Monday, July 15, 2013

ក្រុម ស៊ីវ ច័ន្ទធូ និងក្រុម Christinair Tour FC បន្ដនាំ មុខក្នុងពូល


ភ្នំពេញៈ  ក្រុមកីឡាបាល់ទាត់ របស់ក្រុមហ៊ុនដឹកជញ្ជូន ស៊ីវ ច័ន្ទធូ នៅតែបន្ដឈរលេខ១ ក្នុងពូល A ដដែល បន្ទាប់ពីលុតក្រុម Wing FC ក្នុងលទ្ធផល ៦-១ ស្របពេលក្រុម Christinair Tour FC ក៏កំពុងឈរកំពូល តារាងក្នុងពូល B ក្រោយពីយកឈ្នះ ក្រុមការពារតំណែង ជើងឯក រុក្ខាកីឡាដោយលទ្ធផល ២-០ កាលពីចុង សប្ដាហ៍មុននេះ នៅលើទីលាន My Team ។
ការប្រកួតបាល់ទាត់ ដណ្ដើមពានរង្វាន់ Khmer Real Estate-Cup លើកទី២សប្ដាហ៍ទី៤ កាលពីថ្ងៃសៅរ៍ ទី ១៣ ខែកក្កដា ឆ្នាំ២០១៣ ក្រុមស៊ីវ ច័ន្ទធូ បំបាក់ក្រុម Wing FC ៦-១ ដើម្បីយក ៣ពិន្ទុបន្ថែម ក្នុងការបង្រ្គប់ ១២ពិន្ទុពេញតែម្ដងពី ៤ប្រកួតកន្លងមកឈ្នះរហូត ។ ចំណែកឯក្រុម Wing FC វិញទើបតែរកបាន៣ពិន្ទុ ប៉ុណ្ណោះពីប្រកួត៣ របស់ខ្លួនដោយឈ្នះ១ និងចាញ់២ ។
ជាមួយគ្នានោះដែរក្រុម Caltex FC ក៏បានលុតក្រុម Unicorn FC ក្នុងលទ្ធផល ៨-៣ មុននឹងក្រុម URC FC បានយកឈ្នះក្រុម D-Goal FC ២-០ ហើយក្រុម SSCA FC បានត្រឹមស្មើលទ្ធផល ជាមួយក្រុម Black Eagle FC គឺ៤-៤ ។ បន្ទាប់ពីចប់ការប្រកួត លើកនេះក្រុម Black Eagle ទទួលបាន៧ពិន្ទុ ហើយក្រុម FC Caltex FC និងក្រុម URC FC ទទួលបាន ៦ពិន្ទុ ដូចគ្នា ។ ចំណែកក្រុម SSCA FC រកបាន៤ពិន្ទុ លើសក្រុម Wing FC និងក្រុម Un icorn FC ដែលរកបាន ៣ពិន្ទុ ខណៈក្រុម D-Goal FC នៅតែគ្មានពិន្ទុរាប់ដដែល ឈរនៅបាតតារាង ។
រីឯកលទ្ធផល នៃការប្រកួតនា ថ្ងៃអាទិត្យ ទី១៤ ខែកក្កដាម្សិលមិញនេះ អតីតក្រុមជើង ឯករករង Christinair Tour FC បានលុតអតីតក្រុមម្ចាស់ ជើងឯកឆ្នាំទៅរុក្ខា កីឡាក្នុងលទ្ធផល ២-០ ។ លទ្ធផលនេះដែរបានធ្វើឲ្យ ប្រកួតរបស់ក្រុម Christinair Tour FC រកបាន១២ពិន្ទុ លើសគេក្នុងពូល B ស្របពេលដែលក្រុមរុក្ខាកីឡា ទើបតែរកបាន៧ពិន្ទុ ប៉ុណ្ណោះពីការឈ្នះ២ ស្មើ១ និងចាញ់១ ។
យ៉ាងណាមិញក្រុម Khmer United បានលុតក្រុម CAM Capitball ក្នុងលទ្ធលផល ៥-៣ ហើយក្រុមសាមគ្គី ក្រគរបានយកឈ្នះក្រុម Boramey FC ៥-៣ដូចគ្នា ។ នៅពេលនេះក្រុម Khmer United រកបាន៩ពិន្ទុហើយ ខណៈក្រុម Boramey FC និងក្រុម SDO Football និងក្រុមសាមគ្គីក្រគរ ទើបតែរកបានម្នាក់៦ពិន្ទុជាមួយនឹង ក្រុម CAM Capitball និងក្រុម Canadia Bank គ្មានពិន្ទុរាប់នៅឡើយ ៕ ប្រភព:ដើមអំពិល

