថ្ងៃទី២៨ កក្កដា កន្លងទៅ ព្រឹត្តិការណ៍ ប៉ះទង្គិច​គ្នា​មួយ បានកើត​ឡើង រវាង​ក្រុមអ្នកតវ៉ា​ក្នុង​រឿង គ្មាន​ឈ្មោះ​ឆ្នោត ជាមួយ​មន្ត្រី​អ្នករៀបចំ​ការបោះឆ្នោត។ ដែល​ហេតុ​ការ​នេះ បាន​រីក​រាលដាល​រហូតដល់​កើតមាន​ហិង្សា នឹង​គ្នា ដោយ​ក្រុមអ្នកតវ៉ា ឈានដល់​ដុត​រថយន្ត​របស់​ប៉ូលីស​ចំនួន​ពីរ​គ្រឿង ហើយ​សម​កិច្ច​ក៏​បាញ់កាំភ្លើង ឡើងលើ​ប្រមាណ​ជាង១០គ្រាប់​ផងដែរ។

ជាក់ស្ដែង​ណាស់ បន្ទាប់ពី​ព្រឹ​ត្ត​ការណ៍​ខាងលើ​ភ្លាម បានធ្វើឱ្យ មានការ​បិទផ្លូវ និង​ការដាក់​ពង្រាយ​កម្លាំង​មួយចំនួន នៅតាម​ដង់​វិថី​នានា និង​កន្លែងសំខាន់ៗនានា ដែល​ក្រុម​អជ្ញាធរ​បាន​អះអាង​យ៉ាងច្បាស់​ថា ជាការ ការពារ​សន្តិសុខ​បន្ទាប់ពី​ការបោះឆ្នោត​ប៉ុណ្ណោះ។ បញ្ហា​ទាំងនេះ វា​កាន់តែ​បង្ករ​ឱ្យ ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច បន្ថែមទៀត ចំពោះ​អ្នក​ដែល​មិនសូវ​យល់ច្បាស់​អំពី​ស្ថានការណ៍​ជាក់ស្ដែង​ថា វា​យ៉ាងណា។

ហេតុការណ៍​នេះ​បានធ្វើឱ្យ​ប្រជាជន​ជាច្រើន​ឆោឡោរ និង​មានការ​ភ័យខ្លាច អំពីរ​សុវត្ថិភាព ដែល​គេ​តែងតែ​គិត​បន្ទាប់ពីរ​មានការ​បោះឆ្នោត​ហើយម្ដង។ តើ​ព្រឹ​ត្ត​ការណ៍​ខាងលើ​បណ្ដាលឱ្យ​ប្រជាជនមាន​ការភ័យខ្លាច​យ៉ាងណាខ្លះ?

ហេតុការណ៍​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ បាន​បណ្ដាលឱ្យមាន​ភាព ជ្រួលច្របល់ ពី​សំណាក់​ប្រជាជន ដែល​រស់ ក្រុងភ្នំពេញ និង​នៅតាម​បណ្ដា​ខេត្ត​នានា។ ហេតុ​ការ​ហិង្សា​ខាងលើ​ធ្វើ​ប្រជាពលរដ្ឋ ឆ្លេឆ្លា ដោយម្នាក់ៗបាន​ទូរស័ព្ទ​ទំនាក់ទំនង ក្រុមគ្រួសារ​ដើម្បី ដឹង​អំពី​ស្ថានភាព​របស់គេម្នាក់។ រថយន្ត​ជាច្រើន​បាន តំរង់​ជាជួរៗ នៅតាម​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ ដើម្បី​ចាក់​សាំង បំពេញ។ ដោយ​គេ​យល់​ថាបើ​មាន​ហេតុភេទ​ណាមួយ​កើតឡើង គេ​បាន​ត្រៀមខ្លួន​រត់​ជាស្រេច។ ពេលនោះ ត​ម្លែ​ប្រេង​ឥន្ទ​នៈ​បាន​ឡើង​ថ្អៃ​យ៉ាងគំហុក។ រហូតដល់​ស្ថានីយ​ន៍​ប្រេង​ឥន្ទ​នៈ​មួយចំនួន បាន​បិទទ្វា​របស់ខ្លួន ដោយ​មិនអាច​ផ្គត់ផ្គង់​ទាន់ និង​ជៀសវាង​ភាព​អ​សណ្ដាប់ធ្នាប់​កើតមានឡើង។

បើ​គេ​ក្រឡេក​ទៅ​មើល នៅតាម​ធនាគារ មួយចំនួនធំ នៅក្នុង​ក្រុង ក៏ដូចជា​ជាយក្រុង មាន​មនុស្ស​ច្រើន​កុះករ បាន​រង់ចាំ​ដក​ប្រាក់​ពី​ធនាគា តាម​ម៉ាស៊ីន ATM។ ចំណែក​មនុស្ស ម្នារ​មួយចំនួន​តូច ដែល​ច្រើន​ជា​អ្នកមាន​វ័យ ចំណាស់​បានរៀបចំ​ឥ​វ៉ា​ន៉ និង​បាន​ទិញ​ជា​ស្បៀង​រួចជាស្រេច​ដើម្បី​ត្រៀម។

តើ​មូល​ហេតុអ្វី​បាន​ប្រជាពលរដ្ឋ​មួយចំនួន តែងតែ​ជ្រួស​ច្របល់​តាម​គ្នា និង​មានការ​ភ័យខ្លាច​យ៉ាងនេះ រាល់​ពេលដែល​បោះឆ្នោត​ហើយ​ម្ដង?

គេ​ដឹង​ហើយ​ថា​ប្រជាជន​កម្ពុជា​បាន​ឆ្លងកាត់ អ​តី​កាល​ដ៏​ខ្មៅ​ងងឹត គឺ​របប​ប៉ុលពត និង​ជាពិសេស​ប្រជាជន​ខ្មែរ ជាច្រើន​តែងតែមាន​អារម្មណ៍​បាក់ស្បាត នឹង​ភ្លើងសង្គ្រាម ដែល​នឹង​អាច​កើតមានឡើង​ជាយថាហេតុ។ ថ្មី​ត្បិតតែ​សម័យ ខ្មៅ​ងងឹត​នេះ​បាន​រំលង​ផុត ទៅ​អស់​រយះពេល​ជាច្រើន​ឆ្នាំ​ក៏ដោយ។

កាលពី​បោះឆ្នោត​ឆ្នាំ១៩៩៣ ភាព​តានតឹង​នយោបាយ បាន​កើតមានឡើង​រវាង​គណបក្សនយោបាយ​ពីរ ដែល​កាលនោះ មាន​គណបក្ស ហ្វ៊ុន​សិន​ប៉ិច និង​គណបក្ស​ប្រជាជន​កម្ពុជា។ ការមិនទទួលស្គាល់​លទ្ធផល ក្នុងការ​បោះឆ្នោត បានធ្វើឱ្យ​ភាគី​ទាំងពីរ ប្រឈមមុខ​ផ្នែក​យោធា រវាង​គ្នា​និង​គ្នា មួយ​រយះ។ ដោយ​កាលនោះ​មានការ​បង្កើតជា​តំបន់អបគមន៍​ជាដើម មុន​នឹងមាន​ដំណោះស្រាយ​មួយ។ ដែល​ទីបំផុត​កម្ពុជា មាន​នាយករដ្ឋមន្ត្រី​ពីរ ដែលជា​ក្បាលម៉ាស៊ីន​ដឹកនាំ​ជាតិ។

នៅពេល​ដល់​ជិត​ផុត​អណ​ត្ត​ទៀតសោត នៅ​ពាក់កណ្ដាល​ឆ្នាំ១៩៩៧ ព្រឹ​ត្ត​ការណ៍​ប្រឈមមុខគ្នា​មួយផ្នែក​យោធា​បាន កើតមានឡើង​រវាង​ភាគី​ទាំងពីរ។ ដែល​ព្រឹ​ត្ត​ការណ៍​នេះ បានធ្វើឱ្យ​ប្រជាជនមាន​ការភ័យខ្លាច​ចំពោះ​ភាពអសន្តិសុខ​ក្នុងសង្គម សារជាថ្មី។

បន្ទាប់មក​រហូតដល់​មានការ​បោះឆ្នោត នា​ឆ្នាំ១៩៩៨ ឆ្នាំ២០០៣ ការជាប់​គាំ​នយោបាយ​ក៏បាន​កើតមានឡើង​ដែរ រវាង​គណបក្សនយោបាយធំ។ គឺ​មិនមាន​ការចុះ​សំ​រ៉ុង​គ្នា រវាង​ភាគី​នយោបាយ​មួយចំនួន ដែល​ទទួលបាន​អ​សនៈ​ភាគច្រើន​នៅក្នុង​សភា។ ក្នុងកំឡុងពេល​នោះ​រាល់​ពេលដែល​បានការ​បោះឆ្នោត​ម្តង ប្រជាជន​ភាគច្រើន​តែង​តែ មានការ​ព្រួយបារម្ភ​អំពី​អស្ថិរភាព​នយោបាយ។