Wednesday, July 3, 2013

 ក្រុមអ្នកគាំទ្រមិនលើកលែង ទោសឱ្យ Rooney ប្រសិនបើ ចាកចេញពី Man Utd មែននោះ (Video Inside)

ក្រុងមែនឆេស្ទើៈ ក្រុមអ្នកគាំទ្រក្លឹប ម្ចាស់ជើងឯកបិសាចក្រហម Manchester United បានចេញមក សម្ដែងអារម្មណ៍ ខឹងសម្បារ និងថ្កោលទោស ចំពោះខ្សែប្រយុទ្ធឆ្នើម Wayne Rooney ដែលព្យាយាមចាកចេញ ពីក្លឹបជើងខ្លាំង មួយនេះ ក្នុងរដូវក្តៅ ឆ្នាំ២០១៣-២០១៤ ទៅកាន់ក្លឹបកាំភ្លើងធំ Arsenal ឬតោខៀវ Chelsea ។
ប្រភពព័ត៌មាន ពីគេហទំព័រ The Sun បានឱ្យដឹងថា តាមពិត Rooney បានស្នើសុំចេញពី Man Utd ម្តងរួចមកហើយ កាលពីខែតុលា ឆ្នាំ២០១០ ក្រោយពេលមិនសូវ បានបង្ហាញវត្តមាន នៅលើទីលានប្រកួត តែមិនបានសម្រេចឡើយ ដោយមាន លោក Sir-Alex Ferguson ព្យាយាមបញ្ចុះបញ្ចូល ឱ្យនៅបន្តរយៈពេល ២ទៅ៣ឆ្នាំទៀត ។
យ៉ាងណាមិញលោក Phelan ជំនួយការ គ្រូបង្វឹក Ferguson ដែលបានចាកចេញពី Man Utd ហើយនោះ បានឱ្យដឹងថា "លើកទី១អ្នកទទួលបាន ជោគជ័យ ពីការបញ្ចុះបញ្ចូល Rooney ឱ្យនៅបន្ត ដោយមានលោក Ferguson តែនៅពេលនេះ គ្មានគ្រូបង្វឹកឆ្នើម ម្នាក់នេះទេ អ្នកប្រហែលជា គ្មានផ្លូវនោះឡើយ" ។
អតីតជំនួយការ គ្រូបង្វឹករូបនេះ បានបន្ថែមថា "គ្រូបង្វឹកថ្មីលោក David Moyes និង Rooney គួរតែមានការជួបគ្នា ស្ងាត់ៗ តែ២នាក់ ដើម្បីនិយាយរឿងនេះ និងបញ្ចុះបញ្ចូល គាត់ផងដែរ បើទោះបីជាធ្លាប់ បះទង្គិចគ្នាបន្តិចបន្ទួច ក៏ដោយ កាលនៅ Everton ជាមួយគ្នានោះ" ។
ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំ ជនជាតិអង់គ្លេស Rooney បានសាងកេរិ៍្តឈ្មោះ ល្បីល្បាញ នាអំឡុងលេង ឱ្យ Man Utd ក្រោយពី បានចេញពី Everton ក្នុងខែសីហា ឆ្នាំ២០០៤ និងប្រជាប្រិយភាពនេះ បានធ្លាក់ម្តងបន្តិចៗ ក្រោយពីមានវត្តមាន កីឡាករ អន្តរ ជាតិហូឡង់ Robin van Persie មកកាន់ទឹកដី Old Trafford នាឆ្នាំទៅ រួមជាមួយនឹងខ្សែ បម្រើប្រយុទ្ធ Shinji Kagawa របស់ជប៉ុនផងដែរនោះ ។
សូមបញ្ជាក់ថា ការនៅជាមួយ Man Utd រយៈពេល៩ឆ្នាំមកនេះ Wayne Rooney បានជួយឱ្យ បិសាចក្រហម លើកពាន Premier League បាន៥ដង ពាន FA Cup បាន៣ដង ពានរង្វាន់ធំ UEFA Champions League បានម្តង ឆ្នាំ២០០៨ និង FIFA Club World Cup បានម្តង នាឆ្នាំ២០០៨ដែរ ក្រោយពីបង្ហាញខ្លួនបាន ៤៧៧ប្រកួត និងរកបានគ្រាប់បាល់ ស៊ុតបញ្ចូលទី ចំនួន ២១៤គ្រាប់ ៕ប្រភព:ព័ត៏មាន‍‍-----​​ Khmer News 

Monday, July 1, 2013

គណបក្ស​ប្រជាជន​បើក​យុទ្ធនាការ​ឃោសនា​ដោយ​ក្តី​សង្ឃឹម​ឈ្នះ​ភ្លូក​ទឹក​ភ្លូក​ដី

ភ្នំពេញ៖ នៅ​ពេល​ដែល​ក្បួន​រថយន្ត​និង​ម៉ូតូ​ដែល​មាន​ដោត​ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​ កម្ពុជា​និង​ទង់​គណបក្ស​រូប​ទេវតា​បាច​ផ្កា​នៅ​ចំ​កណ្តាល​ផ្ទាំង​ក្រណាត់​ ពណ៌​ផ្ទៃមេឃ​កំពុង​ត្រៀម​ចេញ​ដំណើរ​ឃោសនា​បោះឆ្នោត​ លោក​ហេង សំរិន ​ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​បានប្រកាស​គោលនយោបាយ​ចំនួន១១ ​ចំណុច​ដើម្បី​ស្វែងរក​ការគាំទ្រ​ពី​អ្នកបោះឆ្នោត។

គោលការណ៍​ទាំងនោះ​រួម​មាន​សាមគ្គីភាព​និង​ការបង្រួប​បង្រួម​ជាតិ ​ការការពារ​ជាតិ​និង​សុវត្ថិភាព​សង្គម​ ការពារ​របប​រាជានិយម​និង​លទ្ធិ​ប្រជាធិបតេយ្យ ​និង​រារាំង​និទណ្ឌភាព ​លើកស្ទួយ​សេរីភាព​ប្រជា​ពលរដ្ឋ ​រាប់បញ្ចូល​ទាំង​ការផ្តល់​សេវាកម្ម​សាធារណៈ ​បន្ត​ការកែទម្រង់​ទូលំទូលាយ​និង​ស៊ីជម្រៅ​សម្រាប់​អភិបាលកិច្ច​ល្អ។

នៅក្នុង​គោលការណ៍​នយោបាយ​១១​ចំណុច​នោះ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ សង្កត់​លើ​ចំណុច​ដែល​ទាក់ទង​នឹង​ការកែទម្រង់​នានា​ដូចជា​ការកែទម្រង់​កង​ កម្លាំង​ប្រដាប់​អាវុធ ​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ​ដីធ្លី ​ជលផល ​ព្រៃឈើ ​និង​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ​ជាដើម។

ជាមួយគ្នា​នេះ​ដែរ​គណបក្ស​កាន់អំណាច​បានបង្ហាញ​គោលការណ៍​ជំរុញ​កំណើន​ សេដ្ឋកិច្ច​ឲ្យ​បាន​៧​ភាគរយ​ក្នុង​មួយ​ឆ្នាំ ​ជំរុញ​អភិឌ្ឍន៍​វិស័យ​សុខាភិបាល ​វប្បធម៌ ​ការងារ​និង​សង្គមកិច្ច​រួមទាំង​ការលើក​កម្ពស់​នយោបាយ​ការបរទេស​និង​គាំទ្រ​ បេក្ខភាព​លោក​ហ៊ុន សែន​ជា​នាយក​រដ្ឋមន្ត្រី។យោងតាម​តួលេខ​ផ្លូវការ​ឲ្យ​ដឹងថា​ សកម្មជន​ប្រមាណ​មួយ​ម៉ឺន​នាក់​បាន​ចូលរួម​ការបើក​ឆាកឃោសនា​ថ្ងៃ​ដំបូង​របស់​ គណបក្ស​ប្រជាជន​កម្ពុជា​នេះ។