ពីមួយ​អណ​ត្ត​ទៅមួយ​អណ​ត្ត ក្នុងកំឡុងពេល​បោះឆ្នោត ភាពចាស់ទំ​ផ្នែក​នយោបាយ របស់​ថ្នាក់​ដឹ​ន​នាំ​គណបក្សនយោបាយ ក៏​ចាប់ផ្ដើម​កើតឡើង​ផងដែរ។ ការបោះឆ្នោត​នា ២០០៨ ស្ថានភាព​ហាក់ដូច​ជាមាន​ភាព​តានតឹង​បន្តិច តែ​វា​មិន​បណ្តាលឱ្យមាន​ភាព ចលាចល ណាមួយ​គួរឱ្យកត់សំគាល់​ឡើយ។

តើ​គេ​គួរតែ​ធ្វើយ៉ាងណា​ដើម្បី ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ឈប់​មានការ​ភ័យខ្លាច បែបនេះ​ទៀត រាល់​ពេលដែល​មានការ​បោះឆ្នោតម្ដង?

រឿងនេះ​វា​អាស្រ័យ ទៅលើ​ប្រជាជន​ខ្លួនឯង​ផ្ទាល់ គួរតែ​ស្វែងយល់​ឱ្យបាន​ច្បាស់​អំពី​ស្ថានការណ៍ និង​ជាពិសេស ទៀត​ថ្នាក់ដឹកនាំ​នយោបាយ​ទៀតសោត ជា​អ្នក​ដែល​ទទួលខុសត្រូវ​ធំជាងគេ។ ក្នុងនោះ​អ្ន​នយោបាយ​ផ្ទាល់​គួរតែ​ធ្វើយ៉ាងណា​ឱ្យ​ប្រជាជនមាន​ការទុកចិត្ត​ ចំពោះ​ការ​ស្ថានភាព​នយោបាយ​រាល់ពេល​មានការ​បោះឆ្នោត។

ទោះបីជា​យ៉ាងណា រហូតមកដល់​ការបោះឆ្នោត​អណ​ត្ត​ទី៥នេះ គេ​សង្កេតឃើញ​មាន​សញ្ញាណ​វិជ្ជមាន​ជាច្រើន​ជុំវិញ​ការបោះឆ្នោត។ ដូចជា​ការបង្រួបបង្រួម​ជាតិ​មួយ ដោយមាន​ការលើកលែង​ទោស​ដល់​លោក សម រង្ស៊ី ពី​សំណាក់​ព្រះមហា​ក្ស​ត្ស ដើម្បី​អនុ​ញ្ញា​ត្តិ​ឱ្យ លោក​អាច​ត្រឡប់​ចូល​ស្រុក​វិញ​ដោយ​ស្របច្បាប់។

ហើយ​កាលពី​រសៀល​ម្សិលមិញ ក្នុងការ​ចុះទៅពិនិត្យ​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ស្ទឹងមានជ័យ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ទៅកាន់​អ្នកការ​សែត​ជាច្រើន​ថា គណបក្សនយោបាយ​ណា​ឈ្នះឆ្នោត មិន​សំខាន់​នោះទេ តែ​អ្វីដែល​សំខាន់​គឺ​ការបោះឆ្នោត មួយ​ដែល​ជាតិ​ជា​អ្នកឈ្នះ។ ហើយ​ការបោះឆ្នោត ដែល​មិនមាន​ការបែកបាក់​ជាតិ។ បន្ថែម​លើ​នេះដែរ គណបក្ស​ប្រជាជន​កម្ពុជា នឹង​បង្កើត​ក្រុមការងារ​មួយ ដើម្បី​ធ្វើការ​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី ស្វែងរក​ការសម្របសម្រួល​ផ្នែក​នយោបាយ។

សញ្ញាណ​ជា​វិជ្ជមាន​ខាងលើ ចំពោះ​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត គេ​សង្ឃឹមថា លើក​នេះ ថ្នាក់ដឹកនាំ​នយោបាយ​ទាំងអស់​នឹង​កាន់តែ មាន​ភាពចាស់ទំ ដោយ​មិន​បណ្ដែតបណ្ដោយ ឱ្យមាន​ភាពជាប់គាំង​នយោបាយ​ណាមួយ​កើតឡើង​ទៀតឡើយ។ ដោយ​សង្ឃឹមថា​អ្នកនយោបាយ​គ្រប់រូប​គិតពីរ​ស្ថិរភាព​សង្គម​ជាធំ៕ប្រភព: វិទ្យុបារាំង