លោក ហេង សំរិន ​ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​នៅ​ចំពោះ​មុខ​ អ្នកគាំទ្រ​ដែល​រៀបចំ​ក្បួន​ចេញ​ដំណើរ​ពី​មណ្ឌល​កោះ​ពេជ្រ​ហើយ​សេចក្តី​ ថ្លែងការណ៍​នេះ​ធ្វើឡើង​ដើម្បី​ឧទ្ទិស​ដល់​ខួប​លើក​ទី៦២ឆ្នាំ​នៃ​កំណើត​ គណបក្ស​នេះ​ផងដែរ។

«គណបក្ស​ប្រជាជន​កម្ពុជា​សូម​សន្យា​យ៉ាង​ឧឡារិក​ថា​ក្រោយពេល​គណបក្ស​ ឈ្នះឆ្នោត​ គណបក្ស​នឹង​បន្ត​ជ្រោង​ខ្ពស់​ទង់​មហា​សាមគ្គី​ជាតិ ​ក្រោម​ដំបូល​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ​ត្រៀមខ្លួន​ ទទួលយក​លទ្ធផល​នៃ​ការបោះឆ្នោត​ដែល​កើតចេញពី​ការបោះឆ្នោត​ដោយ​សេរី ​យុត្តិធម៌​ និង​ត្រឹមត្រូវ​ពិតប្រាកដ»។ក្រោយពី ​ពិធី​រំលឹក​ខួប​និង​បើក​យុទ្ធនាការ​ក្បួន​រថយន្ត​និង​ម៉ូតូ​របស់​ក្រុម​ សកម្មជន​បានចេញ​ដំណើរ​ជា​ជួរ​ឆ្ពោះទៅកាន់​វិថី​សុធារស​រួច​បន្ត​ទៅកាន់​ ស្ពាន​ជ្រោយចង្វា​មុន​នឹង​បំបែក​ទៅកាន់​ផ្លូវ​ជាយ​ទីក្រុង​ភ្នំពេញ​និង​ ទៅតាម​បណ្តា​ខណ្ឌ​នានា។

ក្រុម​សិល្បករ​ល្បីៗ​ដូចជា​នាយ​ក្រឹម​និង​តារា​ចម្រៀង​មួយ​ចំនួន​ទៀត​ត្រូវបាន​យក​មក​ប្រើ​ក្នុង​ការបើក​ឆាក​ឃោសនា​នេះ។

មន្ត្រី​ជាន់ខ្ពស់​របស់​គ​ណបក្ស​ប្រជាជន​កម្ពុជា​ដូចជា​លោក​គាត ឈន់ ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​លោក អ៊ិត សំហេង​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​បាន​ឈរ​ជូន​ដំណើរ​ក្បួន​ដង្ហែរ​ ការឃោសនា​នេះ។

លោក អ៊ិត សំហេង បាន​និយាយ​ទៅកាន់​អ្នកកាសែត​ថា៖

«យើង​ពិតជា​មាន​ការរំភើបចិត្ត​ណាស់​ដោយសារ​ឃើញ​ប្រជាពលរដ្ឋ​និង​សមាជិក​ សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​យើង​បាន​ចូលរួម​នៅក្នុង​យុទ្ធនាការ​នេះ​ យ៉ាង​ផុលផុស​ទាំងអស់។ នេះ​បង្ហាញ​នូវ​ការគាំទ្រ​យ៉ាង​ក្លៀវក្លា​បំផុត​ចំពោះ​គណបក្ស​ប្រជាជន​ កម្ពុជា​ហើយ​យើង​សង្ឃឹមថា​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ទទួលបាន​ជ័យជម្នះ​ ភ្លូកទឹកភ្លូកដី​ក្នុងការ​បោះឆ្នោត​លើក​នេះ»។

ក្រុម​អ្នក​ហែរ​ក្បួន​បាន​ចាក់​សារ​អំពាវនាវ​ឲ្យ​បោះឆ្នោត​គាំទ្រ​គណបក្ស​ របស់ខ្លួន​នៅតាម​ដងផ្លូវ រួមទាំង​ចាក់​សារ​នយោបាយ​ដែល​រៀបរាប់​ពី​ចំណុច​ពិស្តារ​ជាច្រើន​មុននឹង​ ពួកគេ​ឈប់​សំចត​នៅតាម​កន្លែង​រៀងខ្លួន​តាម​ខណ្ឌ​និមួយៗ​ក្នុង​រាជធានី​ ភ្នំពេញ​ដើម្បី​ធ្វើការ​ប្រមូលផ្តុំ​នៅនឹង​កន្លែង៕​ប្រពភ:​ VOA